Part:១០ អូនមិនបានធ្វើទេជុងហ្គុក!!

1.5K 103 0
                                    

ជូនថេយ៉ុងមកដល់ផ្ទះ
"bye bye" ថេយ៉ុង
"bye bye" ជុងហ្គុក
ថេយ៉ុងដើរចូលក្នុងផ្ទះ
"ជីមីន យើងត្រឡប់មកវិញហើយ" ថេយ៉ុង
"មកវិញហើយមែនទេ" ជីមីន
"អឺម អូមែនហើយ ជីមីនថ្ងៃស្អែកឯងទៅផ្ទះជុងហ្គុកជាមួយយើងទេ?" ថេយ៉ុង
"ទៅធ្វើអី?" ជីមីន
"គឺជុងហ្គុកបបួលយើងទៅលេងផ្ទះរបស់គេ ហើយណាមួយគេចង់ឲ្យយើងជួបមនុស្សម្នាក់ឈ្មោះថាជូអុី" ថេយ៉ុង
"ជូអុីគេជាអ្នកណា" ជីមីន
"យើងមិនដឹងទេ យើងបានជួបនាងតែម្តងប៉ុណ្ណោះហើយក៏មិនបាននិយាយគ្នាដែរ" ថេយ៉ុង
"គួរឲ្យស្តាយថ្ងៃខានស្អែកបងsugaត្រឡប់មកវិញហើយ យើងត្រូវនៅផ្ទះហាត់សមរៀបរឹកឲ្យហើយ យើងមិនបានទៅជាមួយឯងទេ សូមទោសផង" ជីមីន
"ក្រែង២ខែទៀតទើបគាត់មកមែនទេ ហេតុអីក៏ថ្ងៃខានស្អែកទៅវិញ?" ថេយ៉ុង
"គាត់បានLineមកប្រាប់យើងថាគាត់ប្តូរថ្ងៃហើយ ឯងមិនដឹងទេ" ជីមីន
"យើងមិនដឹងទេ បើចឹងយើងនៅកំដរឯងចុះចាំយើងប្រាប់ជុងហ្គុកថាយើងមិនបានទៅទេ" ថេយ៉ុង ទាញទូរស័ព្ទ
"មិនបាច់នៅកំដរយើងទេ ឯងទៅទៅយើងអាចនៅម្នាក់ឯងបានមិនអីទេ" ជីមីន
"ឯងចូលចិត្តនៅផ្ទះម្នាក់ឯងដល់ដល់ហើយ" ថេយ៉ុង
"មកពីយើងត្រូវជួបបងsuga" ជីមីន
"បើចឹងយើងទៅក៏បានដែរ" ថេយ៉ុង
"បងហ្គុក ត្រឡប់មកវិញហើយមែនទេ?" ជូអុី
"បងត្រឡប់មកវិញហើយ អូនមិនទាន់ចូលគេងទៀត" ជុងហ្គុក
"មកពីខ្ញុំនៅចាំបងនឹងហើយ បងទើបមកពីណា" ជូអុី
"បងទើបតែមកពីដើរលេង អូនឈឺមិនទាន់ជាស្រួលបួលទេ កុំនៅយប់ពេកឆាប់ទៅគេទៅ" ជុងហ្គុក
"ចាស៎ Good Night ណា" ជូអុី
"បាទ Good Night" ជុងហ្គុក
_________
+ស្អែកឡើង
ជុងហ្គុកបានទៅយកថេយ៉ុង មកលេងផ្ទះរបស់គេ
"បងហ្គុក ហេតុអីបងនាំគេមក?" ជូអុី
"នេះថេយ៉ុង សង្សាររបស់បង បងជាអ្នកបបួលគេឲ្យមកលេងផ្ទះរបសបង ថេយ៉ុងនេះជូអុីដែលបងបានប្រាប់អូននោះ" ជុងហ្គុក ណែនាំឲ្យពួកគេទាំងពេលស្គាល់គ្នា
"សួស្តី! ខ្ញុំឈ្មោះថេយ៉ុង" ថេយ៉ុង
"ចាស៎ សួស្តី! ខ្ញុំជូអុី" ជូអុី ញញឹមដូចជាសប្បាយចិត្ត
~តឹង តឹង តឹង~
ទូរស័ព្ទជុងហ្គុករោគទ៌ឡើងមានគេcallមក
"បងសុំលើកទូរស័ព្ទបន្តិច អ្នកទាំងពីរនៅនិយាយគ្នាលេងសិនទៅ" ជុងហ្គុក លើកទូរស័ព្ទហើយដើរចេញ
