រឿង ប្អូនស្រី ភាគ15 (វគ្គ2)

601 14 9
                                    

« អត់ទេបងមិនបានតាំងចិត្ត tennie បងសុំទោស » jungkook ចូលទៅក្បែរtennie រួចទាញនាងមកអោប។
« ចេញទៅលែង ខ្ញុំស្អប់លោកណាស់ចេញទៅ » tennie គ្មានកលាំងក្នុងការទាញjungkook អោយចេញពីខ្លួននោះទេបានត្រឹមតែមាត់ស្រែកដេញគេចេញប៉ុណ្ណោះ។
« ចេញទៅបើឯងបានតាំងចិត្តមិនស្លាប់ចៅយើងទៅហើយហេស » លោកស្រីគីមក៏ដើរមកទាញJungkook អោយចេញពីtennie ព្រោះមើលទៅនាងសឹងតែដាច់ខ្លួនដោយការអោបរិតរបស់ប្តីនាងទៅហើយ។
« លោកយាយកុំអី ខ្ញុំដឹងខុសហើយមេត្តាខ្ញុំផងទៅ » jungkook លោតជង្គង់មុខលោកស្រីគីម
« tennie គិតយ៉ាងមិច »
« គ្មានគិតយ៉ាងមិចទេ jungkook អូនក៏មានកូនដែរបងត្រូវទទួលខុសត្រូវ » chohee ក៏ចូលមកកាត់សដីលោកស្រីគីម
« ថាមិច » គ្រន់គ្នាភ្ញាក់ផ្អើលពេលលឺថាchohee ក៏មានផ្ទៃពោះដូចគ្នា ។
« នាងមានអីមកបញ្ជាក់ » suli
« ពិតមែនហើយដូចម៉ាក់តូចនិយាយ នាងមានអីមកបញ្ជាក់កូនជាកូនរបស់បងថ្លៃ » ថេយ៉ុន
« គឺ » chohee និយាយមិនចេញឡើយ នាងមិនហ៊ានទាំងមើលមុខគ្រប់គ្នាផង ។
« ពិនិត្យទៅបើនាងមានកូនរបស់ប្តីខ្ញុំមែនខ្ញុំរីករាយនិងដើរចេញ» tennie
« តែវាទើបតែ1 ខែនាងអោយពិនិត្យមិនស្លាប់កូនខ្ញុំទៅហើយហេស» chohee
« ចឹងនាងទៅរស់ក្នុងផ្ទះខ្ញុំ » លោកស្រីគីម
« ថាមិចប្តីខ្ញុំនៅទីនេះ ខ្ញុំមិនទៅ » chohee
« បើពិនិត្យដឹងនាងមានកូនរបស់jungkook ពេលណានាងមករស់នៅទីនេះវិញចុះ » tennie
« ចឹងអូនមិនលែងលះត្រូវទេ » jungkook ត្រេកអរនិងសំដីtennie គេក៏ចូលទៅអោបភរិយាម្តងទៀត ។
« អេគុណហើយ ក៏សុំទោសចំពោះគ្រប់គ្នា សុំទោសម៉ាក់ក្មេក » jungkook ក៏អោនសុំទោសsuli ដូចគ្នា
« មិនអីទេ tennie ម៉ាក់ទៅវិញហើយ »
« ម៉ាក់កុំទៅចោលកូនទៀតអី បានទេ » tennie រត់ទៅទាញដៃsuli មិនអោយចេញទៅ
« ម៉ាក់និងមកលេងកូន តែម៉ាក់មានការងារត្រូវធ្វើ » និយាយរួចsuli ក៏បែរកែងភ្នែកទៅtaehyung
« ម៉ាក់បានន័យថាមិច »
« ខ្ញុំថាយើងត្រូវលែងលះគ្នាហើយ បើលោកចង់បដិសេធដូចjungkook ក៏មិនអាចដែរ » suli
« tennie បង »
« ចឹងម៉ាក់គួរតែហៅមេធាវីទៅផ្ទះយើងហើយ » លោកស្រីគីម
« មិនបាច់ទេអ្នកម៉ាក់លោកមេធាវីចាត់ការទៅ » suliក៏បានត្រៀមមេធាវីរួចរាល់ផងដែរ
