រឿង ប្អូនស្រី ភាគ10 (វគ្គ2)

225 10 14
                                    

ថ្ងៃក៏ដូចរាល់ដង tennie និង Narin ជាអ្នកធ្វើម្ហូបនៅក្នុងផ្ទះនេះចាំប្តីត្រឡប់ពីធ្វើការវិញ
Ding ding ding
សម្លេងកណ្តឹងនៅមុខផ្ទះរោទ៍ឡើង អ្នកមប្រើម្នាក់បានរត់ទៅបើកទ្វាប្រញាប់។
« អ្នកណាមែនទេ jiho » tennie សំដៅលើឈ្មោះអ្នកបម្រើដែរស្និតនិងនាងបន្ទប់ពីម៉ែដោះ ។
« គឺលោកម្ចាស់ លោកស្រី »
Jungkook មិនបានមកតែឯងឡើយ។ ថែមទាំងនាំនារីស្រស់ស្អាត ប្លែកមុខម្នាក់មកជាមួយ សូម្បីតែNarin ក៏មិនស្គាល់នោះដែរ។
Choheeពេលបានឃើញtennie ភ្លាមនាងកើតចិត្តស្អប់និងខឹងជាខ្លាំង តែខំទប់ព្រោះកុំអោយគេ ដឹង។ នាងចង់យកjungkook មកវិញយកគ្រប់យ៉ាងដែរធ្លាប់ជារបស់នាង បើមានឪកាសនោះ។
« សួស្តី អ្នកនាង Kim tennie »
« នេះលោកស្រី jeon tennie មិនមែនអ្នកនាង » Narin ជាមនុស្សឆ្លាតមើលដឹងថាវាជាការសម្តែង
« នាងជាអ្នកណា jungkook » tennie ញញឹមរួចបែរមុខទៅសួរប្តី
« ខ្ញុំជាសង្សារគាត់ ពួកយើងបែកគ្នា6ឆ្នាំហើយ ដោយសារអ្នកនាង អូ លោកស្រីរៀបការនិងគាត់ទើបពួកយើងត្រូវបឬកគ្នា» ហេតុតែចង់អោយtennie ផ្ទុះចិត្តបែរជានិយាយពាក្យនេះដាក់នាងទៅវិញ ។
« chohee » jungkook មើលមកនាងដោយខ្សែភ្នែកមិនពេញចិត្ត
« អូននិយាយមិនខុសបន្តិចផងត្រូវទេ »
Tennie គ្រាន់តែលឺថាគេធ្លាប់ស្រលាញ់គ្នាធ្លាក់ថ្លើមដល់ដីហើយទឹកមុខដែរធ្លាប់ញញឹមបែរជាស្រពោន ពេលដែរឈរមើលនារីម្នាក់នោះអោបប្តីរបស់ខ្លួននិងមុខ គេមិនទុកមុខអោយនាងជាប្រពន្ធបន្តិចសោះឡើយ ។
« ចាស អញ្ជើញចូលក្នុងមក»
« អឹម តោះjungkook »
និយាយតបនាងមួយម៉ាត់ក៏បណ្តើរស្វាមីរបស់គេចូលក្នុងដោយមិនគិតវត្តមានប្រពន្ធគេនៅនិងមុខសោះឡើយ។
ពេលចូលដល់តុអាហារភ្លាម នាងធ្វើជាភ្ញាក់ផ្អើលពេលឃើញម្ហូបដែរនាងចូលចិត្តវាដួចនិងjungkook ចូលចិត្តដែរ។
« បងនៅចូលចិត្តម្ហូបពួកយើងដែរមែនទេ»
សំដីនេះកាន់ដុតចិត្តអោយ tennie ពិបាកទួលយកជាខ្លាំងខំទប់ ក្តាប់ដៃនៅក្រោមតុមិនអោយគេឃើញតែ ក៏មិនអាចលាក់ Narin បានព្រោះអង្គុយក្បែរនោះ Narin យកដៃទៅដាក់លើដៃរបស់tennie អោយនាងបន្ធូរអារម្មណ៍បន្តិច។
