៚សាលាអង់គ្លេស
Tennie ដើរឡើងជណ្តើរយន្តសាលាដើម្បីឡើងទៅបន្ទប់រៀន តែភ្លាមនោះជើងតូចឈប់ង៉ក់មួយកន្លែងនៅមុខទ្វារជណ្តើរ ស្របពេលមុខធម្មតារបស់នាងប្រែរជាស្លេកស្លាំងមួយរំពេចដូចមាន់ស្ងោរ ព្រោះអ្វីដែលនៅចំពោះមុខនាងនេះគឺ
"លោក?"សម្លេងញ័រៗរបស់នាងធ្វើអោយគេញញឹមចុងមាត់ ដៃដែលជ្រែងហោប៉ៅអម្បាញ់មិញក៏រំសាយ មុននឹងឈានជើងទៅរកនាងតិចៗ ឯនាងក៏ខំប្រឹងឈានទៅក្រោយ
"ផែនដីតូចចង្អៀតមែន...រៀនសាលាកូរ៉េជាមួយគ្នាហើយ ក៏ត្រូវរៀនសាលាអង់គ្លេសជាមួយគ្នាទៀត នាងថាជានិស្ស័យរបស់ពួកយើងទាំងពីរទេ?"changminបន្លឺសម្លេងបញ្ជោះបន្សោកអោយនាង នាងគិតថារួចផុតពីគេឬ? ទោះមិនមករករឿងដោយសារនាងមិនយល់ព្រមជាមួយគេ ក៏សងសឹកដែលនាងហ៊ានលើកដៃទះគេសឹងវៀចថ្គាមដែរ
"ខ្ញុំថាខ្ញុំមិនចង់ជួបមុខលោកច្រើនជាង"គេមកនិយាយថានិស្ស័យ ឆ្កួតពេកទេដឹង? ស្មានថានាងមិនដឹងឬ ថានេះជាគម្រោងគេទេ នាងរៀនទីនេះយូរហើយមិចមិនដែលឃើញគេ តែគ្រាន់តែរឿងព្រឹកមិញភ្លាម មិនដឹងទៅស៊ើបមកពីណាថានាងរៀននៅទីនេះ រួចក៏តាមមករករឿង មនុស្សដូចគេមានស្អីក្រៅពីរករឿងអ្នកដទៃ?
"ព្រោះនាងខ្លាចខ្ញុំ...នាងរអៀសខ្លួនដែលព្រឹកមិញថ្លើមធំហ៊ានទះខ្ញុំនោះអី?"
"គ្មានផ្លូវទេ ព្រោះលោកវាសមអោយខ្ញុំទះ"
"អ្ហាយ៎...." Tennie បិទភ្នែកស្រែកដោយភាពភិតភ័យ ប្រាណតូចសឹងតែផ្ងារទៅក្រោយធ្លាក់កាំជណ្តើរ ព្រោះតែនាងឈានថយក្រោយរហូតភ្លេចខ្លួនថាខ្លួននៅជិតកន្លែងខ្ពស់ នាងស្មានថាខ្លួនឯងធ្លាក់បាក់កបាត់ហើយ តែពេលបើកភ្នែកមកនាងក៏ត្រូវជីមីនអោបពេញដៃ
"ដកដៃចេញពីចង្កេះខ្ញុំភ្លាម"នាងភ័យ តែនាងខំប្រឹងធ្វើខ្លាំង ទាំងដែលពេលនេះវានៅគែមជណ្តើរទៅហើយ កុំតែបានដៃគេមករឹតចង្កេះនាងស្លាប់មិនខានទេ
"អូខេនាងចង់ស្លាប់មិនស្អាតដោយខ្លួនឯងទេ"ប្រុសកម្លោះនិយាយហីៗ ស្របពេលបម្រុងនឹងដកដៃចេញពីចង្កេះនាង
"អ្ហាយ៎...កុំ"tennie ស្រវ៉ាអោបកគេជាប់ ព្រោះនាងមានអារម្មណ៍ថាខ្លួនឯងត្រូវគេទម្លាក់ទៅមែនទេន ទាំងការពិតគេគ្រាន់តែលេងសើចអារម្មណ៍យកជាសំណើច
"អឹសលោកត្រូវការស្អី?"Tennie ខាំធ្មេញពេលគេសើចឌឺដងដោយសារតែការភិតភ័យរបស់នាង ព្រមទាំងកញ្ឆក់ខ្លួនចេញពីគេ ដើរទៅជ្រុងម្ខាង គេមកក្នុងបំណងអីនាងមិនបានជ្រាប
"ត្រូវការធ្វើបាបនាង"
« នៅអោយឆ្ងាយពីtennie ទៅបើមិនចង់ស្លាប់ដោយគ្មានសាកសពត្រឡប់ទៅផ្ទះ» ភ្លាមនោះស្រាប់តែមានសំឡេងក្រឡធំបង្ហាញនៅពីក្រោយខ្នងដើរចូលមកជាមួយគ្នា4 5 នាក់តែងខ្លួនបែបឡូយឆាយខ្លាំងណាស់បានចេញមុខការពារនាង។
