Part:១ មានកើតអីទេ?

4.4K 214 2
                                    

ចន ជុងហ្គុក ជាម្ចាស់ក្រុមហ៊ុនគ្រឿងសង្ហារឹម JJK-Group ជាក្រុមហ៊ុនដែលធំជាងនៅក្នុងប្រទេសកូរ៉េខាងត្បូង
__________
យប់មួយជុងហ្គុកកំពុងបើកឡាននៅតាមផ្លូវ ក៏ឃើញមានក្មេងប្រុសម្នាក់ត្រូវបានចោរឆក់កាបូបស្ពាយរបស់ក្មេងនោះ ជុងហ្គុកក៏បានចុះពីលើឡានទៅជួយក្មេងប្រុសនោះ
"ឯង មានកើតអីទេ?" ជុងហ្គុក បានសួរទៅក្មេងប្រុសនោះ
"ខ្ញុំមិនអីទេ អរគុណលោកហើយដែលបានជួយខ្ញុំ" ក្មេងប្រុសនោះបានតបទៅជុងហ្គុក ចំណែកជុងហ្គុកផ្លឹកនឹងសម្រស់ក្មេងប្រុសនោះ
"ក្មេងប្រុសអី ហេតុអីក៏មានមុខមាត់ស្អាតបែបនេះ ស្អាតជាងស្រីដែលយើងបានស្គាល់ទៅទៀត រាងតូចច្រឡឹង បបូតមាត់ពណ៌ផ្កាឈូក" ជុងហ្គុក និយាយនៅក្នុងចិត្ត ដោយមើលក្មេងនោះមិនដាក់ភ្នែក
"លោក លោក..." ក្មេងប្រុស បានហៅជុងហ្គុក ជុងហ្គុកភ្ញាក់ព្រើត
"អឺ បាទ" ជុងហ្គុក តបទៅវិញ
"អរគុណហើយដែលបានជួយខ្ញុំ ខ្ញុំសុំលាសិនហើយ" ក្មេងប្រុស គេរៀបនឹងដើរចេញ
"ឈប់សិន!" ជុងហ្គុក បានឃាត
"បាទ តើលោកមានការអ្វីមែនទេ?" ក្មេងប្រុស
"គ...គឺឯងឈ្មោះអីដែរ?" ជុងហ្គុក បានសួរ
"ខ្ញុំឈ្មោះ គីម ថេយ៉ុង" ថេយ៉ុង
"ឈ្មោះឯងពិតជាពិរោះខ្លាំងណាស់ ខ្ញុំឈ្មោះ ជុងហ្គុក" ជុងហ្គុក
"ឈ្មោះរបស់លោកខ្ញុំដូចជាធ្លាប់លឺពីមុនមក ហើយមុខរបស់លោកមើលទៅក៏ប្រហែលដែរ" ថេយ៉ុង គេបានរកនឹក
"មនុស្សយើងមានមុខនិងឈ្មោះដូចគ្នាច្រើនណាស់" ជុងហ្គុក កុំឆ្ងល់អី
"ពិតមែនហើយ បើលោកអស់អីហើយខ្ញុំសុំលាត្រឡប់ទៅវិញហើយ" ថេយ៉ុង គេបានលាជុងហ្គុកម្តងទៀត
"ឈប់សិន ត្រូវការឲ្យខ្ញុំជូនទៅទេ?" ជុងហ្គុក បានស្នើសុំជូនថេយ៉ុងទៅផ្ទះ
"មិនអីទេ ខ្ញុំអាចទៅខ្លួនឯងបាន ខ្ញុំមិនហ៊ានរំខានលោកទេ" ថេយ៉ុង បានបដិសេធ ហើយក៏ដើរចេញទោ ពេលថេយ៉ុងដើរចេញទៅគេបានលួចញញឹម ចំណែកជុងហ្គុកក៏ដូចគ្នា
ពេលជុងហ្គុកត្រឡប់មកដល់ភូមិគ្រឹះគេវិញ គេបានអង្គុយស្រម៉ៃឃើញថេយ៉ុងហើយញញឹមសប្បាយចិត្ត
+២ថ្ងៃកន្លងផុតទៅ
ជុងហ្គុកបានទៅក្រុមហ៊ុនរបស់គេ នៅតាមផ្លូវគេបានឃើញថេយ៉ុងនឹងបុរសម្នាក់មើលទៅដូចជាល្អូកល្អើននឹងគ្នាណាស់ រួចថេយ៉ុងក៏បាននាំគ្នាជិះឡានទៅជាមួយបុរសនោះទៅ ជុងហ្គុកក៏ប្រែទឹកមុខពេលឃើញបែបនេះហើយក៏បើកតាម
+នៅក្នុងថេយ៉ុង&បុរសនោះ
"បង hope បងញុំាអ្វីហើយឬនៅ?" ថេយ៉ុង