"ឯងគិតថាបងហ្គុកស្រឡាញ់ឯងស្មោះមែនទេ?" ជូអុី ប្រែទឹកមុខពីរីករាយមកកំណាចហើយសម្លោះកថេយ៉ុង
"នាងចង់បានន័យថាយ៉ាងម៉េច?" ថេយ៉ុង
"គាត់គ្រាន់តែយកឯងមកកំដរអារម្មណ៌គាត់មួយពេលតែប៉ុណ្ណោះនៅពេលណាដែលគាត់ធុញឯងគាត់នឹងចោលឯងហើយ ដូចជានំដែលគេសុីហើយគេក៏បោសចោលចឹង" ជូអុី ញញឹមឌឺហើយច្រានថេយ៉ុងទៅក្រោយបន្តិច
"មិនពិតទេ គាត់គ្មានថ្ងៃធ្វើបែបនេះដាក់ខ្ញុំទេ" ថេយ៉ុង មិនជឿ
"អ្ហឺស...នេះឯងល្ងង់ពិតមែនឬមួយគ្រាន់តែធ្វើពុតជាល្ងង់ទេ គាត់គ្មានថ្ងៃមកស្រឡាញ់មនុស្សប្រុសទេ ហើយគាត់ក៏មិនបានស្រឡាញ់ឯងដែរមនុស្សដែលគាត់ស្រឡាញ់គឺជាយើងមិនមែនជាឯងទេ គាត់ស្រឡាញ់យើងមិនមែនឯងទេ លឺច្បាស់ដែលទេ" ជូអុី ច្រានថេយ៉ុងមួយទំហឹង ធ្វើឲ្យថេយ៉ុងដួលទៅលើឥដ្ធ ថេយ៉ុងក៏ក្រោកឡើងតែមិនបាននិយាយអ្វីទេ
ពេលជូអុីឃើញជុងហ្គុកដើរត្រឡប់មកវិញ ក៏យកដៃថេយ៉ុងមកចាប់សក់របស់នាង
"បងថេយ៉ុងលែងខ្ញុំទៅ ខ្ញុំសូមទោសបងហើយបងលើកលែងឲ្យខ្ញុំទៅខ្ញុំឈឺណាស់" ជូអុី និយាយលឺៗ
"នាងធ្វើអីនឹងលែងដៃខ្ញុំទៅ លែងទៅ" ថេយ៉ុង ខំប្រឹងដកដៃចេញពីជូអុីតែដកមិនចេញ
"អ្នកទាំងពីរកំពុងធ្វើអីនឹង" ជុងហ្គុក រត់មកមើល
ថេយ៉ុងក៏ងាកមើលជុងហ្គុក ចំណែកជូអុីនាងធ្វើជាដួលដូចថេយ៉ុងច្រាននាងអញ្ចឹង
"បងហ្គុកជួយខ្ញុំផង ហឺស..." ជូអុី ធ្វើជាយំ
"ជូអុី...អូនកើតអី?" ជុងហ្គុក មកមើលជូអុី
"គឺខ្ញុំបានសូមទោសបងថេយ៉ុងរឿងកាលពីលើកមុន តែគាត់បែរជាខឹងខ្ញុំបោចសក់ខ្ញុំហើយច្រានខ្ញុំបែបនេះ" ជូអុី ធ្វើជាកំសត់
"អូនមិនបានធ្វើទេជុងហ្គុក!" ថេយ៉ុង មើលមុខជុងហ្គុក
"បងហ្គុក កុំខឹងនឹងបងថេយ៉ុងអី គាត់ប្រហែលជាខឹងតែមួយពេលប៉ុណ្ណោះណា!" ជូអុី
"អូនត្រឡប់ទៅវិញសិនទៅ ចាំបងឲ្យគេជូនអូនត្រឡប់ទៅវិញ" ជុងហ្គុក ប្រាប់ថេយ៉ុង
"អូនពិតជាមិនបានធ្វើវាពិតមែនណាជឿអូនទៅជុងហ្គុកអូនពិតជាមិនបានធ្វើវាមែន" ថេយ៉ុង រលីងរលោងទឹកភ្នែក សុំឲ្យជុងហ្គុកជឿខ្លួន តែជុងហ្គុកបានបីជូអុីទៅបន្ទប់ដោយមិនខ្វល់ពីពាក្យថេយ៉ុង រីឯជូអុីនាងបានញញឹមឌឺថេយ៉ុង
___________
សូមរងចាំភាគបន្ត
អរគុណសម្រាប់ការអាន💖
#ថេហ្គុក
#JullYNa_NaNa

មន្តស្នេហ៌លោកប្រធានសង្ហារ😍(ចប់)✅Where stories live. Discover now