អាហារពេលល្ងាចក៏បានមកថ្ងៃនេះបរិយាកាសល្អខ្លាំងណាស់ខុសពីរាល់ដង tennie ញាំបាយតែម្នាក់ឯងព្រោះគ្មានអ្នកណាឡើយ។គ្រប់គ្នាមកជុំនៅតុអាហារ ជាមួយម្ហូប ជាច្រើនមុខដែរអ្នកបម្រើបានរៀបចំទុក លើកលែងតែថេយ៉ុងមិនទាន់ឃើញវត្តមានរបស់គេឡើយ។
« ថេយ៉ុងគេទៅណាទៅមិចអោយម៉ាក់ចាំបាយគេទៅកើត» លោកស្រីគីមរអ៊ូនិងកូនប្រុសគាត់ដែរទើបមកដល់ពីបារាំងភ្លាមបាត់ខ្លួនតែម្តង។
« ញាំមុនទៅមិនបាច់ចាំគេទេ» លោកគីមក៏បញ្ជាអោយអ្នកបម្រើដួសបាយដាក់ចាននីមួយៗព្រោះគាត់ក៏ឃ្លានហើយដែរ ចាំគេអាចនិងខកមិនខាន។
« ឈប់សិនអ្នកទាំងអស់គ្នា» គ្រប់គ្នាដែរកំពុងទទួលទានបាយមិនទាន់បានពីរម៉ាត់ផងត្រូវឈប់ព្រោះសំឡេងចេញពីមុខទ្វាផ្ទះ ។
« អ្នកម៉ាក់នេះ minjeong ប្រពន្ធរបស់ខ្ញុំ ហើយនេះ minjeon កូនស្រីម្នាក់ទៀតរបស់ខ្ញុំ» ថេយ៉ុងរវល់មិនបានមើលថែtennie ព្រោះគេមានប្រពន្ធនិងកូនថ្មីដែរត្រូវមើលថែពាក្យថាប្រពន្ធដែរគេនិយាយចាក់ទំលុះចិត្តកូនស្រីបងដែរកំពុងញាំបាយនោះ អោយហូរទឹកភ្នែកទាំងមិនដឹងខ្លួន។
« ឯងនិយាយស្អី ថេយ៉ុងអាកូនចង្រៃឯងធ្វើបែបនេះបានយ៉ាងមិចយកស្រីម្នាក់នេះចេញពីផ្ទះយើងទៅ » លោកស្រីគីមងើបឈរឡើងស្រែកជេរថេយ៉ុងនិងប្រពន្ធក្រោយគេ ។
« ខ្ញុំក៏ជាចៅលោកយាយដែរ» minyeon ដែរមានអាយុទើបតែ15ឆ្នាំបែរជានិយាយលូកមាត់និងចាស់ធ្វើអោយលោកស្រីគីមនិងប្តីអត់ខ្នាញ់មិនបានទេ។
« យើងគ្មានចៅដែរគ្មានក្រមសិល៌ធម៌ដូចឯងទេ » លោកស្រីគីម
« អ្នកម៉ាក់ » minjeong ក៏ចូលលូកមាត់ដូចគ្នាព្រោះឃើញលោកស្រីគីមថាអោយកូនស្រីខ្លួន។
« ខ្ញុំឆ្អែតហើយលោកយាយ លោកតា ខ្ញុំលាសិនហើយ » tennie ជូនទឹកភ្នែកមួយខ្វាច់មុននឹងក្រោកលាគ្រប់គ្នាឡើងទៅលើបន្ទប់ ។
« បងtennie មែនទេលោកប៉ាឪស្សាហ៍និយាយពីបងណាស់» tennie អាចមើលដឹងនាងសំដែងធ្វើជាចូលចិត្តខ្លួនប៉ុណ្ណោះទើបtennie យកដៃទាញដៃនាងចេញ ។
« tennie កូនមិនរាក់ទាក់ម៉ាក់ថ្មីកូនទេមែនទេ » ថេយ៉ុងទាញដៃកូនខ្លាំងៗព្រោះនាងដើររំលងminjeong គេគិតថានាងមិនគោរពប្រពន្ធក្រោយគេ។
« លែងដៃចៅយើងទៅអាកូនចង្រៃ» លោកគីមក៏ដើរមកទាញថេយ៉ុងចេញព្រោះឃើញថាគេកំពុងច្របាច់ដៃនាង។
« មិនអីទេនាងមិនអាចទទួលយកបាន» minjeong ក៏ទៅអោបដៃថេយ៉ុងបង្ហាញភាពមាយារដាក់គេ។
« មិនទទួលយកស្រាប់ហើយចេញពីផ្ទះពួកខ្ញុំទៅ » ថេយ៉ុនក៏លូកដៃចូលរឿងនេះដូចគ្នា។
« ឯងទេដែរត្រូវចេញអ្នកណាអោយឯងមក ទៅរស់នៅអ្នកដែរមិនមែនជាឪពុកហៅគេប៉ាពេញមាត់ » ថេយ៉ុងចង្អុលមុខថេយ៉ុននិងបានច្រានគេផងដែរតែបានtennie ទប់ជាប់។
« ខ្ញុំមកនៅជាមួយបងស្រីខ្ញុំមិនមែនលោក » ថេយ៉ុនស្រាប់តែហៅថេយ៉ុងថាធ្វើអោយគេខឹងជាខ្លាំងក៏ស្រុះទៅដាល់កូនមួយដៃ។
« បងធ្វើស្អីឆ្កួតមែនទេមកដាល់កូនបែបនេះ» jungkook ក៏មកទាន់ចូលទៅចាប់ថេយ៉ុងចេញដូចគ្នា។
