Part:៣ ហេតុអីបានជាលោកដោះអាវ??

1.9K 146 1
                                    

"នែ៎ ឯងលើកដាក់ឥវ៉ាន់ឲ្យស្រួលបួលណាប្រយ័ត្នខូចរបស់ របស់ទាំងនេះសុទ្ធជារបស់Brandតម្លែរាប់មុឺនណា បើហ៊ានតឬខូចឯងច្បាស់ជាគ្មានលុយសងទេ!" មេការផ្នែកពិនិត្យឥវ៉ានបាននិយាយប្រាប់ថេយ៉ុង
"បាទ ខ្ញុំដឹងហើយ ខ្ញុំនឹងធ្វើវាឲ្យបានល្អបំផុត" ថេយ៉ុង
"ល្អហើយ ឆាប់ធ្វើវាទៅ" មេការ
"អួយ ពួកឯងមើលចុះគេពិតជាសង្ហារខ្លាំងណាស់" បុគ្គលិកស្រីទី១ និយាយពីថេយ៉ុង
"ពិតមែនហើយយើងមិនដែលឃើញមនុស្សប្រុសណាមានមុខមាត់ស្អាតសង្ហារបែបនេះពីមុនមកទេ" បុគ្គលិកស្រីទី២
"នែ៎ ចុះលោកប្រធានរបស់យើងនោះទាំងស្រស់សង្ហារទាំងមាន ពិតជាឡួយខ្លាំងណាស់" បុគ្គលិកស្រីទី៣ និយាយសំដៅទៅជុងហ្គុក
"ពិតមែន បើបានជាគូមិនដឹងល្អយ៉ាងណាទេ" បុគ្គលិកស្រីទី១ តបទៅបុគ្គលិកស្រីទី៣
"នែ៎ នៅជជែកគ្នាដល់ណាទៀត យ៉ាងុម៉េចមិនចង់ធ្វើការនៅទីនេះទៀតទេមែនទេ?" មេការ បានមកដល់
"ចាស៎ អត់ទេ" បុគ្គលិកស្រីទី១,២,៣ ភ័យ
"ម៉េចមិនឆាប់ទៅធ្វើការទៅ!" មេការ
"ចាស៎ៗៗ" បុគ្គលិកស្រីទាំង៣
+ដល់ម៉ោងសម្រាក
"អាឡូ ហៅថេយ៉ុងឲ្យមក office យើងជាបន្ទាន់!" ជុងហ្គុក ប្រាប់នីនរបស់គេ
"ចាស៎​ លោកប្រធាន" នីន នាងបានcallប្រាប់ផ្នែកពិនិត្យឥវ៉ាន់
"ថេយ៉ុង លោកប្រធានហៅឯងឲ្យទៅ office របស់គាត់" មេការ
"តើគាត់មានការអីមែនទេ បានជាហៅខ្ញុំ?" ថេយ៉ុង ភ័យព្រោះខ្លាចខ្លួនបានធ្វើអ្វីខុសហើយត្រូវគេដេញចេញ
"ខ្ញុំមិនដឹងទេ ពេលឯងទៅដល់ប្រាកដជាដឹងហើយ!" មេការ
"បាទ អរគុណ"ថេយ៉ុង
~~តុក តុក តុក~~
"លោកប្រធាន ថេយ៉ុងបានមកដល់ហើយ" នីន
"អឺម...នាងចេញទៅចុះ" ជុងហ្គុក
"លោកប្រធាន តើលោកហៅខ្ញុំមានការអ្វីមែនទេ?" ថេយ៉ុង
"ពិតមែនហើយ" ជុងហ្គុក ក្រោកឈររួចដោះអាវធំគេចេញ
"ហេតុអីបានជាលោកដោះអាវ?" ថេយ៉ុង
"មកពីចង់ដោះចេញ ហេតុអីខ្ញុំដោះមិនបានមែនទេ?" ជុងហ្គុក
