រឿង ប្អូនស្រី ភាគ2 (វគ្គ2)

391 16 3
                                    

Tennie ស្រក់ទឹកភ្នែកម៉ាត់ៗចេញពីរង្វង់ភ្នែក បើនាងមិនព្រមគេតាមធ្វើបាបនាងចឹងឬ? គេជាស្អី? អាងខ្លួនឯងជាកូននាយកសាលា ហើយក៏ដើរធ្វើបាបអ្នកដទៃមិនរើសមុខបែបនឹងឬ? មនុស្សដូចគេគម្រក់បំផុត
"អឹស...ផាច់...ថោកទាប"tennie ខាំមាត់រើបម្រះរហូតចេញពីដៃគេបានសម្រេច មុននឹងប្រគល់កំផ្លៀងមួយទំហឹងទៅកាន់ផ្ទៃមុខសង្ហារអមជាមួយពាក្យជេរ ពោរពេញដោយកំហឹងឈួលឆេះពេញទ្រូង គេប្រើភាសានេះគេកំពុងតែអោយតម្លៃនាងថោកទាបបំផុតហើយ។
Changmin ត្រូវងាកមុខទៅម្ខាងដោយកម្លាំងដៃមនុស្សស្រីដែលគេគំរាមមិញនេះ វាជាកំផ្លៀងដំបូងដែលគេទទួលបានពីអ្នកដទៃ ព្រោះម្តាយឪពុក បងប្អូន មិត្តភក្តិលើកតម្កើងគេដូចពេជ្រ តែគេក៏ត្រូវមកឈឺមុខដោយសារស្រីម្នាក់នេះទៅវិញ។
ប្រុសកម្លោះខាំធ្មេញសឹងបែក ងាកមកសម្លឹងនាងដោយកែវភ្នែកពោរពេញដោយកំហឹង គេឡើងស្ពឹកមុខមួយចំហៀងដោយសារនាងស្រីម្នាក់នេះទៅហើយ ភ្លាមនោះក៏ស្ទុះទៅចាប់ច្របាច់ស្មានាងគំហកដោយសម្លេងធំ
"នាងគ្មានសិទ្ធិទះខ្ញុំទេ!"សម្លេងគេស្រែកបានធ្វើអោយtennie ឡើងតក់ស្លុត គេមិនធ្លាប់ត្រូវបានគេទះកំផ្លៀង នាងក៏មិនធ្លាប់ត្រូវបានគេសម្លុតដែរ ហើយគេថានាងគ្មានសិទ្ធិទះគេ តែសម្តីគេចេញមកនេះជាស្អី?
"លោកថាខ្ញុំគ្មានសិទ្ធិទះលោក...ហើយលោកមានសិទ្ធិមកបញ្ជារក្បាលខ្ញុំពីពេលណា?"Changmin ប្រឹងតម្លើងសរសៃកស្រែកតបស្របពេលទឹកភ្នែកហូរតាមកន្ទុយភ្នែក នាងភ័យនឹងទឹកមុខគេដែលសម្លឹងមកកាន់នាងណាស់ តែខំធ្វើក្លាហានដាក់គេវិញដូចមិនបានញញើតអ្វីបន្តិច
"ហុឺសអូខេ...នាងមិនព្រម...ដូច្នេះចាប់ពីថ្ងៃនេះចាំតែឈឺខ្លួនទៅ"changmin is ងក់ក្បាលតិចៗព្រមទាំងព្រលែងស្មានាងមួយទំហឹងសឹងតែដួលទៅក្រោយ មុននឹងដើរទៅធាក់ទ្វាមួយទំហឹងរហូតជ្រុះគន្លឹះ របើកបើកចេញ ហើយក៏ដើរចេញទៅបាត់ ទើបគ្នាគេនៅខាងក្រៅងឿងឆ្ងល់នឹងអាការះមួរម៉ៅរបស់គេ មុននឹងងាកសម្លឹងទៅអ្នកខាងក្នុង