"បងនៅមិនទាន់បានញុំាអីនៅឡើយទេ!" hope
"បើចឹងបងទៅផ្ទះខ្ញុំញុំាអីសិនទៅ ចាំត្រឡប់ទៅវិញ"
ថេយ៉ុង
"បើចឹង ល្អណាស់" hope
+ពេលមកដល់ផ្ទះថេយ៉ុង hope និង ថេយ៉ុងបានដើរចូលទៅក្នុងផ្ទះ
"នេះជាផ្ទះរបស់អ្នកណា?" ជុងហ្គុក និយាយម្នាក់ឯង ហើយនៅចាំមើល
"បងនៅចាំបន្តិចណា ចាំខ្ញុំធ្វើអីឲ្យបងញុំា ចាំបន្តិចណាតែ១០នាទីទេ" ថេយ៉ុង
"OK" hope(hopeគឺជាបងប្រុសធម៌របស់ថេយ៉ុង)
+២០នាទីក្រោយមក
"បងត្រឡប់ទៅវិញសិនហើយ អរគុណសម្រាប់អាហារមួយពេលនេះ" hope
"មិនអីទេ ចាំខ្ញុំជូនដំណើរបង" ថេយ៉ុង
hope&ថេយ៉ុងបានចេះមក
"មើលសក់របស់ឯងហេ៎ ជាប់សឹ្លកឈើមកពីណានឹង" hope បយកដៃបេះស្លឹកឈើចេញពីសក់ថេយ៉ុង
"ប្រហែលជាប់ពេលចេញមកក្រៅហើយ" ថេយ៉ុង
"អូ ភ្លេចបងលឺថាឯងកំពុងរកការងារធ្វើពិតមែនដែរទេ?" hope សួរទៅថេយ៉ុង
"បាទ ពិតមែនហើយ តែខ្ញុំមិនទាន់មានក្រុមហ៊ុនណាហៅទៅសម្ភាសសោះ" ថេយ៉ុង និយាយតែងសោកសៅ
"កុំពិបាកចិត្តអី ស៊ូស៊ូណា ឯងប្រាកដជារកការងារធ្វើបានណា ចឹហបងទៅសិនហើយ" hope
"បាទ បង" ថេយ៉ុង
ហើយជុងហ្គុកបានឃើញទាំងអស់ តែគេមិនបានលឺថាពួកគេនិយាយគ្នាពីអីទេ ក៏គិតថាពួកគេនេះស្រឡាញ់គ្នា ក៏អន់ចិត្តនឹងថេយ៉ុងដោយមិនដឹងខ្លួនក៏បានបើកឡានចេញទៅក្រុមហ៊ុនទាំងអារម្មណ៌សោកសៅ
+ក្រុមហ៊ុនJJK-Group
"លោកប្រធាន លោកប្រធាន" បុគ្គលិកទាំងអស់បានគោរពជុងហ្គុក ពេលកំពុងដើរទៅ Office គេបានឃើញ CV របស់ថេយ៉ុងនៅលើតុលេខារបស់គេ
"នេះជា CV របស់អ្នកណា?" ជុងហ្គុក សួរទៅលេខារបស់គេ
"នេះជា CV អ្នកដែលមកដាក់ពាក្យធ្វើការនៅទីនេះលោកប្រធាន" លេខា
"បើចឹងឆាប់ទាក់ទងទៅក្មេងប្រុសម្នាក់នេះឲ្យមកសម្ភាសមក ហើយទុកឲ្យយើងជាអ្នកសម្ភាសគេដោយខ្លួនឯង" ជុងហ្គុក និយាយហើយក៏ដើរចូល office របស់ខ្លួនបាត់ទៅ
" ចាស៎ លោកប្រធាន" លេខា
"តើលោកប្រធានថៃ្ងនេះកើតអីហេតុអីក៏សម្ភាសដោយខ្លួនឯង" លេខា ឆ្ងល់ព្រោះជុងហ្គុកមិនដែរសម្ភាសអ្នកណាពីមុនមកទេ
"សួរស្តី ខ្ញុំcallពីក្រុមហ៊ុន JJK-Group លោកអាចមកសម្ភាសក្នុងពេលឥឡូននេះបាន" លេខា បានcallទៅថេយ៉ុង
"បាទ បាទ អរគុណច្រើនខ្ញុំនឹងទៅឥឡូវនេះ" ថេយ៉ុង សប្បាយចិត្តយ៉ាងខ្លាំង
_________
សូមរង់ចាំភាគបន្ត
អរគុណចំពោះការអាន❤
#ថេហ្គុក
#JullYNa_NaNa

មន្តស្នេហ៌លោកប្រធានសង្ហារ😍(ចប់)✅Where stories live. Discover now