« មិនគិតដួសបាយអោយភ្ញៀវទេហេសលោកស្រី » choheeស្រាប់តែបញ្ជាអោយ tennie ដួសបាយទាំងដែរអ្នកបម្រើក៏ឈរក្បែរនោះ ។
« នាងដូចហួសហេតុពេកហើយ នេះគេជាម្ចាស់ផ្ទះមកប្រើគេបានយ៉ាងមិច » Narin អត់ទ្រាំមិនបានក៏ងើបឡើងថាអោយchohee ខ្លាំងៗ។
« នាងជាអ្នកណាដែរ »
« គេជាមិត្តរបស់ខ្ញុំ មានឋានៈខ្ពស់ជាងអ្នកបម្រើក្នុងផ្ទះនេះ ក៏ខ្ពស់ជាងនាងដែរ » tennie អត់ទ្រាំមិនបានទៀតនិងការមើលងាយក៏ងើបតបតនិង chohee ដូចគ្នា។
« ចឹងអោយនាងដួសបាយទៅ »
« chohee អ្នកបម្រើមានអូនប្រើទៅ » jungkook ក៏កាត់សំដីមិនចង់អោយឈ្លោះគេមិនអាចកាន់ជើងប្រពន្ធខ្លាចchohee អន់ចិត្តក៏មិនអាចកាន់ជើងchohee ខ្លាចចិត្តប្រពន្ធដូចគ្នា។
« អូនលែងញាំហើយ តោះ Narin អ្នកបម្រើផ្សេងទៀត ទៅធ្វើការទៅ » tennie ងើបឡើងបញ្ជាគ្រប់គ្នាអោយទៅធ្វើការរៀងខ្លួនវិញ។
« ចុះអ្នកណាដួសបាយអោយបង »
« បងដួសខ្លួនឯងទៅ អ្នកបម្រើអូននៅក្រោមបញ្ជាអូន ត្រូវស្តាប់អូន បើភ្ញៀវមិនគោរពម្ចាស់ផ្ទះមិនបាច់សុីទេ »
« tennie » jungkook ក៏ស្រែកដាក់ប្រពន្ធខ្លាំងៗ តែនាងធ្វើមិនខ្វល់ក៏ឡើងទៅបន្ទប់បាត់។
Ring ring ring
សម្លេងទូរសព្ទjungkook ស្រាប់តែរោទ៍ឡើង។
« បងសុំនិយាយទូរសព្ទបន្តិច »
« ចាស»
Chohee ឈ្លាតពេលjungkook មិននៅក៏ងលបចេញពីតុអាហារដើរឡើងទៅលើបន្ទប់jungkook ដែរនាងក៏ស្គាល់ក្នុងផ្ទះនេះដូចគ្នា។
« មិចក៏យំ មិញខ្លាំងនៅឡើយ » នាងសំដៅលើtennie ដែរកំពុងយំអោយ Narin ក្នុងបន្ទប់ នាងខំទប់ណាស់មិនអោយយំមុខប្តី តែបែរជាមកយំអោយស្រីម្នាក់នេះឃើញទៅវិញ។
« នាងចូលមកធ្វើអី » narin
« ខ្ញុំមិនបាននិយាយជាមួយនាង ទេ »
« ឆាប់និយាយមកចង់បានស្តី » tennie ជូតទឹកភ្នែកសួរទៅកាន់ chohee ដែរកំពុងឈរនៅទ្វាបន្ទប់។
« ខ្ញុំមកវិញហើយ នាងលែងលះជាមួយJungkook ទៅ»
Tennie និងNarin ហួសចិត្តនិងសំដីអត់កេរ្ត៍ខ្មាស់របស់chohee ហ៊ាននិយាយអោយប្តីប្រពន្ធគេលែងគ្នាមិនចេះគិត។
« នាងឆ្កួតរឺយ៉ាងមិច គេទើបរៀបការបាន3ខែអោយលែងគ្នា នាងបែកគ្នាហើយ ចង់យកវិញបានយ៉ាងមិច »