"អត់នោះទេ តើលោកហៅខ្ញុំមកមានការអ្វី?" ថេយ៉ុង
"យើងចង់ឲ្យឯងទៅញុំាបាយថ្ងៃត្រង់ជាមួយយើង" ជុងហ្គុក
"ខ្ញុំមែនទេ??" ថេយ៉ុង ភ្ញាក់ផ្អើល
"គឺជាឯងនឹងហើយមានអ្នកណាទៀត បើមានតែយើងនិងឯងតែប៉ុណ្ណោះដែលនៅក្នុងបន្ទប់នេះ" ជុងហ្គុក
"ហេតុអីក៏ជាខ្ញុំ??" ថេយ៉ុង
"ទៅរឺមិនទៅ??" ជុងហ្គុក
ថេយ៉ុងគិតមួយសន្ទុះ
"ខ្ញុំទៅ" ថេយ៉ុង
"ដើរតាមយើងមក!" ជុងហ្គុក
+ហាងអាហារ
"តើឯងចង់ញុំាអី?" ជុងហ្គុក សួរថេយ៉ុង
"ខ្ញុំញុំាអីក៏បានដែរ" ថេយ៉ុង
"អីក៏បានយ៉ាងម៉េច នេ៎សយកមើលទៅហើយក៏កម្ម៉ងទៅខ្ញុំជាអ្នកចេញលុយទេ" ជុងហ្គុក ហុចMenuឲ្យថេយ៉ុង ថេយ៉ុងមើលមួយសន្ទុះ តែគេមិនសូវហ៊ានទេ ព្រោះក្រែងចិត្ត
"បើចឹងខ្ញុំសុំបាយឆាគ្រឿងសមុទ្រមួយចាន" ថេយ៉ុង
"តែមួយមុខនឹងទេហេ ហេតុអីញុំាតិចយ៉ាងនេះ គួរតែហៅម្ហូបថែមពីរបីមុខទៀតទៅ" ជុងហ្គុក មើលមុខថេយ៉ុង
"កុំអីតែមួយមុខបានហើយ ព្រោះខ្ញុំតមអាហារ" ថេយ៉ុង
"តមអាហារ?? រាងរបស់ឯងស្គមយ៉ាងនេះខ្យល់បក់រលំនៅតមអាហារទៀត ឯងគួរតែញុំាឲ្យច្រើនបន្តិច!" ជុងហ្គុក បានហៅម្ហូម៣-៤មុខទៀត
"ហេតុអី លោកហៅច្រើនយ៉ាងនេះខ្ញុំញុំាមិនអស់ទេ" ថេយ៉ុង
"ញុំាមិនអស់ក៏ត្រូវតែអស់ដែរ ឆាប់ញុំាទៅ" ជុងហ្គុក
១៥នាទីក្រោយមកទូរស័ព្ទរបស់ថេយ៉ុងក៏មានអ្នកcallមក
"ខ្ញុំលើសទូរស័ព្ទបន្តិច" ថេយ៉ុង ដើរទៅលើសទូរស័ព្ទ
"អាឡូ បងhope" ថេយ៉ុង
"អាឡូ ថេយ៉ុងយប់នេះមិនបងមិនបានទៅយកឯងទេណា ព្រោះបងជាប់រវល់ការងារ បងសូមទោសណា" hope
"បាទ មិនអីទេ បងធ្វើការរបស់បងចុះ កុំបារម្មពីខ្ញុំអី" ថេយ៉ុង
"Ok បងទៅប្រជុំសិនហើយ bye" hope
"បាទ bye" ថេយ៉ុង
"អ្នកណាcallមក?" ជុងហ្គុក សួរថេយ៉ុង
"គឺគ្មានអ្នកណាទេ" ថេយ៉ុង មិនបានប្រាប់
"ខ្ញុំឆ្អែតហើយ ឯងឆ្អែតហើយឬនៅ!" ជុងហ្គុក ប្រែទឹកមុខទៅជាស្រពោន
"ខ្ញុំក៏ឆ្អែតដែរ តើលោកប្រធានកើតអីដែរទេ?" ថេយ៉ុង
