រឿង ប្អូនស្រី ភាគ 12 (វគ្គ2)

200 5 2
                                    

នៅមន្ទីរពេទ្យ....
Narin អង្គុយចាំtennie នៅមុខបន្ទប់ពិនិត្យជំងឺ។
បហេហែលជាមួយម៉ោងក្រោយមកtennie ក៏ចេញពីបន្ទប់ពិនិត្យដោយអង្គុយនៅរទៈរុញ។នាងនៅក្នុងឆុតអ្នកជំងឺម្តងទៀតថែមទាំងមានសារ៉ូមដូចគ្នា។
« លោកស្រីយ៉ាងមិចហើយ»Narin រត់ទៅសួរអ្នកជំងឺដោយលត់ជង្គង់ពីមុខនាងដោយក្តីបារម្មណ៍។
« ខ្ញុំមិនអីទេ ឯងឈប់ហៅខ្ញុំលោកស្រីទៅ»
« រឿងហៅទុកពេលក្រោយចុះមិចក៏ នៅព្យួរសារ៉ូមបែបនេះ»
« ដោយសារលោកស្រីគាត់មានផ្ទៃពោះ2សប្តាហ៍ហើយ ទើបរាងអស់កម្លាំងសារ៉ូមអស់ទៅផ្ទះបានហើយ »
« យើងទៅបន្ទប់ទៅខ្ញុំមានចង់និយាយជាមួយឯងNarin »
« បានតោះ អរគុណអ្នកគ្រូទុកអោយខ្ញុំចុះ» Narin ក៏ទៅទទួលរទៈពីដៃអ្នកគ្រូរុញtennie ទៅបន្ទប់សំរាក។

ចូលដល់ក្នុងបន្ទប់នាងតូចងើបពីរទៈឡើងមកគេងគ្រែ ភ្នែកបើកតិចតិចសំឡឹងមើលពីដានដែលមានអំពូលភ្លើងចាំងពេញនោះ។ រួចtennie ងាគមកមើលចំមុខNarin ដោយមានទឹកភ្នែកដក់មិនទាន់ហូរមក។
« លោកស្រីអោយខ្ញុំប្រាប់លោកម្ចាស់ទេ »
« ប្រាប់ធ្វើអីបើគេអោយខ្ញុំយកកូនចេញដូចនាងនោះ Narin »
« លោកស្រី ចង់បានន័យថាមិច » Narin ស្លេកមុខពេលលឺtennie និយាយរឿងបែបនេះមកកាន់នាង។
« ហេតុអីនាងអាចទ្រាំបាន ពេលដឹងថាjungkook មករៀបការនិងខ្ញុំនៅអាចទ្រាំរស់ជាមួយខ្ញុំទៀត » tennie ស្រាប់តែយំខ្លាំងឡើង ចំពោះមុខNarin ចិត្តមិនស្ងប់ទឹកភ្នែកក៏ហូរប្រដេញគ្នាជាមួយTennie ដែរ។
« លោកស្រីដឹងរឿងហើយមែនទេ ខ្ញុំសុំទោសដែរលាក់តែខ្ញុំនិងលោកម្ចាស់លែងទាក់ទងគ្នាយូហើយលោកស្រី កុំខឹងខ្ញុំអី» Narin លុតជង្គង់អោនសុំទោសtennie មិនអោយនាងខឹងខ្លួន។
« ខ្ញុំខឹងនាងបានយ៉ាងមិចទៅខ្ញុំដឹងមកមិនយូទេ ខ្ញុំដឹងថានាងមិនទាក់ទងគេទៀតទេ តែហេតុអីបានគេអាចធ្វើបែបនេះដាក់នាងដែរ នៅបង្ខំអោយនាងរំលូតកូនទៀត» tennie ចុះពីគ្រែម្អង្គុយក្បែរNarin ។
« ខ្ញុំគ្រាន់ជាស្រីកំណាញ់នោះទេមិនមានអីលើសពីនេះ គ្រាន់ជាការថ្លោះធ្លោយមិនបានតាំងចិត្តទើបគេអោយខ្ញុំយកកូនចេញ ពេលដែរកំពុងស្រលាញ់លោកស្រី»
« ចឹងហើយទើបខ្ញុំ មិនចង់អោយគេដឹងរឿងខ្ញុំមានកូននាងជួយលាក់ខ្ញុំបានទេ ហលយយើងនិងជាមិត្តល្អនិងគ្នារហូតទៅ »