« ឯងជាអ្នកណាថ្លើមធំម្លេះ » changmin បែរខ្នងមករកប្រភពសំឡេងដោយមិនភ្លេចតបពាក្យសំដីទៅគេវិញទាំងក្លាហាន។
« ថេយ៉ុនក្រែងថាមកស្រែកត្រូវទេ» tennie ស្រាប់តែបែរមុខមកចំនិងប្រទះនិងប្អូនប្រុសម្តាយទីទៃពីនាង ក្រែងម៉ែដោះថាាមកស្រែកត្រូវដែរទេ។
« ប្រុសស្នេហ៍នាងមែនទេ » changmin ស្រាប់តែបែបនេះចំពោះនាងធ្វើអោយអ្នកប្រុសអត់មិនបាននិងការមើលងាយបងស្រីខ្លួនបានទៅវាយគេយ៉ាងកំរោលតែម្តងសូម្បីតែគ្នាchangmin និង ថេយ៉ុនក៏ដូចគ្នា។
« បានឈប់វៃគ្នាទៅ ថេយ៉ុនបានហើយបងប្រាប់អោយឈប់» សំឡេងធ្លាប់តែតូចឆ្មាពេលនេះបើកស្រែកធំម្តងទៀតព្រោះតែឃើញស្នាមនៅលើមុខប្អូនប្រុសបានចេញឡើង ទឹកភ្នែកជាបងស្រីត្រូវបានហូរចុះទាំងការឈឺចាប់ គេអាចបំពាននាងបាន តែមិនអាចធ្វើអោយប្អូនប្រុសគេឈឺឡើយ។
គ្រប់គ្នាត្រូវបានចូលទីចាត់ការទាំងដោយមានសិស្សនៅទីនោះស្របពេលពួកគេវៃគ្នាមានសិស្សម្នាក់រត់ទៅប្រាប់នាយកសាលារៀននោះទើបមិនរួចខ្លួនសូម្បីtennie
« អាម្នាក់ណាវៃកូនប្រុសយើង» សំដីស្រែកឡើងដោយបុរសវ័យចំណាស់ម្នាក់ដែរត្រូវជាឫឪពុករបស់changmin ក៏ជានាយកសាលាកូរ៉េក្បែរនេះ។
« គឺក្មេងម្នាក់នេះលោក chang » នាយកសាលាអង់គ្លេសនោះក៏បានកាន់ជើងchangmin ដូចគ្នាព្រោះជាគ្នាគេនេះឯង។
« ខ្ញុំសុំ...» tennie រៀបនិងអោនក្បាលសុំទោសហើយតែត្រូវបុរសម្នាក់ចូលមកហាមឃាត់ ។
« ឈប់សិនអ្នកណាជាអ្នកខុសមុន» គ្រប់គ្នាងាគទៅរកប្រភពសំឡេងដែរកំពុងដើរចូលមករកពួកគេ។
« លោកពូ យេសមកហើយ» ថេយ៉ុនជាហៅពូរបស់គេមកព្រោះមានតែលោកពូដែរនៅខាងគរ។
« លោកជាអ្នកណា» លោកChang
«ខ្ញុំjeon jungkook ជាពូរបស់ ពួកគេ» ពូដ៏សង្ហារកំពុងធ្វអោយនារីសិស្សសាលាអរភ័យពេលដែរសំឡឹងចំមុខរបស់គេ ។
« គេកំពុងធ្វើបាបនិងលូកលាន់tennie ទើបខ្ញុំវាយគេ» ថេយ៉ុនប្រាប់រឿងរ៉ាវទៅjungkook ទាំងអស់ដែរchangmin ប្រព្រឹត្តដាក់នាង។
« ក្មេងឯងសំអាងអីមកជួយនាង នាងជាកូនអ្នកក្រសោះមកចេញមុខជួយស្តីដែរ» changmin ក៏តបតទៅថេយ៉ុនដូចគ្នា
« ពិតមែនហើយអ្នកណាមិនស្គាល់ក្មេងស្រីម្នាក់នេះសួរអ្នកគ្រប់គ្នាទៅ» លោកchang
«មែនហើយនាងជិះតែឡានក្រុងមកសាលាថែមទាំងមិនប្រើរបស់ល្អដូចក្មេងដទៃទៀត» សិស្សស្រីនាំគ្នានិយាយ
« នេះជាហេតុផលដែរឯងមិនស្តាប់យាយ» លោកស្រីគីមក៏បានមកដល់ទោះបីគាត់ទៅធ្វើជំនួញបាត់ៗតែគាត់មិនដែរភ្លេចអោយគេតាមថែចៅស្រីគាត់ឡើយ។
