បន្ទាប់ពីថេយ៉ុនចេញទៅបាត់ jungkook អូសភរិយាខ្លួនរហូតឡើងដល់ទល់មុខនិងchohee រួចនៅច្រានបង្ខំអោយនាងសុំទោសchohee ទាំងដែរនាងមិនបានខុស។
« ឆាប់សុំទោសទៅបើនាងមិនចង់រឿងច្រើន»
« លោកស្រីកុំអី » Narin បានឡើងមកតាមឃាត់tennie មិនអោយសុំទោសស្រីម្នាក់នោះ ។
« នាងបិទមាត់ទៅ » jungkook ក៏ចង្អុលមុខស្រែកដាក់Narin ខ្លាំងៗ។
« មិនអីទេ Narin បើគេចង់បានបែបនេះ សុំទោស» tennie នាងទាល់ហើយឈឺចាប់ណាស់គេប្រែហើយ គេឈប់ស្រលាញ់នាងហើយមែនទេ ត្រឹម30នាទីប្តូរពីអូនទៅពាក្យនាងវិញ ។
« មើលទៅលោកស្រីមិនចង់សុំទោសទេ»បំណង chohee ចង់tennie លើកដៃសំពះទើបធ្វើជានិយាយថាtennie មិនចង់សុំទោសវិញ
« នាងរៀនដល់ទី12 មិនចេះសុំទោសទេមែនទេ »គេនិយាយដូចមើលងាយណាស់ថានាងបានត្រឹមថ្នាក់ទី12 អ្នកណាសុំនាងរៀបការ បើគេមិនព្យាយាមរំលោភនាង ពេលនេះនាងបានរៀន និងរៀបការជាមួយសង្សារចាស់ទៅហើយ មិនមកជួនវល់បែបនេះទេ។
« ខ្ញុំសុំទោស ដែរមិនបានវៃនាង » tennie លើកដៃសំពះអោនក្បាលដាក់មនុស្សដែរមិនគួរអោន។
« ហើយជួយហៅchohee អ្នកនាងអោយសមផងអូនមិនបាច់ហៅ នាងថាលោកស្រីទេ អូនក៏មានសិទ្ធក្នុងផ្ទះនេះដែរ »
« អូនទៅបានហើយមែនទេ»
Tennie ទ្រាំមិនបានពេលឃើញjungkook កំពុងអោបកាយអ្នកផ្សេងនៅនិងមុខទើបនាងចង់ចេញពីទីនេះ។
« បានហើយ »
« តោះchohee ចូលក្នុងទៅ»
« នេះជាបន្ទប់អ្នកនាងtennie អូននៅយ៉ាងមិច»
« Narin ប្រាប់អោយគេរើអាវនិងរបស់របប tennie ចេញផង»jungkook ងាគមកបញ្ជាNarin
« បងធ្វើបែបនេះបានយ៉ាងមិច នេះជាបន្ទប់យើង អោយនាងមកគេងគ្រែយើងមែនទេ »
« ចឹងដូគ្រែថ្មីទៅ » និយាយចប់jungkook ក៏បណ្តើរchohee ចូលក្នុងបាត់ទុកអោយtennie ឈរស្រក់ទឹកភ្នែកមើលគេដើរចេញទៅ។
« លោកស្រី tennie លោកម្ចាស់ជួយផង មានអ្នកណាលឺទេ» Narin ភ័យស្លេកស្លាំងលើសអ្នកដែរដួលសន្លប់នៅភ្លៅរបស់នាងស្រែកហៅគេអោយជួយ តែjungkook ក៏រត់ចេញមកដូចគ្នា ។
« tennie យ៉ាងមិចហើយដឹងខ្លួនឡើង យកឡានមកដឹកលោកស្រីទៅពេទ្យ ពួកឯងទៅណាហើយ tennie កុំកើតអី » jungkook លើកបីត្រកងtennie ចុះពីជាន់លើដើរសំដៅទៅរថយន្តដែរកូនចៅយកមកចាំមុខផ្ទះ។
Chohee ឈរមើលទាំងមិនពេញចិត្តព្រោះការបារម្មណ៍របស់ jungkook ទៅលើtennie ។
« យ៉ាងឃើញទេថាលោកម្ចាស់ស្រលាញ់ប្រពន្ធគេ នាងដូចជាអ្នកក្រោយចឹង»Narin និយាយបញ្ឈឺរដាក់chohee ដែរឈរក្បែរនោះ
« នាងអែង » chohee រៀបនិងលើកដៃតកទះNarin តែអ្នកបម្រើម្នាក់ចាប់ជាប់។
« នាងជាស្តីលែងយើង »
« កុំប៉ះអ្នកនាង Narin បើប៉ះយើងនិងវៃនាងហើយ » jiho មកនៅតាំងពីជំនាន់Narin មកនៅម្ល៉េះព្រោះជាអ្នកបម្រើរបស់Narin ផ្ទាល់ដែរ។