« ចាសtennie » អ្នកពីរក៏អបគ្នាបង្កើនមិត្តភាពរហូតទៅ។
១ខែកន្លងផុតទៅtennie ពោះមិនទាន់ធំនោះទេតែកាន់តែចាញ់ឡើងពិសេសពេលដើរជិតនិងjungkook ចាញ់ប្តីនិងឯងតែដោយសារមិនដឹងថានាងមានកូនទើបគិតថា tennie ខ្ពើមខ្លួនទៅវិញ។
នៅក្នុងផ្ទះបាយមិនខុសពីរាល់ដងទោះមិនស្រួលខ្លួនយ៉ាងណាក៏មកធ្វើម្ហូបអោយប្តីគ្រប់ពេល។
Chohee ឃើញtennie នៅម្នាក់ឯងក៏ដើរចូលទៅបំណងចង់និយាយរឿងដដែលនិងឯង។
« នាងដឹងថាjungkook ស្រលាញ់ខ្ញុំដែរទេ»
« ដឹងមានអីមែនទេ»
« បើដឹងមិចមិនលែងលះទៅនៅជាមួយគេធ្វើអី បើគេលែងស្រលាញ់នាងហើយ នៅចង់បានអីទៀតគេមិនស្រលាញ់នាងនោះទេ»
« ខ្ញុំមិនចង់អ្នកនិយាយសុំលែងគេមុន»
« ខ្ញុំនិយាយតាមត្រង់ក៏មិនចង់ធ្វើបាបនាងដែរតែដោយសារបែបនេះ»
« បើគេព្រមលែងខ្ញុំនៅពេលណាខ្ញុំរីករាយនិងអោយគេទៅនាង»
« បានកុំក្រលាស់សម្តី»និយាយchohee ដើរទៅញញឹមយ៉ាងសប្បាយរីករាយ
« ឈប់សិន»
« មានអីទៀត»
« ខ្ញុំសុំអោយនាងកុំមករវល់និងខ្ញុំក្នុងពេលនេះ បើមិនចឹងមិនត្រឹមតែjungkook ទេនាងក៏មិនបាននៅផ្ទះនេះដូចគ្នាបើសិនខ្ញុំប្រាប់លោកយាយរបស់ខ្ញុំ»
2ខែកន្លងផុតទៅ
Jungkook និងtennie នៅបន្ទប់ជាមួយគ្នាព្រោះមួយរយៈនេះយាយរបស់នាងឧស្សាហ៍មកលេងតែchohee ក៏ទៅនៅapartment តាមបញជាjungkook សិន ។ ចំណែកគេនិងtennie បើទោះជាត្រឡប់មកគេងរួមបន្ទប់វិញក៏មិនដូចដើមដែរ ចិត្តគេនៅchohee មិនមែននាងឡើយ។
ពោះកាន់តែធំ3ខែកន្លះហើយដោយសារjungkook មិនដែរមើលមុខនាងទើបមិនចាប់អារម្មណ៍និងពោះរបស់នាងដូចគ្នា អាការៈចាញ់កាន់តែខ្លាំងពិសេសjungkook ក៏ជួយចាញ់ជំនួសនាងផងដែរ។
នៅមន្ទីរពេទ្យ
Tennie និងNarin តែងលួចទៅស្ងាត់ៗតែពីរនាក់គ្មានអ្នកដឹងឡើយរបស់របបថ្នាំគឺទុកនៅបន្ទប់Narin ពហរោះគ្មានអ្នកចូលទៅទេ។
«តើកូនខ្ញុំស្រីរឺប្រុសលោកគ្រូពេទ្យ»
« លោកស្រីបានកូនស្រីម្នាក់»
គ្រាន់តែលឺថាកូនស្រីtennie ញញឹមចាប់ដៃជាមួយNarin ហើយក៏សួរបន្តរ
«គេសុខភាពយ៉ាងមិចដែរ»
« អ្នកគួរគេងអោយបានច្រើនជាងនេះ ទើបល្អចំពោះក្មេង»
« មិនអីទេខ្ញុំនិងគេងអោយបានច្រើន Narin ខ្ញុំទៅគេងជាមួយនាងវិញ »
« ហេតុអីគេធ្វើអីនាងមែនទេ tennie »
« អត់ទេគឺខ្ញុំគេងទីនោះមិនលក់នាងក៏ដឹង»
