រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី12
ជុងហ្គុក " សប្បាយទេ " គេក៏ងាកទៅសួរជីមីនដែលកាន់តុក្កតាជាប់មិនលែងសោះចរិតឡើងដូចកូនក្មេងលោកអើយ ឃើញដើរលេងមួយថ្ងៃហើយមិនហត់សោះទំនងសប្បាយណាស់ហើយតែចេះតែសួរលេងទៅ។
ជីមីន " ត្រូវហើយគឺសប្បាយ ហើយសប្បាយខ្លាំងទៀតផងអរគុណណា៎ដែលនាំខ្ញុំមកលេងនៅទីនេះ "
គេពិតជាសប្បាយចិត្តហើយមកលេងទីនេះគឺសប្បាយណាស់ព្រោះគេនៅតែក្នុងផ្ទះឬក៏ជួបជាមួយថេយ៉ុងតែប៉ុណ្ណឹងមិនសូវដែលបានដើរលេងនោះទេ គេក៏អរគុណជុងហ្គុកដែរព្រោះបើជុងហ្គុកមិនបបួលមកលេងទេគឺនៅតែក្នុងផ្ទះតែម្ដងហើយ។
ជុងហ្គុក " ចង់ញ៉ាំការ៉េមដែរទេ " គេសួរព្រោះតែគេទាំងពីររវល់តែលេងមិនទាន់បានញ៉ាំអីបន្តិចសោះឡើយ អាចថាញ៉ាំការ៉េមលេងៗសិន។
ជីមីន " បាទ ខ្ញុំយករសជាតិស្ត្របឺរី " គេក៏ញញឹមខ្ជឹបទៅកាន់រាងក្រាស់ ថ្ងៃនេះគឺគេញញឹមរហូតហើយហេតុអីក៏ចូលចិត្តធ្វើឲ្យគេកាន់លង់ចិត្តប្រតិព័ទ្ធយ៉ាងនេះ។
ជុងហ្គុក " បាទ បាទចាំបន្តិចណាអញ្ចឹង " គេក៏ដើរទៅទិញវាសម្រាប់ម្ចាស់ចិត្តរបស់គេនិងខ្លួនឯងផងដែរ។
រាងសង្ហារក៏ដើរមកវិញជាមួយការ៉េម2ដើម រួចក៏ហុចមួយដើមទៅឲ្យរាងស្ដើងនិងមួយដើមទៀតសម្រាប់គេ។
ជុងហ្គុក " ពេលនេះម៉ោង7ហើយ ពួកយើងគួរតែទៅវិញហើយណា៎ជីមីន " គេក៏លើកនាឡិកាដែលបំពាក់លើដៃរបស់គេយកមកមើល ម៉ោងទើប7នៅនេះគឺយប់គួរសមហើយ ភាគច្រើនតែម៉ោង8-9 អីគេនាំគ្នាចូលគេងហើយ។ពេលដែលពួកគេមកគឺមកដោយថ្មើរជើងទេ
អញ្ចឹងហើយទើបជុងហ្គុកបបួលជីមីនទៅផ្ទះវិញខ្លាច
ថាយប់ឡើងអាចត្រូវទឹកសន្សើមនឹងឈឺ ជីមីនពេបមាត់តិចៗគេលេងមិនទាន់អស់ចិត្តនោះទេ យូរៗបាមមកដើរលេងម្ដងចង់តែនៅលេងឲ្យយូរជាងនេះ។
ជុងហ្គុក " ចាំស្អែកបងនាំដើរលេងនៅកន្លែងផ្សេងៗទៀត " ដោយឃើញទឹកមុខជីមីនគេក៏មិនចង់ទៅដែរតែពួកគេមកដោយថ្មើរជើងនឹងគេបារម្ភពីសុវត្ថិភាពជីមីន។
ពួកគេក៏ដើរចេញពីផ្សាររាត្រីមកកន្លែងគេងរបស់ពួកគេវិញ។
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