« លោកស្រីគីម/លោក ថេយ៉ុងសួស្តី» លោកchang និងនាយកសាលាអោនគោរពពួកគេទាំងពីរ។
« លោកយាយ លោកប៉ា» tennie /ថេយ៉ុន
« លោកយាយ លោកប៉ា» គ្រប់គ្នាស្គាល់ត្រកូលនេះតែមិនស្គាល់ជំនាន់ចៅៗគ្រួសារសារនេះឡើយទើបនាំគ្នាភ័យញ័រជើងពេលដែរលឺពួកគេហៅលោកយាយ លោកប៉ាបែបនេះ។
« ត្រូវហើយ kim tennie ជាកូនស្រីបងរបស់ខ្ញុំ» ថេយ៉ុងដែរតែងតែមិនខ្វល់ពីកូនស្រីពេលនេះបែរជាចេញមុខការពារនាងហើយ។
« កូនស្រី » changmin
« ត្រូវហើយយ៉ាងមិចភ័យ រឺខ្លាចពេលដឹងថាtennie ជាកូនមហាសេដ្ធីលំដប់ប្រទេសនេះទោះគេជិះឡានក្រុងក៏មិនប្រកដគេអ្នកក្រដែរពួកឯងលូកលន់បងស្រីយើងណាស់ លោកយាយចាប់ពួកវាដាក់គុកហើយបិទសាលាទៅ » ថេយ៉ុនបានដៃមិនទុកយូបញ្ជាអោយលោកគីមគីមបិទសាលាពួកគេ។
« ថេយ៉ុនដូចបងពីក្មេងណាស់» jungkook អោនទៅជិតត្រចៀកថេយ៉ុងនិយាយរំឡឹកពីគេនៅក្មេងអោយតែឈ្លោះជាមួយកូននាយកសាលាគេចមិនផុតពីបិទសាលាឡើយ។
« បិទប៉ុន្មានឆ្នាំទៅ រហូតល្អទេថេយ៉ុនចៅប្រុសយាយ» លោកស្រីក៏នៅតែតាមចិត្តចៅដូចជាតាមចិត្តកូនប្រុសដដែល
« ខ្ញុំទោសកុំធ្វើចឹងអី ខ្ញុំនៅមើលថែកូនប្រពន្ធទៀត» គ្រប់លើកដៃសំពះលោកស្រីគីមអោយលើកលែងទោស។
« គិតយ៉ាងមិចថេយ៉ុង » លោកស្រីគីមបែរជាមកសុំចម្លើយពីកូនប្រុសវិញ។
« តាមម៉ាក់ចុះ»
«តាមខ្ញុំវិញ ឯងអាchangmin អោនសំពះបាតជើងបងស្រីយើងទៅ » ថេយ៉ុនដាក់ទោសលើសសម្ថភាពគេធ្លាប់ហើយ ធ្វើអោយគេតច្រកខ្លាំងណាស់។
« ធ្វើទៅកូនប្រុសុំពះទៅ » លោកchangmin ទាញកូនប្រុសអោយសំពះជើងរបស់នាង។
«មិន បាច់ទេ»tennie នាងមិនចង់មានរឿងបន្តរឡើយ រៀបនឹងហាមឃាត់ហើយតែត្រូវjungkook ទាញដៃនាងមកវិញ។
« លោកពូ »
« នៅស្ងៀមទៅtennie » នាងស្តាប់តាមjungkook គ្រប់ម៉ាត់គ្រប់ពាក្យដែរគេនិយាយទើប នាងឈប់អោយchangmin ធ្វើតាមអ្វីដែរប្អូនប្រាប់ ។រឿងរ៉ាវតហរូវបានដោយមិនបន្តរជម្លោះទៀត tennie ត្រូវប្តូរសាលាមិនរៀននៅទីនេះបន្តរទៀតឡើយ ចំណែកថេយ៉ុនក៏ដូចគ្នា។
YOU ARE READING
ប្អូនស្រី (វគ្គ2)
Romanceក្មេងដែរតែងតែខ្វះភាពកក់ក្តៅពីម៉ាក់នាងរស់ជាមួយប៉ានិងពូប៉ុណ្ណោះព្រោះតែម្តាយត្រូវគេបាញ់សម្លាប់តាំងពីនាងនៅអាយុ4ឆ្នាំម្ល៉េះ។ តែដោយបានការមើលថែពីមិត្តចំណិតប៉ាខ្លួនទើបនាងមិនឯការ ទេវតាលេងសើចនិងជីវីតរបស់ត្រូវចារអោយដើរកន្លងម្តាយរបស់នាងដែរស្រលាញ់បងប្រុសខ្លួនឯងច...