« ហូរចឹងក៏បាន ខ្ញុំលាសិនហើយលោកគ្រូពេទ្យ»
មុខមន្ទីរពេទ្យ
« tennie មិនប្រាប់ប៉ាគេទេមែនទេ»
«ទោះបីគេមិនត្រូវការខ្ញុំគេក៏មិនចិត្តខ្មៅស្អប់កូនគេដែរ»
« Kim tennie » សំលេងក្រឡរធំស្រែកហៅនាងពីចំងាយបង្ហាញអោយឃើញបុរសម្នាក់កំពុងនាំនារីម្នាក់ពិនិត្យផ្ទៃពោះដូចគ្នា ដើរមករកនាង។
« minjun » គ្មានអ្នកណាក្រៅពីសង្សារចាស់tennie នោះទេ
« អូនសុខសប្បាយទេ មកពិនិត្យផ្ទៃពោះចុះឯណាប្តីអូន »
« គាត់រវល់ចុះបង »
« នេះkyongju ប្រពន្ធរបស់បង នាងក៏មកពនិត្យផ្ទៃពោះដូចគ្នា កូនអូនស្រីរឺប្រុស »
« គឺស្រី បងនិងភរិយាសុខសប្បាយទេ »
« ធម្មតាទេចឹងបងទៅសិនហើយ »
« ចាស» ទឹកដែររីករាយប្រែជាស្រពោននាងស្តាយដែរជ្រើសមនុស្សខុស តែវាហួសពេលហើយ ។
« ជាសង្សរចាស់អ្នកនាងត្រូវទេ»
« ត្រូវហើយភ្លេចចោលទៅ ខ្ញុំនិងបានទៅប្រាប់jungkook ពីរឿងកូនរបស់ខ្ញុំ »
ទៅដល់ផ្ទះtennie កាន់ក្រដាសពិនិត្យទាំងសប្បាយចិត្តដលរសំដៅទៅរកបន្ទប់គេងចាស់របស់ពួកគេ។
« តុតុតុ»
« អ្នកណា»
Jungkook ស្រែកពីខាងក្នុងទាំងមួលម៉ៅព្រោះរំខានការនិយាយទូរសព្ទជាមួយchohee
« គឺអូន »
Jungkook ក៏ភ្ញាក់និងសំឡេងទន់មួយនេះដូចគេខានលឺមកយូហើយ។
« ចូលមក»
Tennie ដើរសំដៅទៅជិតសាឡុងដែរjungkook កំពុងអង្គុយទាំងទឹកមុខញញឹមស្រស់ តែមិនបានអោយគេលង់នាងម្តងទៀតឡើយ។
« អូនមានរឿងចង់ប្រាប់បង »
« ល្អខ្ញុំមានរឿងនិយាយដូចគ្នា»
« ចឹងបងនិយាយមុនទៅ »
« យើងលែងគ្នាទៅនេះ សំបុត្រលែងលៈខ្ញុំសញ្ញេររួចហើយ »
« jungkook »
ពាក្យលែងលៈនិយាយចេញពីមាត់ប៉ាកូននាង ធ្វើអោយនាងពិបាកទទួលយកណាស់ ទឹកភ្នែកនិយាយលែងចេញ ទ្រូងស្ទើរបែកមួយរំពេច។
« jungkook កុំអីអូនស្រលាញ់បងណាស់ កុំលែងគ្នាអី »
« ខ្ញុំអត់ស្រលាញ់នាងទៀតទេ ចង់បានអីសរសេរនៅក្រោមសំបុត្រទៅខ្ញុំអោយគេចាត់ការអោយ»
« អូនត្រូវការបង »
« គ្មានទេ ចេញទៅបើនិយាយស្តាប់មិនបាន»
« jungkook អាយ » គេខឹងនាងដែរមិនព្រមលែងលៈរួចក៏ច្រាននាងអោយចេញពីបន្ទប់របស់គេ រួចក៏ទាញទ្វាបិទ ដើរចេញទៅក៏មិនភ្លេចបោះក្រដាសលែងលៈអោយនាងដូចគ្នា។
« កូនខ្ញុំ ជួយផង Narin ខ្ញុំធ្លាក់ឈាមច្រើនណាស់ »

ប្អូនស្រី (វគ្គ2)Where stories live. Discover now