Part:២ គឺជាលោក!

2K 156 2
                                    

+ថេយ៉ងបានទៅJJK-Group
"អត់ទោសតើកន្លែងសម្ភាសនៅកន្លែងណាដែរ?" ថេយ៉ុង សួរទៅបុគ្គលិកស្រីម្នាក់នៅទីនោះ
"មកសម្ភាសមែនទេ បើចឹងលោកទៅជាន់ទី ៥ រួចបត់ឆ្វេងគឺដល់ហើយ" បុគ្គលិកស្រី បានតប
"បាទ អរគុណខ្លាំងណាស់" ថេយ៉ុង
"ចាស៎" បុគ្គលិកស្រី
"អួយ...ឯងមើលចុះគេពិតជាស្អាតខ្លាំងណាស់" បុគ្គលិកស្រី នោះសរសើរថេយ៉ុងប្រាប់បុគ្គលិកស្រីម្នាក់ទៀតពេលថេយ៉ុងចេញទៅ
"ពិតហើយ ស្អាតជាងស្រីទៅទៀត" បុគ្គលិកស្រីិម្នាក់ទៀត
____________
"តើកន្លែងនេះជាកន្លែងសម្ភាសមែនទេ?" ថេយ៉ុង បានសួរទៅលេខា ជុងហ្គុក
"ចាស៎ ពិតមែនហើយ! លោកឈ្មោះ គីម ថេយ៉ុង នោះមែនទេ? លេខា បានសួរបញ្ជាក់
"បាទ គឺខ្ញុំ គីម ថេយ៉ុង" ថេយ៉ុង បានតប
"បើចឹងក៏ដើរមកតាមខ្ញុំមក!" លេខា
~តុក តុក តុក~
"លោកប្រធាន អ្នកសម្ភាសឈ្មោះ គីម ថេយ៉ុង បានមកដល់ហើយ" លេខា បានគោះទ្វាប្រាប់ជុងហ្គុក
"ឆាប់ឲ្យគេចូលមក!" ជុងហ្គុក
"លោកប្រធានអនុញ្ញាតឲ្យចូលហើយ" លេខា ប្រាប់ថេយ៉ុង
"បាទ" ថេយ៉ុង ដើរចូលទៅ
__________
"សួស្តី លោកខ្ញុំ គីម ថេយ៉ុងមកសម្ភាសការងារ" ថេយ៉ុង បានណែនាំខ្លួន តែគេមិនបានដឹងថាជាជុងហ្គុកទេ ព្រោះជុងហ្គុកអង្គុយបែរខ្នង
"ខ្ញុំស្គាល់ឯងហើយ" ជុងហ្គុក បង្វែលកៅអីមកមើលថេយ៉ុង
"គឺជាលោក!!!" ថេយ៉ុង ភ្នាក់ផ្អើល
"ពិតមែនហើយ គឺជាខ្ញុំមានបញ្ហាអីមែនទេ ទើបភ្ញាក់ផ្អើលយ៉ាងនេះ?" ជុងហ្គុក សួរទឹកមុខស្មើ
"គ...គឺគ្មានអ្វីទេ!" ថេយ៉ុង តបទៅវិញ
"ចឹងក៏ឆាប់អង្គុយចុះមក!" ជុងហ្គុក
"បាទ" ថេយ៉ុង
"ឯងក៏ណែនាំខ្លួនសង្ខេបរបស់ឯងមក!" ជុងហ្គុក
"ខ្ញុំឈ្មោះ គីម ថេយ៉ុង ភេទប្រុស អាយុ ២៣ ឆ្នាំ ជាកូនទោលក្នុងគ្រួសារ ឪពុកឈ្មោះ គីម ណាមជុន និងម្តាយឈ្មោះ គីម សុខជីន ប្រកបរបរ កសិករ ខ្ញុំមិនទាន់មានបទពិសោធន៏ការងារនៅឡើយទេ" ថេយ៉ុង
"មិនធ្លាប់មានបទពិសោធន៏ការងារនោះទេ រាល់ថ្ងៃរស់នៅជាមួយអ្នកណា?" ជុងហ្គុក
"សព្វថ្ងៃខ្ញុំរស់នៅតែម្នាក់ឯងម្នាក់ទេ" ថេយ៉ុង
"មានសង្សារហើយឬនៅ?" ជុងហ្គុក
ថេយ៉ុងមើលមុខជុងហ្គុក
"ហេតុអីក៏មើលមុខខ្ញុំ ហើយមិនឆ្លើយនឹងសំណួររបស់ខ្ញុំដែលបានសួរ?" ជុងហ្គុក មើលមុខថេយ៉ុងវិញ
"តើសំណួរនេះពាក់ព័ន្ធនឹងការងារដែរមែនទេ?" ថេយ៉ុង
"ប្រាកដហើយ ហើយខ្ញុំសួរក៏ឆ្លើយមក!" ជុងហ្គុក
"ខ្ញុំនៅមិនទាន់មានសង្សារនៅឡើយទេ" ថេយ៉ុង ចម្លើយនេះធ្វើឲ្យជុងហ្គុកសប្បាយចិត្តបន្តិចវិញ
