Part:៧ គ្មានអ្នកណាមកឃើញទេ!!

1.7K 117 0
                                    

ជុងហ្គុកបានទៅរកថេយ៉ុង ហើយនាំគេមកបន្ទប់ប្រជុំ
"ថេយ៉ុង ឯងទំនេរទេ?" ជុងហ្គុក
"ខ្ញុំមិនទំនេរទេ ខ្ញុំមានការងារច្រើនទៀតដែរត្រូវធ្វើ" ថេយ៉ុង មើលមុខជុងហ្គុក
"ការងារអីទុកសិនទៅចាំស្អែកចាំធ្វើក៏បានដែរ" ជុងហ្គុក
"ចាំស្អែកមិនបានទេ ការងារថ្ងៃនេះត្រូវធ្វើថ្ងៃនេះការងារថ្ងៃស្អែកត្រូវធ្វើថ្ងៃស្អែក" ថេយ៉ុង
"ខ្ញុំប្រាប់ថាមិនបាច់ធ្វើក៏មិនបាច់ធ្វើទេ" ជុងហ្គុក
"ហេតុអី?" ថេយ៉ុង
"មកពីខ្ញុំជាម្ចាស់ក្រុមហ៊ុន" ជុងហ្គុក
"បើខ្ញុំឈប់ធ្វើតើឲ្យខ្ញុំធ្វើអី?" ថេយ៉ុង
"មិនបាច់ធ្វើអីទេ គឺគ្រាន់តែកំដរយើងដើរលេងទៅ" ជុងហ្គុក
"ចុះអ្នកនាងអម្បាញ់មិញនោះ ហេតុអីមិនឲ្យគេទៅកំដរទៅ" ថេយ៉ុង
"នាងទៅវិញបាត់ហើយ យ៉ាងម៉េចឯងប្រច័ណ្ឌយើងមែនទេ?" ជុងហ្គុក ញញឹម
"ខ្ញុំមិនបានប្រច័ណ្ឌនឹងលោកនោះទេ" ថេយ៉ុង
"មិនបាច់មកកុហសយើងទេ យើងមើលដឹង!" ជុងហ្គុក ដើរទៅជិតថេយ៉ុងកាន់តែជិតសឹងតែចុងច្រមុះប៉ះគ្នាទៅហើយ
"លោកប្រធានចង់ធ្វើអីនឹង ប្រយ័ត្នគេមកឃើញទៅ" ថេយ៉ុង ដៃដាក់លើទ្រូងជុងហ្គុកទាំងសង់ខាង ចង់រុញចេញ តែជុងហ្គុកអោបចង្កេះជាប់
"កន្លែងនេះមានតែយើងពីរនាក់ទេ គ្មានអ្នកណាមកឃើញទេ" ជុងហ្គុក
"តែក៏មិនត្រូវធ្វើបែបនេះដែរ លែងបានហើយ" ថេយ៉ុង
"ខ្ញុំមិនចង់លែងទេ" ជុងហ្គុក
"បើលោកមិនលែងតើខ្ញុំទៅកំដរលោកដើរលេងបានយ៉ាងម៉េចទៅ" ថេយ៉ុង
"បានន័យថាឯងព្រមទៅជាយើងហើយមែនទេ" ជុងហ្គុក
ថេយ៉ុងញញឹម ជុងហ្គុកថើបថ្ងាសថេយ៉ុង
"លោកធ្វើអីនឹង?" ថេយ៉ុង ភ្ញាក់ផ្អើល
"កំពុងថើបមនុស្សដែលខ្លួនស្រឡាញ់" ជុងហ្គុក
"លោកនិយាយអីនឹង" ថេយ៉ុង
"តោះទៅ" ជុងហ្គុក
ថេយ៉ុងឈរស្ងៀម ជុងហ្គុកដើរមកថើបថេយ៉ុងម្តងទៀត
"នៅឈរធ្វើអីទៀត ឆាប់ទៅ" ជុងហ្គុក
ពួកគេបានដើរលេងជាមួយគ្នា
"រឿងដែលខ្ញុំបានសារភាពចាត់ទុកថាឯងព្រមហើយណា" ជុងហ្គុក
ថេយ៉ុងញញឹមផងអៀនផងមិនហ៊ានមើលមុខជុងហ្គុក
"ហេតុអីមិនមើលមុខបង ចាប់ពីពេលនេះទៅយើងទាក់ទងគ្នាហើយ" ជុងហ្គុក ហើយក៏ថើបមាត់ថេយ៉ុងបន្តិច
"បងធ្វើស្អីនឹង មិនចេះខ្មាស់គេទេមែនទេ?" ថេយ៉ុង អៀន
"មានអីត្រូវខ្មាសទៅ" ជុងហ្គុក