« នាងអាចនិយាយពាក្យនេះទៅរួច មិនចេះខ្មាសគេទេមែនទេ ?» tennie ក៏បន្តរពីក្រោយNarin និយាយ
« ចង់ក៏ទទួលខ្ញុំជាប្រពន្ធគាត់ម្នាក់ទៀតទៅ »
« នាងជាស្រីស្តី ចង់បានប្តីគេ »
« ប្តីនាងមែនទេបានឈឺចាប់ជំនួស » chohee ក៏និយាយចំចំណុចខ្មៅNarin ដូចគ្នា នាងក៏ជាប្រពន្ធដែរ ធ្លាប់តែពេលនេះឈប់ហើយ ។
និយាយចប់chohee ក៏ចូលដើរទៅជិតtennie លើកដៃរកទះកំភ្លៀងតែត្រូវNarin លើកដៃទប់ទាន់ទើប រហ័សភ្នែកឃើញទឹកក្តៅអុនអុនក្បែរនោះ យកមកចាក់លើខ្លួនឯងហើយក៏បោកកែវនោះចោល ធ្វើអោយលឺដល់jungkook ក៏រត់មករកប្រភពសំឡេងនោះ។
« នាងឆ្កួតមែនទេ »tennie ក៏មិនយល់ពីនាងដូចគ្នា។
សំឡេងរបស់jungkook បានដល់ទើបchohee រហ័សធ្វើដួលដូចមាន់ត្រូវទេកក្តៅស្រែកលឺៗ ។
« មិចក៏ពួកអ្នកនាងធ្វើបាបខ្ញុំ ជួយផង លោកស្រីកុំធ្វើចឹងអី ជួយផង កុំ វៃខ្ញុំ » សហរែកោងវៃខ្កួនឯងផងមានចេញឈាមតាមមាត់តិច ។ Narin និងtennie ឃើញនាងបែបនេះក៏ចូលឃាត់មិនអោយធ្វើបែបនេះតែការហាមគេបែរជា អ្នកស្វាមីមកឃើញគិតថាជាការធ្វលបាបវិញ ។
« ឈប់ភ្លាម !មិចក៏ធ្វើបែបនេះ @
« jungkook ជួយអូនផង អូនគ្រាន់តែសុំទោស ដែរសំដីមិនល្អមុននេះ លោកស្រីបែរជាវៃអូន »
« នាងកុហក បើចឹងយើងវៃតែម្តងចុះ » Narin រៀបនិងចូលហើយតែត្រូវjungkook ចង្អុលមុខឃាត់
« នាងចេញទៅកុំមកប៉ះ chohee »
« tennie មិចក៏អូនអាក្រក់បែបនេះ »
« អូនមិនបានធ្វើ បងមិនបានឃើញមិចក៏និយាយថាអូនធ្វើបាន »
« បងមិនចង់និយាយជាមួយអូនទេចេញទៅ » jungkook ស្រាប់តែដេញភរិយាចេញហើយបី chohee ដាក់លើគ្រែរបស់នាងថែមទៀត ។
Tennie អន់ចិត្តនិងប្តីមិនជឿក៏រត់ចុះទៅក្រោមបាត់ដោយមាន Narin តាមពីក្រោយដូចគ្នា។
Jungkook បន្ទប់ពីដាក់អោយchohee សម្រាករួចក៏ចុះមកជម្រះបញ្ជីជាមួយ tennie នៅក្រោមវិញ ។
« បងមានរឿងនិយាយជាមួយអូន »
« តែអូនគ្មានទេ » tennie រៀបនិងដើរចេញហើយតែត្រូវjungkook ទាញមកវិញខ្លាំងៗ ។
« បងថ្លៃធ្វើអី » ថេយ៉ុនបែកបងស្រីថាមកលេងតែបែរជាចំពេលjungkook កំពុងទាញtennie ខ្លាំងៗទើបធ្វើអោយគេច្រានjungkook ចេញពីបងស្រីគេមួយទំហឹងដៃជិតនិងដួលតែ អង្គរក្សជួយទប់ជាប់។
