Chapter 3: Jeffie Daisykah

1.3K 152 8
                                    

វេលាកាលកំណត់ត្រូវបានមកដល់ ជេគក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលធ្វើការងារថ្មីរបស់ខ្លួន នាយស្ពាយសាក់កាដូតូចមួយឈរនៅមុខហាងអ៊ំអាត់ដើម្បីចាំអ្នកស្រីឡូរ៉េន ក៏ដូចជាដើម្បីមកលាអ៊ំអាត់ជាលើកចុងក្រោយផងដែរ

" ជេគៗ ឯងមើលឡានអ្នកណាគេហ្នឹងមកឈប់មុខហាងយើងក្មួយ " អ៊ំស្រីលាន់មាត់ កេះជេគឲមើលឡានស៊េរីខ្ពស់ដែលមកឈប់អែបមុខហាងគាត់ នាយតូចក្រឡេកតែមួយឆ្វាច់ក៏ដឹងភ្លាមថាជាឡានរបស់អ្នកណា

" ជាអ្នកដែលគេមកយកខ្ញុំទៅធ្វើការអ៊ំ " ជេគប្រាប់ ស្របជាមួយគ្នានោះដែរមាឌមាំក្នុងឈុតខ្មៅក្នុងនាមជាអង្គរក្សក៏ចុះមករកនាយ

" រៀបចំហើយឬនៅ? "

" បាទរួចហើយ តែខ្ញុំសុំនិយាយជាមួយអ៊ំខ្ញុំពីរបីម៉ាត់សិន " លោកនោះងក់ក្បាលយល់ព្រមរួចក៏ដើរទៅឡានវិញ ជេគ ចាប់កាន់ដៃអ៊ំតែភ្នែករេចុះឡើងដូចជាចង់រកអ្នកណាម្នាក់

" ចុះបងអយគាត់មិនមកទេអ៊ំ? " នាយល្អិតសួរ

អយជាកូនរបស់មីងអាត់ក៏ដូចជាបងប្រុសម្នាក់ដែររបស់ជេគ

" មកហើយៗ " នឹកដើមភ្លាមក៏មកដល់ភ្លែត អយប្រកូកពីចម្ងាយត្របាញ់ជើងរត់មករកអ្នកទាំងពីរ មកដល់គាត់ក៏ចំកោងខ្លួនបែកញើសសស្រាក់

" បងឯងទើបមកពីលេងបាល់ទៀតហើយ? " នាយលើកចិញ្ចើមសួរ អយដែលត្រូវគេចាប់ថ្នាក់បានដូច្នេះបានត្រឹមតែស្ញេញទាំងមិនសូវសម

" ខ្ញុំមិនបាននៅជួយទៀតទេ បងឯងល្មមផ្អាកលេងបាល់ហ្នឹងទៅ យកពេលទៅលេងបាល់មកជួយលក់ដូរអ៊ំវិញប្រសើរជាង រៀនធ្វើខ្លួនឲមានប្រយោជន៍តិចទៅមើល៍ " នាយតូចសម្តីចច្រេច ស្តីឲអ្នកដែលមាមអាយុបងខ្លួនផាំងៗមិនញញើតមាត់ ដោយគ្រឺតក្នាញ់អយក៏ចាប់ច្របាច់មាត់គេលេង តាមទម្លាប់ដែលតែងតែលេងជាមួយប្អូន

" មាត់ហ្នឹងបុិនណាស់អាខាងប៉ប៉ាចប៉ប៉ោច ទៅធ្វើការជាមួយគេចេះតមសម្តីខ្លះទៅ ប្រយ័ត្នគេគក់ " រាងខ្ពស់ផ្តែផ្តាំតែដូចជាចម្អន់ច្រើនជាង មាត់ដាចមុខក៏ឌឺ សូម្បីតែគាត់ក៏សឹងទ្រាំមិនបានម្តងម្កាលហើយតើ

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now