"យប់ជ្រៅហើយ ពួកយើងទៅផ្ទះទៅ" ថេយ៉ុង
"ចាំបងជូនអូនទៅផ្ទះវិញ" ជុងហ្គុក
"អឹម..." ថេយ៉ុង
__________
មកដល់ផ្ទះ
"តើឯងទើបមកពីណាហេតុអីមកផ្ទះយប់ជ្រៅយ៉ាងនេះ" ជីមីន
"គឺ...យើងបានទៅដើរលេងជាមួយមនុស្សម្នាក់" ថេយ៉ុង
"អ្នកណា??" ជីមីន
"អ្នកដែលយើងស្រឡាញ់ហើយគេក៏ស្រឡាញ់យើង" ថេយ៉ុង
"លោកប្រធានឯងមែនទេ យើងថាហើយ" ជីមីន
"យើងថាហើយអី" ថេយ៉ុង ញញឹមអៀន
"គឺឯងក៏ស្រឡាញ់លោកប្រធានឯងដែរ រំភើបណាស់" ជីមីន
"យើងទៅងូតទឹកហើយ" ថេយ៉ុងគេក៏ដើរចូលបន្ទប់ទឹក
រីឯជីមីនគេបានលេងSocial Media
"អា៎...អា៎...ថេយ៉ុង ថេយ៉ុង!" ជីមីន ស្រែកខ្លាំងៗ
"មានរឿងអី មានរឿងអីចោរចូលផ្ទះមែនទេ?ឯណាចោរ" ថេយ៉ុង រត់ចេញពីបន្ទប់ទឹកទាំងភ័យស្លន់ស្លោខ្លាចមានចោរចូលផ្ទះ
"គ្មារចោរមកពីណាទេ ឯងមកនេះមក" ជីមីន សប្បាយចិត្ត
"បើចឹងឯងកើតអីហេតុស្រែកខ្លាំងយ៉ាងនេះ" ថេយ៉ុង
"គឺបងsugaនឹងត្រឡប់មកកូរ៉េនៅខែក្រោយនេះហើយ យើងសប្បាយចិត្តណាស់" ជីមីន រំភើបយ៉ាងខ្លាំង
"គ្រាន់តែចឹងសោះស្រែកផ្អើលផ្ទះបី បួន" ថេយ៉ុង ហួសចិត្ត
"ឯងមិនយល់ទេ យើងខានជួនគាត់២-៣ឆ្នាំហើយណា" ជីមីន
"យើងដឹងថាឯងនឹកគាត់" ថេយ៉ុង មកអង្គុយជិតជីមីន
"តើនៅថ្ងៃនោះយើងត្រូវពាក់អីទៅបានសមទៅ ឯងជួយរើសសម្លៀកបំពាក់ឲ្យយើងបន្តិចមក" ជីមីន
"នៅសល់ពេលច្រើនទៀតឯណោះឯងប្រញាប់ម្ល៉េះ" ថេយ៉ុង
"យើងត្រូវតែរៀបចំទុកមុនឲ្យហើយ" ជីមីន
"ឯងស្លៀកអីក៏ស្អាតក៏សមដែរ" ថេយ៉ុង
"មិនបានទេយើងត្រូវតែមើលទៅឲ្យទាក់ទាញជាទីបំផុត" ជីមីន
"បាន ចាំយើងជួយរើសឲ្យឯងចុះ"
"បងហ្គុក!!" ជូអុី មករកជុងហ្គុកទាំងយប់
"ហេតុអីអូនមកទីនេះ?" ជុងហ្គុក
"អូនសូមទោសចំពោះរឿងកាលពីព្រឹកមិញ អូនដឹងខុសហើយ" ជូអុី
"មិនអីទេ តែថ្ងៃក្រោយកុំធ្វើបែបនេះទៀត" ជុងហ្គុក
"អូនដឹងហើយ" ជូអុី រត់ទៅអោបជុងហ្គុកដែលកំពុងអង្គុយលើសាឡុង
"លែងទៅ! ហើយក៏ត្រឡប់ទៅវិញទៅយប់ហើយ" ជុងហ្គុក ដកដៃជូអីចេញពីករបស់គេ
"តែយប់នេះអូនចង់គេងនៅទៅនេះមួយយប់បាន?" ជូអុី
"មិនបានទេ" ជុងហ្គុក
___________
សូមរងចាំភាគបន្ត
អរគុណសម្រាប់ការអាន💖
#ថេហ្គុក
#JullYNa_NaNa

មន្តស្នេហ៌លោកប្រធានសង្ហារ😍(ចប់)✅Where stories live. Discover now