_______
« យើងកាត់យកតែម្តងការលែងលះលើកនេះដោយសារ អ្នកពីរលែងរួមរស់និងគ្នារយៈពេល 14ឆ្នាំទៅហើយ ទើបលោកស្រីមិនអាចវិលត្រឡប់ជួបវិញបាន តើលោកគីមយល់យ៉ាងណាដែរ » មេធាវី
« ខ្ញុំ....»
« មិចបងមិននិយាយថេយ៉ុង »minjeong
« រឿងគ្រួសារគេនាងកុំចេះ » ថេយ៉ុន
« ឯងកុំឈ្លើយដាក់ minjeong » ថេយ៉ុងក៏ចង្អុលមុខថេយ៉ុន
« លោកក៏មិនគួរចង្អុលមុខកូនខ្ញុំដែរ » suli ក៏ចេញមុខការពារថេយ៉ុនដូចគ្នា
« តើលោកគិតយ៉ាងមិចដែរ ព្រមឫទេ»
« ខ្ញុំព្រម »
« ចឹងខ្ញុំអាន បញ្ជីទ្រព្យសម្បត្តិដែរមាន : ផ្ទះវីឡា 2 កន្លែង ភូមិគ្រឹះដែររស់នៅសព្វថ្ងៃមួយ អាគារ 8កន្លែង និង លុយសុទ្ធ 1000000លាន₩ គ្រឿងពេជ្រ 20ឈុត ក្រុមហ៊ុន3កន្លែងជារបស់លោកថេយ៉ុង ដែរពេលនេះដាក់ជាសម្បត្តិរួម និងក្រុមហ៊ុននៅបារាំងជារបស់លោកស្រីគីម tennie 1កន្លែង ជាសម្បត្តិរួមដូចគ្នា » មេធាវី
« លោកបែងចែកតាមការគួរទៅ »tennie
« ខ្ញុំយកតែផ្ទះនៅ seoul មួយកន្លែងនិងក្រុមហ៊ុន2ជារបស់ខ្ញុំនោះទេ ក្រៅពីនោះខ្ញុំអោយ suli ទាំងអស់ »taehyung
« បងនិយាយស្តី យើងក៏មានកូនបងយកតែពិននិង » minjeong
« តែវារបស់ខ្ញុំនិងប្តីនាង កូននាងមិនបានសម្បត្តិរបស់ខ្ញុំសូម្បីបន្តិច » suli
« ចុះក្រុមហ៊ុន មួយកន្លែងទៀត »មេធាវី
« អូក្រុមហ៊ុនផលិតសម្លៀកបំពាក់ខ្ញុំអោយទៅ ថេយ៉ុន និងលុយ 100លាន₩ » ថេយ៉ុងមិនបានស្អប់ថេយ៉ុនបន្តិចគ្រាន់ប៉ាកូនមិនដែរនៅជាមួយគ្នាទើបមិនសូវត្រូវ
« ឃើញទេប៉ាក៏ស្រលាញ់ចៅដែរ » លោកស្រីគីមបែរមកនិយាយជាមួយចៅប្រុស តែគេធ្វើធម្មតា ។
« មិនចាប់អារម្មណ៍ចាយលុយលោកយាយបានហើយ »
« យាយឈប់អោយហើយ ក្រុមហ៊ុនប៉ាអោយហើយរកសុីខ្លួនឯងទៅ »
« អ្វីដែរជារបស់ខ្ញុំ ដាក់ឈ្មោះtennie ទៅ » suli
« ហេតុអីខ្ញុំមិនទទួលទេ »
« ម៉ាក់រស់នៅជាមួយលោកយាយកូននៅ Switzerland ឯណោះមិនខ្វះលុយចាយទេ កូនមើលថែវាទៅ ទុកអោយចៅម៉ាក់ណា » suli និយាយរួចក៏ចុះហត្ថលេខាហើយក៏ចាកចេញទៅដោយមានឡានមកចាំស្រាប់នៅមុខផ្ទះ ។
« ម៉ាក់កុំទៅ មកវិញមកម៉ាក់ » tennie ទើបតែជួបម៉ាក់ក៏ទៅចោលនាងម្តងទៀត នាងរត់តាមពីក្រោយម៉ាក់ដល់មុខទ្វាផ្ទះក៏សន្លប់តែត្រូវjungkook ត្រកងជាប់ទើបមិនដួល ។ គ្រប់គ្នាស្លេកមុខមាត់អស់ហើយពេលឃើញនាងបែបនេះ ពិសេសថេយ៉ុងឈរស្ងៀមមើលការចាកចេញរបស់suli ម្តងទៀត ឈឺចាប់ណាស់តែក៏មិនអាចហាមនាងអោយនៅម្តងទៀត គេនៅតែស្រលញ់នាងមិនដែរប្រែឡើយ ។

ប្អូនស្រី (វគ្គ2)Where stories live. Discover now