"អ៎...វាឆេះខួរដោយសារស្រីម្នាក់នេះប្រកែកហើយក៏មិនដឹង...អានេះវើយ.."ជេកពោលតិចៗក្រវីក្បាលហួសចិត្តនឹងចរិកឃោរឃៅរបស់សម្លាញ់ មុននឹងងាកទៅមើលអ្នកនៅក្នុងបន្ទប់បណ្ណាល័យដែលកំពុងអណ្តឺតអណ្តក គេក៏ជាប្រុសម្នាក់មានចរិកស្រដៀងនឹងchangmin ដែរ តែមិនដល់ថ្នាក់ឃោរឃៅដាក់ស្រីទេ ក៏មានចិត្តអាណិតស្រីស្អាតនៅខាងក្នុងដែរ តែធ្វើអីមិនកើត ទើបដកដង្ហើមមួយឃឺសនាំគ្នីគ្នាដើរចេញទៅ។
Tennie អស់វាចានិយាយលែងចេញ ព្រោះមុននេះប្រុសម្នាក់នោះឆ្កួតដាក់នាងពេកហើយ នាងមិនដែលបង្កររឿងនឹងអ្នកណាឡើយជាពិសេសគឺគេ នាងដើរកាត់គេផ្លែផ្កា ពេលដែលនាងមិនបានឈរអោយគេវាយតម្លៃថែមទាំងបែរមកបញ្ជួសបន្សោក គេក៏ខឹងក្រេវក្រោធទាញដៃនាងចូលបណ្ណាល័យចាក់សោរ លូកលាន់នាង ប្លន់ស្នាមថើបនាង ខ្ចីខ្លួននាងធ្វើសង្សារទាំងមិនដឹងក្បាលមិនដឹងកន្ទុយ ពេលនាងមិនព្រមគេគំរាមថានឹងធ្វើបាប ពេលនាងទ្រាំមិនបានក៏ចោលមួយកំផ្លៀង គេក៏ផ្ទុះកំហឹងសម្លុតច្របាច់ស្មានាងចង់បាក់ឆ្អឹង គេជាស្តេចមកពីណា?
នាងត្រូវគេខ្ចីធ្វើសង្សារ នេះបញ្ជាក់បានហើយថាគេមើលមនុស្សស្រីគ្រប់គ្នាក្នុងតម្លៃទាបបំផុត ទាបដល់ថ្នាក់អោយគេមកជាន់តាមចិត្តបាន មនុស្សមិនដែលស្គាល់គ្នាមិនដែលស្រឡាញ់គ្នាអោយមកធ្វើសង្សារគ្នាបានយ៉ាងមិច?
Tennie ជូតទឹកភ្នែកចេញ ព្រមទាំងលើកដៃសៀតសក់ដែលធ្លាក់ទៅគុម្ភត្រចៀក ហើយក៏នាំដំណើរដើរចេញពីបណ្ណាល័យដើម្បីចេញទៅផ្ទះ។
ស៊ូមីធ្វើដំណើរដោយឡានក្រុងមកផ្ទះ ផ្ទះនាងគឺធំ ទោះបីជាមានអ្នកបម្រើតែនាងដូចរស់នៅតែម្នាក់ឯង។ នាងក្រមុំដើរដល់មុខទ្វាផ្ទះ មុននឹងលូកដៃចុចកណ្តឹងដើម្បីចូលផ្ទះ។ tennie ប្រញាប់បិទទ្វាយ៉ាងលឿនព្រោះវាជាទម្លាប់ប្រុងប្រយ័ត្នរបស់នាងដោយសារតែរស់នៅម្នាក់ឯងព្រោះ លោកយាយរវល់ ប៉ានាងក៏រវល់នាងរស់នៅដូចម្នាក់ឯងស្រាប់ហើយ។
នាងក្រមុំទម្លាក់កាតាបចុះសឹងមិនទាន់ រហ័សរត់ចូលផ្ទះបាយរបស់នាងដើម្បីរករបស់ញ៊ាំ ព្រោះរវល់តែខាតពេលនឹងរឿងអត់ប្រយោជន៍ជាមួយប្រុសម្នាក់នោះ នាងត្រូវឃ្លានសឹងដាច់ក្រពះទៅហើយ ទាំងដែលគ្មានបានស្អីជាការ មានតែភាពភ័យខ្លាច ត្រូវគេលូកលាន់ និងទឹកភ្នែកមកវិញប៉ុណ្ណោះ។
« អ្នកនាងមកវិញហើយមែនទេ » ម៉ែដោះដែរប៉ារបស់នាងជួរអោយមករស់នៅបានពីនាក់នាងនៅក្នុងផ្ទះធំមួយនេះ។