« ជាអ្នកបម្រើដូចគ្នាសោះ »
« បើនាងមានខួរគិតជាងនេះនាងនិងដឹងថាខ្ញុំជាអ្នកណា ខ្ញុំមិនមែនលោកស្រីអាចអោយនាងលេងសើចបាន នោះទេ តែបើប៉ះលោកស្រីខ្ញុំក៏មិនធានាដូចគ្នា » Narin និយាយរួចក៏ចុះទៅក្រោមទាំងដើរសើចសប្បាយពេលបានឌឺដាក់chohee ជាមួយអ្នកបម្រើ។
ងាគមកមើលtennie ស្ថិតនៅលើគ្រែអ្នកជំងឺមួយម៉ោងជាងសន្លប់ស្តូកស្តឹង។
រាងស្តើងចាប់ផ្តើមបើកភ្នែកតិចៗសម្លឹងមើលពិដានហើយងាកចុះឡើងឃើញថានេះមេឃចាប់ផ្តើមងងឹតហើយ។
« ហឹម » ដកដង្ហើមធំព្រោះអស់កម្លាំងខ្លាំង ។
« ដឹងខ្លួនហើយ»សំឡេងគ្មានជាតិម៉ាត់សួរទៅកាន់នាងទាំងមិញនៅបារម្មណ៍នាងនៅឡើយ។
Jungkook អង្គុយនៅសាឡុងក្បែរនោះមើលមកកាន់នាងដែរគេងនៅគ្រែអ្នកជំងឺ។
« អូនកើតអីបានមកនៅបន្ទីរពេទ្យ»
«សន្លប់!ខ្ញុំក៏នាំមករកពេទ្យទៅ នេះថ្នាំលេបទៅ» គេចូលជួយលើកនាងអោយអង្គុយរួច ក៏អុចថ្នាំអោយលេប។
« បងចង់ទៅណា »នាងសួរគេព្រោះឃើញថាគេទាញសោរឡានរៀបនិងចេញទៅ ។
« Narin មកហើយ ខ្ញុំទៅផ្ទះ»Narin ក៏មកដល់ដូចគ្នា
« បងនៅជាមួយអូនមិនមែនទេទើបបងត្រូវមើលគេ »tennie ស្រក់ទឹកភ្នែកដូចអង្វរគេមិនអោយទៅទោះដឹងថាហាមមិនបាន។
« ខ្ញុំត្រូវទៅហើយ មើលលោកស្រីផង » jungkook និយាយផ្តាំNarin ហើយដើរចេញពីបន្ទប់បាត់។
« លោកស្រី កុំយំអី » Narin ចូលទៅអោបលួងលោមនាងព្រោះក៏អាណិតនាងខ្លាំង ។
ព្រឹកឡើង
Jungkook ក៏បានមកទទួលtennie នៅបម្ទីរពេទ្យដោយមានកាន់កាបូបសម្លៀកបំពាក់tennie ផងដែរ។
« នេះអាវនិងឆុតក្នុងខ្ញុំអោយchohee រៀបមកអោយ »
« អរគុណហើយ » ក្រោយពីយំឆ្អែតមួយយប់tennie ក៏ដឹងថាគេមិនចង់និយាយជានាងដូចគ្នាទើបមិនចង់សួរនាំច្រើន ទើបចុះពីគ្រែដើរទៅបន្ទប់ទឹកខ្លួនដោយមានNarin ចូលទៅជាមួយផងដែរ។
« ខ្ញុំត្រូវធ្វើយ៉ាងមិចបន្តរ ត្រូវគេចនាងបែបនេះរហូតមែនទេ »
Tennie និងNarin ក៏ចេញមកល្មម។
បន្ទាប់ពីគិតលុយរួច jungkook ក៏នាំពួកនាងដាក់ឡានបើកចេញទៅ នៅតាមផ្លូចស្ងប់ស្ងាត់ មិនមានអ្នកនិយាយអ្វីឡើយ ទើបtennie ហើបមាត់និយាយមួយjungkook
« អូនចង់ទៅនៅផ្ទះតូចជាមួយNarin »
« ហេតុអីបន្ទប់ជាប់ខ្ញុំក៏មាន » ទោះគេអោយនាងបែកបន្ទប់ក៏គេគិតថាមិនសម ជាលោកស្រីបែរជានៅផ្ទះតូច ។
« មិនអីទេ បាននៅក្បែរNarin ផងស្រួល»
« តាមនាងចុះ »
« ចាស »
ដូចដែរបានដឹងតាំងពីចេញពីមន្ទីរពេទ្យបើទោះជា tennie មិនមកញាំបាយនៅផ្ទះធំក៏គេមិនខ្វល់ ថែមទាំងមិននិយាយរកនាងទៀត tennie គ្រាន់តែធ្វើម្ហូបដូចរាល់ដងតែត្រូវទៅញាំនៅផ្ទះតូចព្រោះមិនចង់មានរឿងឈ្លោះនិងchohee ទៀតនោះទេ ។