"ល្អណាស់ បើចឹងស្អែកឯងអាចមកធ្វើការបានផ្នែកពិនិត្យមើលឥវ៉ាន់ ចាំខ្ញុំឲ្យគេបង្រៀនការងារដល់ឯង!" ជុងហ្គុក
"បានន័យថាខ្ញុំជាប់ហើយមែនទេ? អរគុណខ្លាំងណាស់" ថេយ៉ុង និយាយបណ្តើរញញឹមសប្បាយចិត្តបណ្តើរ
"ត្រូវហើយ នីននាងចូលមក office ខ្ញុំបន្តិច!" ជុងហ្គុក នីនលេខារបស់គេ
"ចាស៎ លោកប្រធាន" នីន
"លោកប្រធាន" នីន
"នាងនាំគេទៅបង្រៀនការងារទៅ!" ជុងហ្គុក
"ចាស៎ លោកប្រធាន" នីន
"ខ្ញុំសូមលាសិនហើយ" ថេយ៉ុង
នីនបានបង្រៀនការងារដល់ថេយ៉ុងចប់អស់ហើយ ថេយ៉ុងក៏ត្រឡប់ទៅផ្ទះវិញ
"បងhopeពេលនេះខ្ញុំបានការងារធ្វើហើយនៅJJk-Group!" ថេយ៉ុង បានcallប្រាប់hope
"ពិតមែនហ៎??" hope
"ពិតមែនហើយខ្ញុំកុហសបងធ្វើអីទៅ!" ថេយ៉ុង
"បើចឹងបងចូលរួុមអបអរផងណា" hope
"បាទ បើចឹងប៉ុណ្ណឹងបានណាខ្ញុំរវល់បន្តិចណា!" ថេយ៉ុង
"Ok" hope
___________
+ព្រឹកស្អែក
ថេយ៉ុង បានរៀបខំខ្លួនទៅធ្វើលើកដំបូង
"ថេយ៉ុងតើឯងត្រូវការឲ្យបងជូនទៅធ្វើការទេ?" hope បានcallមកថេយ៉ុង
"គឺ មិនបាច់ទេ ខ្ញុំអាចទៅខ្លួនឯងបាន" ថេយ៉ុង បដិសេធ
"ឲ្យបងជូនទៅទៅ ពេលនេះបងក៏ទៅជិតដល់ផ្ទះរបស់ឯងដែរ" hope
"បើចឹងក៏បានដែរ ខ្ញុំចាំបង" ថេយ៉ុង
"Ok ចាំបន្តិចសិនទៅ បងទៅដល់ឥឡូវហើយ ប៉ុណ្ណឹងបានហើយ" hope
"បាទ" ថេយ៉ុង
15នាទីក្រោយមក
"ថេយ៉ុង!!" Hope
"បងមកដល់ហើយមែនទេ?" ថេយ៉ុង
"បើបងមកមិនទាន់ដល់តើឯងឃើញបងនៅទីនេះទេហា៎?" Hope សួរឌឺថេយ៉ុង
"ខ្ញុំសួរយកគួរទេ!" ថេយ៉ុង ធ្វើមុខស្មើ
"ឆាប់ឡើងឡានមកនៅធ្វើអីទៀត ប្រញ័ត្នទៅធ្វើយឺតទៅថ្ងៃដំបូងផងត្រូវទេ?" hope
"ពិតមែន​ពេលនេះជិតដល់ម៉ោងហើយ តោះទៅកុំឲ្យយឺតម៉ោង" ថេយ៉ុង
__________
"មកដល់ហើយ!!ឆាប់ទៅធ្វើការទៅ" hope
"បាទ ខ្ញុំទៅសិនហើយបង hope" ថេយ៉ុង រៀបចេញពីឡាន
"អូរ បងអោបខ្ញុំបន្តិចបានទេ ដើម្បីផ្តល់កម្លាំងចិត្តឲ្យខ្ញុំធ្វើការ!" ថេយ៉ុង
"Ok!" hope ពួកក៏អោបគ្នាស្របពេលជុងហ្គុកមកដល់ក្រុមហ៊ុនដែរ ជុងហ្គុកឃើញទាំងអស់
"ពេលយើងសួរថាមានសង្សារ ហើយឬនៅថាមិនទាន់មានទេ ចុះនេះស្អីហេតុអីអោបគ្នា?" ជុងហ្គុកនិយាយម្នាក់ឯងនៅក្នុងឡាន
"ខ្ញុំទៅសិនហើយ bye bye" ថេយ៉ុង
"bye bye" hope ពួកគេលាគ្នាហើយក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន ជុងហ្គុកក៏ចុះឡានចូលក្រុមហ៊ុនឡើងទៅ office របស់គេ
_____________
សូមរងចាំភាគបន្ត
អរគុណសម្រាប់ការអាន💖
#ថេហ្គុក
#JullYNa_NaNa

មន្តស្នេហ៌លោកប្រធានសង្ហារ😍(ចប់)✅Where stories live. Discover now