Part:៩ បងមិនខ្វល់ទេ!!

1.5K 100 0
                                    

"ខ្ញុំមិនទៅទេ បងទុកឲ្យខ្ញុំស្លាប់ទៅ" ជូអុី បែរមុខចេញ
"ឆាប់ទៅពេទ្យជាមួយបង" ជុងហ្គុក បីជូអុី
"ដាក់ខ្ញុំចុះទៅបងមិនបាច់ខ្វល់ពីខ្ញុំទេ បងគឺជាអ្នកធ្វើឲ្យខ្ញុំទៅជាបែបនេះ" ជូអុី ស្រែក
"បងសូមទោស បើអូនមិនចង់ទៅពេទ្យអូនទៅនៅផ្ទះរបស់បងទៅ បងនឹងមើលថែអូនឲ្យល្អ" ជុងហ្គុក
"មិនទៅទេ" ជូអុី
"កុំរឹងអី" ជុងហ្គុក បីដាក់ឡានទៅផ្ទះរបស់គេ
__________
មកដល់ផ្ទះជុងហ្គុក
"អូនសម្រាកសិនទៅបងមិនរំខានអូនទេ បន្តិចទៀតពេលអូនភ្ញាក់ចាំបងឲ្យគេយកអាហារមកឲ្យណា គេងឲ្យស្រួលទៅ" ជុងហ្គុក ដើរចេញពីបន្ទប់ជូអុី
ពេលជុងហ្គុក ដើរចេញទៅផុតនាងក៏ងើបពីគ្រែ
"ខ្ញុំនឹងធ្វើឲ្យបងមកស្រឡាញ់ខ្ញុំឲ្យទាល់តែបាន" ជូអុី ញញឹមចុងមាត់
"អាឡូ តើថ្ងៃនេះបងទំនេរទេ?" ថេយ៉ុងcallមកជុងហ្គុក
"អូនមានអីមែនទេ?" ជុងហ្គុក
"គឺអូនចង់បបួលបងទៅមើលកុនតែបើបងមិនទំនេរក៏មិនអីដែរ" ថេយ៉ុង
"បងទំនេរទៅមើលពេលណាដែរចាំបងទទួលអូន" ជុងហ្គុក
"គឺល្ងាចនេះ" ថេយ៉ុង
"Ok ចាំបងទៅយក" ជុងហ្គុក
"ចាំជួបគ្នាណា" ថេយ៉ុង បិទទូរស័ព្ទ
_________
"បងhope" ថេយ៉ុង ភ្ញាក់ពេលឃើញhopeនៅក្រោយខ្នងគេ
"ចេះមានស្នេហាហើយ មិនប្រាប់បងទេណ៎" hope ញញឹម
"គឺ...គឺ" ថេយ៉ុង
"តើគេជាអ្នកណា?" hope
"គេជា...ជុងហ្គុកប្រធានរបស់ខ្ញុំ" ថេយ៉ុង
"ជុងហ្គុង...?" Hope ភ្ញាក់ផ្អើល
"បាទ ពិតមែនហើយ" ថេយ៉ុង
"ទាក់ទងគ្នាតាំងពីពេលណា?" hope
"បាន១សប្តាហ៏ហើយ" ថេយ៉ុង
"ទាក់ទងគ្នាក៏ទាក់ទងទៅ តែថ្ងៃក្រោយពេលមានរឿងអីហាមលាក់បងទៀតត្រូវតែប្រាប់បងឲ្យដឹងលឺទេ?" hope
"បាទ បងHopeល្ងាចនេះខ្ញុំត្រូវទៅខាងក្រៅ" ថេយ៉ុង
"ទៅណា?" hope
"ទៅ...ទៅមើលកុនជាមួយជុងហ្គុក" ថេយ៉ុង
"អឹម...បងមកថ្ងៃនេះបងចង់មកប្រាប់ពួកឯងរឿងមួយ" Hope
"រឿងអីទៅ" ថេយ៉ុង
"បងនឹងប្រាប់ឯងនឹងជីមីនជាមួយគ្នា និយាយចឹងបាត់ជីមីនទៅណាហើយបងមិនទាន់បានឃើញគេទេ តើគេទៅណា?" hope
"គឺគេទៅក្រៅបាច់ហើយ បន្តិចទៀតត្រឡប់មកវិញហើយ" ថេយ៉ុង
"ខ្ញុំត្រឡប់មកវិញហើយ" ជីមីន
"និយាយដើមដង្ហើមដល់ អាយុវែងមែន" hope
"បងhope នឹកណាស់" ជីមីន រត់ទៅអោបhope
"នឹកបងតែមិនដែលទៅលេងបងទេ ឲ្យបងមកលេងរហូត" hope ញញឹម
"បងមកនេះមានរឿងចង់ប្រាប់ពួកឯងទាំងពីរ" hope
"រឿងអីទៅ?" ជីមីន
"បងទៅខេត្តមួយរយៈ ព្រោះបងមានការងារត្រូវធ្វើានៅទីនោះ" hope
"ការងារអីហេតុអីត្រូវទៅខេត្ត" ជីមីន
"ការងារសំខាន់" hope
