រឿង ប្អូនស្រី ភាគ9 (វគ្គ2)

244 8 19
                                    

ពន្លឺថ្ងៃនាពេលព្រឹកព្រលឹមមកដល់
« ហ្ហើយ!»
រាងស្តើងហាមាត់ស្ងាប ធំៗព្រោយល្វើយព្រោះគេងមិនទាន់ឆ្អែត ដោយសារការ រំខានរបស់ស្វាមីថ្មីថ្មោងរបស់នាង ។
« អាយ ឈឺណាស់ »
នាងស្រាប់តែស្រែកឡើង ព្រោះពេលដែលទម្លាក់ជើងចុះពីគ្រែ វាឈឺនៅប្រលោះជើងរបស់នាងខ្លាំងស្ទើរតែមិនអាចដើររួច ។ មើលមករាងកាយដែរពោលទៅដោយថ្នាមក្រហមនៅកនិង ដើមទ្រូងពេញសប់ប្រាណទាំងអស់ ។
Tennie ក៏ខំដើរមួយរកទៅបន្ទប់ដើមជម្រះកាយចេញ។
« jungkook »
ហៅឈ្មោះអ្នកជាស្វាមីដែរកំពុងឈរមើលនាងហើយសើច ព្រោះតែសភាពនាងពេលនេះមើលលែងយល់ហើយ ។
«អូនដើររួចទេ ! មោះបងបី »
Tennie មិនឆ្លើយហើយងក់ក្បាលយល់ព្រមអោយគេលើកបីនាងចូលក្នុងបន្ទប់ទឹក។
« អូនងូតទឹកទៅ បងទៅក្រោមមុនណា »
« ចាស »
នាងប្រញាប់បិទទ្វាហើយ សម្អាតកាយចេញ។ឯjungkook ក៏ចុះទៅក្រោមចាំនាងនៅតុអាហារមុន អ្នកមប្រើត្រៀមម្ហូបជាច្រើនស្វាគមន៍ លោកស្រីថ្មីរបស់គេ ។
រៀបចំខ្លួនរួចtennie ក៏ចុះទៅរកតុអាហារដោយពាក់រ៉ូបវែងរិប កក្អមដៃវែងដែលអាចបិទបាំងថ្នាមមិនអោយអ្នកផ្សេងឃើញ។
« អរុណសួស្តី !លោកស្រី» អ្នកបម្រើនិយាយព្រមគ្នាទទួលនាងយ៉ាងកក់ក្តៅ។
« អូនឆាប់អង្គុយមក បងឃ្លានហើយ ពួកនាងដួសបាយមក» jungkook នៅតែផ្តាច់ការដដែលគេមិនដែរសំដីផ្អែមដាក់អ្នកបម្រើម្តងណាឡើយ ។
« នេះអូនញាំទៅស៊ុបបងគេធ្វើសម្រាប់អូន »
« អរគុណបងហើយ »
« អូ អ្នកនាងNarin » អ្នកបម្រើម្នាក់បានហៅឈ្មោះរបស់នាងលឺៗពេលឃើញវត្តមាននាងនៅទីនោះ ។
« គឺខ្ញុំគ្រាន់មកប្រាប់ថា ខ្ញុំរើទៅនៅខាងក្រៅហើយ » នាងមិនចង់ធ្វើឆ្អឹងទទឹងកអ្នកណាទៀតទេ ព្រោះjungkook នៅក្បែរព្រោះតែរឿងលើគ្រែមួយមុខ ទើបយប់មិញនាងសុំគេជាលើកចុងក្រោយនេះឯង ។
« ហេតុអី នាងមិននៅជាមួយពួកយើង នាងជាអ្នកណា លោកពូ » tennie ជាក្មេងសុភាពនាងគិតថា គេមិនអាចនៅបានព្រោះនាង តែនាងមិនដឹងថាជាស្រីប្តីខ្លួនឡើយ។
« អត់អីទេ អ្នកនាងខ្ញុំមកធ្វើការទីនេះយូហើយ ខ្ញុំគួរតែទៅរកអនាគតខ្លួនឯងខ្លះ »
« ផាំង »
« បងទៅធ្វើការហើយ អូនញាំបាយទៅ » jungkook វៃតុមួយដៃរួចក៏ទាញប្រពន្ធមកថើបហើយក៏ដើរចេញទៅ ។
« ខ្ញុំចង់អោយនាងនៅទីនេះ »
« ស្តាប់តាមលោកស្រី ទៅផ្ទះទំនេរច្រើនបន្ទប់មិនចង្អៀតទេ» jungkook ក៏មិនទាន់ចេញផុតតែដើរត្រឹមnarin ឈរទើបពោលមួយឃ្លានេះដាក់នាង មិនមែនឃ្លាធម្មតាឡើយ គំរាមច្បាស់ណាស់ ។
« មែនហើយនៅទីនេះហើយ មកញាំបាយមកខ្ញុំចង់ទៅដើរផ្សារខ្លះ នាងទៅទេ » tennie ក៏ដលរទៅអូសដៃnarin មកអង្គុយរួមនៅតុអាហារជាមួយដែរ។