« ថេយ៉ុន បានហើយ »
« ឯងប្រាប់បងស្រីឯងទៅកុំអោយធ្វើបាបchoheeទៀត »
« chohee ជាអ្នកណា »
« អូនមិនបានធ្វើមិចមិនស្តាប់អូនខ្លះ » tennie ស្រែកយំបដិសេធនាងមិនបានធ្វើតែប្តីបែរជាចោទប្រកាន់ទៅវិញ ។ ឯchohee ឈរពេបមាត់មកពីខាងលើផ្ទះយ៉ាងរីករាយ ឌឺដងដាក់ tennie ។
« ដោយសារនាង » Narin បានឃើញកាយវិការនាងក៏ចង្គុលក៏គ្រប់គ្នាបែរទៅមើល តែchohee ល្បិចច្រើនក៏ដូរកាយវិការមកជាកំសត់វិញ ។
« ឆាប់ទៅសុំទោស chohee ទៅ » jungkook ក៏ចូលមកទាញដៃtennie តែថេយ៉ុនមិនអនុញ្ញាតិឡើយគេក៏ទាញដៃបងស្រីដូចគ្នា ។
« នាងនិយាយមកមានរឿងអី » ថេយ៉ុនសួរទៅ Narin
« គឺនាងជាសង្សាររបស់ លោកម្ចាស់តែនាងមកមើលងាយលោកស្រី នៅអោយលោកស្រីដួសបាយអោយថែមទាំង អោយលោកស្រីលែងលះលោកម្ចាស់ទៀត »
« អោយលែងលះ » jungkook ផ្ទួនសំដីបែរមុខទៅរកchohee
« មិនពិតទេ នាងវៃអូនបងក៏ដឹង »
«នាងវៃខ្លួនឯងទេ » tennie ក៏ស្រែកតបតទៅ chohee ដែរកំពុងសម្តែងនៅខាងលើ
« នាងធ្វើបាបបងស្រីយើងចឹងហេស ឆាប់ចុះមក » ថេយ៉ុនខឹងខ្លាំងណាស់ស្មានគេមិនដឹងចរិកបងស្រីគេមែនទេ មិចនិងអាចវៃនាងបានទៅ ។
« ឯងឈប់ភ្លាមទៅ បងស្រីឯងមនុស្សអាក្រក់កុំចោទគេ បើមិនលែង chohee យើងនិងធ្វើបាបបងស្រីឯងដូចគ្នា » jungkook ក៏គំរាមថេយ៉ុនដែរកំពុងទាញដៃchohee អោយចុះមកក្រោម តែក៏ទៅទាញច្របាច់ដៃtennie ដូចគ្នា។គេគ្មានជំរើសក៏ព្រមលែងព្រោះឃើញបងខ្លួនកំពុងយំ ។
« យើងទៅផ្ទះវិញ លែងចោលទៅបងស្រី កុំនៅទៀតអី»ថេយ៉ុនក៏ចុះពីកាំជណ្តើរមករកtennie តែjungkook បដិសេធមិនអោយយកនាងទៅ
« ហេតុអី សង្សារវិលរក បងវិញហើយ លែងលះបងស្រីខ្ញុំទៅ »
« នាងនៅដោះស្រាយជាមួយយើងអោយចប់សិន កុំសង្ឃឹមបានចេញអោយសោះ »
« បងស្រី»
« ឯងទៅវិញទៅ បងមិនអីទេ »
« បាន បើស្រីម្នាក់នោះធ្វើបាបបង នាងត្រូវប្រាប់ខ្ញុំ ខ្ញុំប្រកដណាស់ក្បាលនាងនិងជ្រុះពីលើករមិនខាន នាងគួរតែស្គាល់ប៉ាខ្ញុំហើយ បើលោកយាយរបស់ខ្ញុំ កុំថាឡើយក្បាលខ្លួនក៏សល់អោយឃើញដែរ » និយាយពាក្យគំរាមទៅchohee រួចក៏ដើរចេញពីផ្ទះនោះបើកឡានចេញទៅ។

ប្អូនស្រី (វគ្គ2)Where stories live. Discover now