"បើជាការងារសំខាន់ បងទៅចុះ" ជីមីន
"បងទៅថ្ងៃណា" ថេយ៉ុង
"បងត្រូវទៅថ្ងៃនេះ" hope
"ថ្ងៃនេះ??" ជីមីន&ថេយ៉ុង សួរព្រមគ្នា
"ខ្ញុំមិនគិតថាបងត្រូវទៅលឿនយ៉ាងនេះទេ" ជីមីន
"ពិតមែនហើយ បងត្រូវទៅហើយ Byebye" Hope
"បន្តិចទៀតចាំទៅមិនបានទេមែនទេ?" ជីមីន
"មិនបានទេ បងទៅតែប៉ុន្មានថ្ងៃទេ!បងទៅសិនហើយ" hope
"កុំភ្លេចមើលថែខ្លួនផងណាបងhope" ថេយ៉ុង
"បងដឹងហើយ" hope
"bye bye" ថេយ៉ុង&ជីមីន
__________
+ដល់ម៉ោងជុងហ្គុកនិងថេយ៉ុងទៅមើលកុន
"ឯងប្រាកដហើយមែនទេថាមិនទៅជាមួយយើង" ថេយ៉ុង
"យើងមិនចង់ធ្វើជាឆ្អឹងទទឹងកឯងទេ!" ជីមីន
~ទីត ទីត ទីត~
"គេមកហើយឯងឆាប់ទៅៗ" ជីមីន
"យើងដឹងហើយ យើងទៅសិនហើយ" ថេយ៉ុង
ពេលចេញពីផ្ទះ ជុងហ្គុកបានបើកទ្វាឡានឲ្យថេយ៉ុង
"អូនចាំជូអុី ក្មេងស្រីដែលអូនបានជួបនៅofficeបងនោះទេ" ជុងហ្គុក
"អឺម អូនចាំបានមានអីមែនទេ?" ថេយ៉ុង
"នាងជាមិត្តរបស់បង បងទុកគេដូចជាប្អូនស្រីម្នាក់ពេលនេះបងបាននាំនាងមកនៅផ្ទះរបស់បងហើយ" ជុងហ្គុក
"បាទ" ថេយ៉ុង
"អូនកើតអីមែនទេ?" ជុងហ្គុក
"អត់ទេ!" ថេយ៉ុង
"ចឹងអូនប្រច័ណ្ឌបងមែនទេ??" ជុងហ្គុក
"អូនមិនបានប្រច័ណ្ឌបងទេ" ថេយ៉ុង
"ចាំថ្ងៃស្អែកបងនាំអូនទៅផ្ទះរបស់បង" ជុងហ្គុក
"ហេតុអីអូនត្រូវទៅ" ថេយ៉ុង
"បងចង់ឲ្យអូនបានជួបជូអុីនិយាយគ្នាលេង ណាមួយបងចង់ឲ្យអូនកំដរគេផង ព្រោះពេលនេះគេមិនសូវស្រួលខ្លួនទេ" ជុងហ្គុក
"បាទ អូនចង់បបួលជីមីនទៅដែលបានទេ" ថេយ៉ុង
"ប្រាកដជាបាន" ជុងហ្គុក
ពួកគេបានមកដល់រោងកុន ពួកគេបានមើលរឿងបែបRomantic ពេលដល់កន្លែងថើបមាត់គ្នាពួកគេមើលមុខគ្នាហើយថេយ៉ុងក៏ងាកមុខចេញ
"ហេតុក៏បែបមុខចេញ មើលមុខបងមក" ជុងហ្គុក
យកដៃចាប់កថេយ៉ុងហើយថើបមាត់ថេយ៉ុងបន្តិច ជុងហ្គុកសើច
"បងធ្វើស្អីនឹងនៅទីនេះមនុស្សច្រើនណាស់" ថេយ៉ុង យកវៃដៃជុងហ្គុកបន្តិច
"បងមិនខ្វល់ទេ" ជុងហ្គុក
មើលកុនចប់ជុងហ្គុកមើលមុខថេយ៉ុងហើយញញឹមរហូត
"មុខអូនប្រឡាក់អីមែនទេបានជាមើលមុខអូនយ៉ាងនេះ?" ថេយ៉ុង
"អត់ទេព្រោះមុខអូនស្អាត" ជុងហ្គុក
"ឈប់មើលទៅ អូនអៀនណាស់" ថេយ៉ុង
"អូនចង់ទៅណាទៀតទេ" ជុងហ្គុក
"កុំអីអូនបានទុកជីមីនឲ្យគេនៅផ្ទះម្នាក់ឯង អូនមិនចង់ឲ្យគេនៅម្នាក់ឯងទេ" ថេយ៉ុង
"បើចឹងចាំបងជូនអូនទៅផ្ទះ" ជុងហ្គុក
"បាទ" ថេយ៉ុង
ពួកគេក៏បើកឡានចេញទៅផ្ទះ
__________
សូមរងចាំភាគបន្ត
អរគុណសម្រាប់ការអាន💖
#ថេហ្គុក
#JullYNa_NaNa

មន្តស្នេហ៌លោកប្រធានសង្ហារ😍(ចប់)✅Where stories live. Discover now