"ខ្ញុំមិនបានកើតអីទេ" ជុងហ្គុក និយាយទាំងមិនមើលមុខថេយ៉ុង
+ក្រុមហ៊ុន
ជុងហ្គុកចុះពីលើឡាន ដោយមិនចាំថេយ៉ុង
"តើគាត់កើតអីចេះ?" ថេយ៉ុង និយាយម្នាក់ឯងប្លែកចិត្ត
រួចដើរតាមជុងហ្គុកពីក្រោយ ដោយមិនបានទៅឲ្យទាន់ជុងហ្គុកឬសួរនាំពីជុងហ្គុកបន្ថែមឡើយ
"ហេតុអីក៏មិនដើរឲ្យជិតយើងមក ហេតុក៏ធ្វើមិនខ្វល់ពីយើង" ជុងហ្គុក និយាយក្នុងចិត្តចង់ឲ្យថេយ៉ុងលួង ឲ្យលួងបានយ៉ាងម៉េចបើគេមិនដឹងថាខឹងរឿងអីផង
+ចេញពីធ្វើការ
ថេយ៉ុងរៀបនឹងត្រឡប់ទៅផ្ទះ ក៏មានបុរសម្នាក់រត់មកអោបថេយ៉ុងពីក្រោយ
"លែង លែងអ្នកណានឹងឆាប់លែងទៅ" ថេយ៉ុង
"មាននឹកខ្ញុំទេ ខ្ញុំពិតជានឹកឯងខ្លាំងណាស់" បុរសនោះ
"ខ្ញុំមិនដែលស្គាល់ឯងទេ ឆាប់លែងទៅបើមិនចឹងទេខ្ញុំស្រែកឲ្យជួយហើយ ជួយផងៗ" ថេយ៉ុង
"កុំស្រែក នេះឯងមិនស្គាល់យើងទេមែនទេ" បុរសចម្លែក
"មិនស្គាល់ទេ" ថេយ៉ុង
"ពិតជាមិនស្គាល់មែនហ៎ សាកស្តាប់សម្លេងរបស់យើងហើយរកនឹកទៅមើល!" បុរសចម្លែង
ថេយ៉ុងគិតមួយសំន្ទុុះ
"ជីមីន គឺជាឯងមែនទេ?" ថេយ៉ុង
"ពិតមែនហើយ គឺជាយើង" ជីមីន ក៏លែងថេយ៉ុង
"ពិតជាឯងមែន សុំអោបបន្តិចមក" ថេយ៉ុង
ពួកគេអោបគ្នា បើជុងហ្គុកវិញបានមើលថេយ៉ុងពី office របស់គេមកគេកាន់តែក្រៀមក្រំ
"ហេតុអីបានជាឯងដឹងថាយើងនៅទីនេះ?" ថេយ៉ុង
"ព្រោះយើងបានcallសួរបងhopeនឹងណាហើយគាត់ល៏បានថាឯងនៅទីនេះ" ជីមីន
"ចាំទៅដល់ផ្ទះចាំនិយាយគ្នាពេលនេះយប់ហើយ" ថេយ៉ុង
"តោះទៅ" ជីមីន
ពួកគេក៏ហៅឡានតាក់សុីមួយដើម្បីត្រឡប់ទៅផ្ទះរបស់ថេយ៉ុង(ជីមីនជាមិត្តរបស់ថេយ៉ុងតាំងពីក្មេងៗតែបានបែកគ្នា ព្រោះថេយ៉ុងបានមកទីក្រុងសេអ៊ូល)
"តើថេយ៉ុងជាមនុស្សបែបណាទៅ ខ្ញុំពិតជាមិនយល់ទេ?" ជុងហ្គុក
___________
សូមរងចាំភាគបន្ត
អរគុណសម្រាប់ការអាន💖
#ថេហ្គុក
#JullYNa_NaNa

មន្តស្នេហ៌លោកប្រធានសង្ហារ😍(ចប់)✅Where stories live. Discover now