« ឯងនៅតាមលោកស្រីដើរផ្សារទៅ មិនបាច់តាមយើងទេ » jungkook បញ្ជាអង្គរក្សពីរអ្នកអោយតាមមើលថែនាង ហើយក៏បើកឡានទៅធ្វើការបាត់ទៅ ។
« នាងឈ្មោះអី » tennie ដួសម្ហូបដាក់ចានអោយNarin ហលយក៏សួរពីនាង ។
« ខ្ញុំ Narin ជាអ្នកធ្វើការអោយលោកម្ចាស់ គាត់អោយខ្ញុំនៅជាមួយ»
« អូ គេចិត្តល្អដែរតើមានអី » tennie ញញឹមពាលគេនិយាយល្អពីប្តីខ្លួន ញញឹមបិទមាត់មិនជិតឡើយ។
_______
3ខែកន្លងផុតទៅ
ស្នេហារវាងគេកាន់តែល្អោកល្អើនទៅ មិនឈប់ឡើយ ឯរឿងNarin និងគេក៏គ្មានអ្នកហ៊ាននិយាយ ទើបtennie មិនដឹងតែjungkook ក៏មិនបានទៅប៉ះខ្លួននាងទៀតដែរគឺដាច់តែម្តង។
នៅតាមផ្លូវទៅក្រុមហ៊ុនទូរសព្ទក៏រោទ៍ឡើង។ jungkook ទាញមកមើលឃើញ មិនមានឈ្មោះដំបូងមិនចង់លើកឡើយព្រោះគិតថាជាស្រីដែរចូលចិត្តខលមករំខាន។
« សួស្តី jungkook »
សំឡេងស្រួយស្រិបតាមរលកទូរសព្ទម្ខាង បេះដូងរាងក្រាស់ចាប់ផ្តើមលោតខ្លាំងព្រោះ សំឡេងដែរខានលឺ 6ឆ្នាំហើយ ពេលស្រាប់តែបានលឺម្តងទៀត ។
« chohee »
« មែនហើយគឺអូនយើងអាចជួបគ្នាបានទេ »
« បានបងទៅជួបអូន »
នៅក្នុងសួនកន្លែងចាស់ដែរពួកគេតែងមកដើរលេងជាមួយគ្នា ពេលផ្កាបានលាស់ជាថ្មីពហរោះវត្តមានគូស្នេហ៍អតីតកាលមួយនេះ បង្ហាញនៅមុខគ្នា ។
« jungkook »
នាងក៏រត់ទៅអោបគេទាំងទឹកភ្នែកហូរ ឯjungkook ក៏ដូចគ្នាគេខានយំយូហើយបន្ទប់ពីកាត់ចិត្តពីនាង ។
« មកវិញធ្វើអី ហេតុអីទៅមិនលា 6ឆ្នាំក៏វិល » jungkook ទាញនាងអោយចេញពីខ្លួន រួចក៏ពោលពាក្យដែរចង់និយាយដាក់នាង។
« អូនសុំទោស jungkook អូនគេងនៅលើគ្រែ5ឆ្នាំ បន្ទប់ពីជួនគ្រោះថ្នាក់ បងមិនរកអូនបន្តិចទេមែនទេ បងនៅបន្ទោសអូនទៀត ពេទ្យថាអូនជិតនិងស្លាប់ហើយតែដោយសារ ពួកយើងនៅសហរលាញ់គ្នាទើបគេអោយអូនវិលវិញ មួយឆ្នាំដែរអូនរៀនដើរឡើងវិញដើម្បីមកជួបបងនេះ » chohee ស្រែកយំរៀបរាប់ពីការឈឺចាប់ដែរនាងជួបរតៈពេល6ឆ្នាំនេះទៅមិត្តប្រុស។
« ហេតុអីអូនទើបមកជួបបងពេលនេះ? អូនដឹងទេ6ឆ្នាំបងរស់ដូចស្លាប់ »
« អូនសុំទោសតែអូនមកវិញហើយ អូនស្រលាញ់បងដូចដើមjungkook »
« មិនអីទេកុំទៅមិនប្រាប់ទៀតបងស្រលាញ់អូនណា chohee តែបងមានរឿងចង់ប្រាប់អូន »
«រឿងបងរៀបការមែនទេ អូនបានដឹងហើយសុំអោយតែអូនបានក្បែរបងបាន ហើយ »
« មិចក៏អូនដឹង »
« មង្គលការបងជាមួយកូនមហាសេដ្ធី ត្រកូលគីមអ្នកណាមិនដឹង នោះ អូនអន់ចិត្តទេបងយកគេល្អហើយ »
« បងអរគុណអូនហើយដែរយល់ចិត្ត »
« បងនាំអូនទៅលេងនាងបានទេអូនមើលតាមទូរទស្សន៍នាងស្អាតណាស់ »
« បងថា កុំអីល្អជាង »
« ប្រាប់ថាអូនជាមិត្តបងក៏បាន អូនមិនថាអីទេ »
« បានតោះ »

ប្អូនស្រី (វគ្គ2)Where stories live. Discover now