« បងអោយឯងនៅនេះជាផ្ទះម៉ាក់បង យើងទៅលើទៅថេយ៉ុនបងលាបថ្នាំអោយ» tennie មិនបានបារម្មណ៍និងមើលមុខប៉ានាងឡើយក៏ថើរនាំថេយ៉ុនរំលងប៉ានាងទៅ។ផ្ទះនេះជាផ្ទះលោកស្រីគីមអោយស៊ូលី ចឹងហើយទើបថេយ៉ុងគ្មានសិទ្ធនិងអារកាត់ឡើយ ។
« tennie ឆាប់ចុះមកវិះឯងដើររំលងប៉ាបានយ៉ាងមិច អោយវាទៅនៅជាមួយម៉ែវាវិញទៅ » ថេយ៉ុងប្រឹងស្រែកបើកបំពង់កតែនាងមិនខ្វល់នៅតែដើរទៅមុខបន្តរមិនឈប់។
« ចេញទៅបានហើយម្ចាស់ផ្ទះមិនស្វាគមន៍ទេ យកស្រីឯងទៅនៅទីណាក៏បានមិនមែនផ្ទះរបស់យើង » លោកស្រីគីមនិយាយរួចក៏នាំប្តីចេញផ្ទះរបស់គាត់វិញបាត់ មិនបានខ្វល់និងម៉ែកូននេះទេ។
« ថេយ៉ុងអូនចង់នៅទីនេះ» minjeong
« ខ្ញុំមិនចង់លូកដៃរឿងគ្រួសារបងទេ បងលើសពិតមែនដឹងទេដោយសារប្រពន្ធចុងទើបម៉ាក់ស៊ូលីស្លាប់នាងខ្លាចជាបែបដោយសារអ្នកណាបងនៅនាំរឿងឈឺចាប់អោយនាងទៀតមែនទេ នាំនាងទៅនៅផ្ទះបងទៅមិនមែនទីនេះ» jungkook និយាយរួចក៏ឡើងទៅលើសំដៅទៅរកពួកគេពីរនាក់បងប្អូនមិញនេះ។
ឯងថេយ៉ុងក៏បាននាំប្រពន្ធកូនក្រោយបើកឡានចេញទៅបាត់តាមសំដីរបស់jungkook និយាយ។
បន្ទប់tennie
កាយស្តើងអង្គុយយំដៃកាន់កែវស្រានៅយ៉ម្ខបន្ទប់មើលឡានដែរប៉ានាងបើកនាំស្រីផ្សេងចេញទៅបាត់ដោយមិននឹកគិតដល់ម្តាយនាងបន្តិច ថាម្តាយនាងឈឺចាប់ពិនណាបើដឹងរឿងទាំងនេះ ។ជីវីតនាងគ្មានម៉ាក់ហើយនៅអោយនាងរស់ដូចគ្មានប៉ាថែមទៀត។
«Tennie »jungkook ចូលមកក៏រំលឹកហៅនាងពីក្រោយអោយនាងដឹងមុននិងចូលក្បែរនាង។
« លោកពូ » tennie គ្រាន់តែឃើញអ្នកជាពូនាងរត់ទៅអោបនិងស្រែកយំខ្លាំងៗព្រោះតែការឈឺចាប់មានតែពូនេះឯងដែរតែលើកទឹកចិត្តនាងគ្រប់ពេល ដែរប៉ានាងមិនរវល់។
« ឈប់យំទៅពូនៅក្បែរឯងហើយ » jungkook លើកដៃអោបក្រសោបក្មួយទាំងផ្តល់ភាពកក់ក្តៅដល់នាង។រួចក៏ទាញនាងអោយអ្គុយលើគ្រែដោយមិនភ្លេចវាសទឹកភ្នែកលើថ្ពាល់របស់នាង។
« គាត់ក្បត់ម៉ាក់ខ្ញុំត្រូវទេលោកពូ » tennie ស្រាប់តែយំម្តងទៀតសួរសំណួរដែរពិបាកនិងឆ្លើយទៅកាន់គេ។
« មិនមែនទេមនុស្សគឺបែបនេះ គេងទៅស្រែកត្រូវទៅសាលារៀនថ្មី ជុប » និយាយលួងក្មួយសុខៗjungkook បែរជាបោះត្រានៅលើថ្ងាស់របស់នាងមួយ ធ្វើអោយtennie បើកភ្នែកធំៗពេលទទួលបានស្នាមថើបពីពូរបស់នាង។
« លោកពូ »
« គេងទៅចាំពូកំដរឯង » jungkook និយាយរួចរួចក៏ទាញនាងមកអោបជាប់ទ្រូងលួងនាងរហូតដល់លង់លក់ទាំងពីរនាក់ កាយទាំងពីរនាក់ពូក្មួយគេងអោបគ្នាយ៉ាងស្អិតរមួតចូលគ្នា ដូចជាគូរសងស្សារទៅហើយ ។
YOU ARE READING
ប្អូនស្រី (វគ្គ2)
Romanceក្មេងដែរតែងតែខ្វះភាពកក់ក្តៅពីម៉ាក់នាងរស់ជាមួយប៉ានិងពូប៉ុណ្ណោះព្រោះតែម្តាយត្រូវគេបាញ់សម្លាប់តាំងពីនាងនៅអាយុ4ឆ្នាំម្ល៉េះ។ តែដោយបានការមើលថែពីមិត្តចំណិតប៉ាខ្លួនទើបនាងមិនឯការ ទេវតាលេងសើចនិងជីវីតរបស់ត្រូវចារអោយដើរកន្លងម្តាយរបស់នាងដែរស្រលាញ់បងប្រុសខ្លួនឯងច...