« ចាស់ម៉ែដោះ» នាងដូចជារាល់ដងមិនសូវនិយាយស្តីច្រើនដូចកាលពីក្មេងឡើយ។
« អ្នកប្រុសតូច និងត្រឡប់មករស់នៅជាមួយអ្នកនាងស្អែកនេះហើយ » គ្មានអ្នកក្រៅពីកំលោះសង្ហារកូនប្រុសពៅគីមថេយ៉ុងគឺ ថេយ៉ុននោះឡើយ។
« ពិតមែនថារៀនចប់ទើបមកនោះអីត្រូវទេ»
« គឺអ្នកស្រី ជូហុីខ្លាចអ្នកនាងនៅម្នាក់ឯងទើបអ្នកស្រីអោយអ្នកប្រុសតូចមករៀននៅសេអ៊ូលណាមួយអ្នកប្រុសចង់មករស់នៅជាមួយអ្នកនាងផង» ថេយ៉ុនស្រលាញ់tennie ណាស់គេចង់មករស់នៅទីនេះតែថេយ៉ុងមិនអនុញា្ញតិឡើយព្រោះគេស្អប់ជូហុីណាស់។
« ចុះម៉ាក់ធំមិនមកទេមែនទេ » ម៉ាក់ធំគឺសំដៅលើជូហុីព្រោះជាប្រពន្ធដើមថេយ៉ុង។
« អត់ទេអ្នកស្រីនៅមើលកូនស្រីពៅរបស់គាត់» ជូហុីក្រោយពីរៀបការជាមួយស៊ូហូគឺទទួលបានចំណងដៃកូនស្រីម្នាក់។
« បានហើយអ្នកនាងញាំបាយនិងអាងទៅរៀនបន្តរ»
Tennie អង្គុយលេបបាយទាំងស្អិតបំពង់ក នៅលើតុបាយតូចផ្ទាល់ឥត្ធមួយនេះវាគ្មានអីក្រៅពីស៊ុតចៀន ជាមួយគីមឈីថោកៗអស់ទាំងនឹងទេ នាងទទួលវាចូលក្រពះជិតមួយឆ្នាំហើយ ហើយសួរថាមិនទ្រលាន់មែនទេ?អត់ទេ!នាងចង់ញ៊ាំរបស់ឆ្ងាញ់ៗ មានជីវជាតិប៉ូវ តែឯណាលុយ? បើរកលុយទិញសៀវភៅមិនបានផង
អង្គុយញ៊ាំបាយសុខៗ tennie រំញោចមុខបន្តិច ស្របពេលទម្លាក់ស្លាបព្រាចុះ ដើម្បីទៅលាត់ដៃអាវមើលស្មារបស់ខ្លួន ក៏ឃើញស្នាមក្រហមដុំៗ នាងនៅចាំច្បាស់ថាស្នាមមួយនេះត្រូវមនុស្សគម្រក់នោះចាប់ច្របាច់ បង្ករការឈឺចុកដល់នាងពេលនេះ
"ប្រុសថោកទាប...ខ្ញុំមិនចង់ជួបគេទៀតទេកុំអោយខ្ញុំជួបគេទៀតអី"tennie និយាយចោលជាមួយទឹកមុខសោកសៅ នាងបន់អោយតែមិនជួបមុខគេ ព្រោះត្រឹមតែម្តងនេះនាងរាងចាល លែងចង់ទៅសាលាម្តងម្កាលហើយ តែហេតុអីនាងត្រូវបាក់ជាមួយគេដល់ថ្នាក់ឈប់ទៅរៀនបែបនឹងនោះ
បញ្ឈប់គំនិតអត់ប្រយោជន៍ tennie ទម្លាក់ដៃអាវចុះព្រមទាំងប្រញាប់ញាំបាយអោយអស់ ទោះមិនឆ្ងាញ់ក៏ត្រូវលេបវាអោយឆ្អែតក្រពះ ចៀសជាងទុកពោះចោលស្លាប់ដែរ ភ្លាមនោះក៏ក្រោកទៅងូតទឹក រួចក៏រៀបចំខ្លួនដើម្បីទៅបន្តថ្នាក់ភាសាមួយមុខទៀត។

ប្អូនស្រី (វគ្គ2)Where stories live. Discover now