តែថ្ងៃនេះខុសពីរាល់ដងjungkook បានអោយគេទៅហៅtennie និងNarin មកបាយនៅផ្ទះធំ នាងក៏កើតក្តីសង្ស័យដូចគ្នា ។
ពេលចូលដល់ផ្ទះធំ គឺឃើញមានស្រ្តីចំណាស់ម្នាក់អង្គុយនៅក្បែរjungkook គ្មានអ្នកក្រៅពីយាយtennie ឡើយ គឺមកលេងចៅស្រី។
« លោកយាយជំរាបសួរ » tennie លើកដៃសំពះយាយរួចក៏អោនទៅអោបដោយក្តីនឹករលឹក។
« មិចក៏jungkook អោយគេទៅហៅចៅនៅផ្ទះតូចវិញ »
« ហរគឺចៅធុញទៅលេងជាមួយNarin មិត្តរបស់ចៅ »
« ជំរាបសួរលោកស្រី » Narin លើកដៃសំពះដូចគ្នា
« ហៅខ្ញុំថាលោកយាយដូចtennie បានឆាប់អង្គុយមកចៅ » គ្រប់គ្នាញាំបាយដោយក្តីរីករាយ ព្រោះវត្តមានរបស់លោកស្រីគីម jungkook សម្តែងជាស្រលាញ់tennie ចាប់ម្ហូបអោយនាងផងដែរ ។
« យាយទៅវិញហើយពួកឯងញាំបន្តរទៅ »
« ចាសលោកយាយសុខសប្បាយតាមផ្លូវ»
ពួកគេនៅបន្តរញាំបាយជុំគ្នាតែពេលនេះមិនដូចមុនប្រែជាសោះកក្រោះខ្លាំងណាស់ ស្ងាត់ស្ងៀម លឺតែសម្លេងចានបាយកកិតគ្នា។
Jungkook ឈោងដៃចាប់ម្ហូបមុខtennie ក្លិនទឹកអប់ភាយពីដៃហោះហើរប៉ះនិងច្រមុះរបស់នាង។
« ក្លិនអីស្អុយណាស់»
មិនប៉ុន្មាននាទីtennie ទប់លែងជាប់ក៏រត់ទៅបន្ទប់ទឹកក្បែរនោះ ដោយNarin រត់តាមពីក្រោយ។
« អួក »
« អ្នកនាងយ៉ាងមិចហើយ »
« មិនអីទេ ទេ »
Chohee ក៏ចុះពីលើមកអង្គុយលើភ្លៅjungkook ដែរកំពុងនៅតុអាហារស្របពេល Narin នាំtennie ចេញមកដូចគ្នា ។
«យ៉ាងមិចហើយ » jungkook ក៏ងើបពីកៅអីដើរមកក្បែរtennie តែត្រូវនាងលើកដៃហាម ។
« កុំចូលមកក្បែរអូន »
« យ៉ាងមិច គិតថាខ្ញុំចង់ក្បែរនាងមែនទេ »
« មិនមែនបែបនិងទេក្លិនទឹកអប់បង »
« ខ្ញុំប្រើក្លិននេះយូហើយនាងក៏ដឹង»
« ចាញ់ក្លិនទឹកអប់ លោកស្រីមាន »Narin រៀបនិងនិយាយchohee ក៏ចូលមកកាត់
« មានយ៉ាងមិចបើខានគេងជាមួយគ្នាយូហើយ »
« មែនហើយខ្ញុំគេងជាមួយនាងមិនដែរការពារទេ មានផ្ទៃពោះមែនទេ ប៉ុន្មានថ្ងៃមុនពេទ្យមាននិយាយអីទេ »
« អត់ទេ គ្រាន់ហត់អស់កម្លាំង ទេ » tennie ក៏ដលរចេញពីគេសំដៅទៅផ្ទះតូចជាមួយNarin វិញ ។
មកដល់ផ្ទះតូច
« អ្នកមានផ្ទៃពោះមែនទេដឹងគួរតែអោយពេទ្យពិនិត្យម្តងទៀត »
« ចឹងចាំខ្ញុំទៅប្តូរខោអាវសិនចាំបន្តិចណា » tennie ក៏ចូលទៅបន្ទប់ទឹកបាត់ នាងក៏ចង់ដឹងដូចគ្នា តែនាងមិនចង់បានពេលនេះទេ ខុសពេលហើយកូន 🥲
YOU ARE READING
ប្អូនស្រី (វគ្គ2)
Romanceក្មេងដែរតែងតែខ្វះភាពកក់ក្តៅពីម៉ាក់នាងរស់ជាមួយប៉ានិងពូប៉ុណ្ណោះព្រោះតែម្តាយត្រូវគេបាញ់សម្លាប់តាំងពីនាងនៅអាយុ4ឆ្នាំម្ល៉េះ។ តែដោយបានការមើលថែពីមិត្តចំណិតប៉ាខ្លួនទើបនាងមិនឯការ ទេវតាលេងសើចនិងជីវីតរបស់ត្រូវចារអោយដើរកន្លងម្តាយរបស់នាងដែរស្រលាញ់បងប្រុសខ្លួនឯងច...