Chapter 26 : បងស្រលាញ់ឯង

1K 126 9
                                    

  ពេលល្ងាចនាវីឡាសាន់ត្រា
  មេឃស្រទុំត្រជាក់ផ្សំជាមួយជំនោរល្វើយល្វឹងបានពាំនាំចិត្តវ័យជំទង់ឲចង់ចេញមកស្រូបយកខ្យល់អាកាសទាំងនោះទុក តួយ៉ាងដូច្នេះហើយបានជាយើងឃើញនូវរាងតូចស្រឡៅអង្គុយលើកៅអីឈើពណ៌សម៉ូដជប៉ុន ក្នុងដៃមានកាន់នូវទស្សនាវដ្តីស្របពេលដែលកែវភ្នែកកំពុងយកចិត្តទុកដាក់ផ្ទៀងផ្ទាត់អក្សរតាមជួរនីមួយៗ។
"ហេមៗ" សម្លេងក្រហែមជាសញ្ញាបញ្ជាក់បានថាមានមនុស្សម្នាក់ទៀតបានដើរចូលក្នុងទីធ្លានេះដែរហើយ ជុងវ៉ុនងើយមើលតែបន្តិចក៏ទម្លាក់ភ្នែកចុះវិញបន្ទាប់ពីបានដឹងថាជាអ្នកណា។
"ឯងមិនទៅរៀនទេអ្ហេស៎?" បុរសរាងខ្ពស់សួរទៅកាន់ក្មេងដែលមិនអើរពើរជាមួយនិងគេ ជុងវ៉ុនទម្លាក់ទស្សនាវដ្តីចុះមុននិងក្រោកឈរពេញកម្ពស់តទល់ជាមួយអ្នកម្ខាង។
"បើទៅរៀនពេលនេះអាចឃើញខ្ញុំនៅទីនេះទេ? ចុះបងជេយ៍មកធ្វើអីនៅទីនេះ ទំនេរខ្លាំងណាស់អ្ហេស៎? ម៉េចក៏មិនទៅធ្វើការ?" ក្មេងលះមាំងៗឲជេយ៍រកទំនុកឆ្លើយសឹងមិនទាន់ ជេយ៍ដែលធ្លាប់តែជាមនុស្សមានជំហររឹងមាំបែរជាធ្វើខ្លួនមិនត្រូវនៅចំពោះមុខក្មេងម្នាក់នេះទៅវិញ។
"ក៏..ទើបតែហើយដៃ ហើយក៏ឈាងចូលមកទីនេះបន្តិចទៅ"
"មនុស្សស្រលាញ់ផ្ទះស្រលាញ់ការងារដូចបងចេះឈប់ជ្រៀតជ្រកផ្ទះជំរាបលោកគ្រូ អ្នកគ្រូ

សម្រាប់ថ្នាក់ PB វេន រសៀល  ផ្នែកភាសាអង់គ្លេស
បន្ទប់ 3D
គ្រូបន្ទុក នី វួចនា
បានឆែកកាតាបសិស្សរួចរាល់ហើយមិនមានអ្វីខុសប្លែកទេ។

សូមអរគុណ!ដ៏ទៃដែរមែនទេ?"
"អឺ!ក៏មករកឯងនិងណា៎!" ទីបំផុតនៅតែជៀសមិនរួចពីនិយាយការពិត ជុងវ៉ុនជ្រួញចិញ្ចើមដូចជាឆ្ងល់ទាំងដែលធាតុពិតកំពុងទប់ញញឹម។
"មករកធ្វើអី ក្រែងស្អប់គេមិនចឹង" និយាយរួចក៏ងាកចេញទៅម្ខាង (ឡើងខ្មើត!)
ជេយ៍ ច្បូតមុខព្រោះទាល់គំនិត នៅពេលដែលចិត្តកាន់តែពុះកញ្រ្ជោលចង់បញ្ចេញការពិត មាត់នេះវាកាន់តែរឹង កាន់តែពិបាកគឺនាយមិនដឹងត្រូវបរិយាយពីត្រង់ណាមក។
"អឺ ក៏នឹកឯងហ្នឹងណា៎ កុំសួរថាហេតុអី យើងក៏មិនដឹងដែរគ្រាន់តែដឹងថាពេលគ្មានឯងយើងវាស្រាលត្រចៀកតែស្របពេលជាមួយគ្នានោះដែរយើងក៏មិនស្រណុកចិត្ត យើងចង់ឃើញចង់ឮសម្លេងចង់ឲឯងមករ៉ានឆៅចង់ឲឯងមកនៅជិតៗ " ទីបំផុតក៏អាចទម្លាយចេញមកហើយ អ្នកស្តាប់ក៏ស្មានមិនដល់ អ្នកនិយាយផ្ទាល់ក៏ប៉ាន់មិនត្រូវថាអាចនិយាយពាក្យពិតទាំងអស់នេះចេញមកបាន យ៉ាងណាក៏ទាំងនេះមិនមែនជាពាក្យបំភ្លៃឡើយក៏ដូចដែលបានឃើញស្រាប់ហើយថាកន្លងមកនេះគេវេទនារសាប់រសល់ចិត្តប៉ុណ្ណាដែលគ្មានជុងវ៉ុននៅក្បែរ។
"...."
"បើសួរថាស្រលាញ់មែនទេ? យើងមិនអាចផ្តល់ចម្លើយជាក់លាក់ឲឯងនោះទេ តែយើងសូមស្បថថាយើងពិតជានឹកគិតដល់ឯងពិតមែន ឯងឃើញទេភ្នែករបស់យើងប្រែជាខូងខ្មៅអស់ហើយព្រោះតែដេកមិនលក់គិតពីឯងហ្នឹង" នរៈចង្អុរក្រោមភ្នែកក៏បានឲឃើញថាពិតជាមានស្នាមថ្នក់ខ្មៅដោយការគេងមិនលក់ពិតមែន។ នាយបន្តដោយកម្រិតសម្លេងកាន់តែទន់ភ្លន់ជាងមុនទៅទៀត៖
"ទុកពេលឲយើងបន្តិចសិនណា៎ ឲយើងបានច្បាស់លាស់ជាមួយចិត្តខ្លួនឯងយើងមិនចង់ឲនរណាម្នាក់រវាងពួកយើងត្រូវឈឺចាប់នោះទេ"
កែវភ្នែកទាំងទ្វេរត្របាញ់រកគ្នា ឆ្លើយឆ្លងតបតភាសាបេះដូងដែលអណ្តាតមិនអាចរលាស់បញ្ជាក់ន័យឲបានតែក៏ស្តែងចេញជំនួសដោយកែវភ្នែកមកវិញ អាល្អិតជុងវ៉ុនងក់ក្បាលទាំងកែវភ្នែករលីងរលោង មិនអីទេទុកពេលឲគេច្បាស់លាស់ជាមួយបេះដូងគេសិនក៏បានជៀសវាងលទ្ធផលអាក្រក់នៅថ្ងៃក្រោយ។
"បងស្រលាញ់ឯង"
"អ្ហះ?" ជុងវ៉ុងលាន់មាត់ដ្បិតមិនយល់ មុននេះប្រាប់ថាចង់ទុកពេលស្វែងយល់ពីចិត្តខ្លួនឯងច្បាស់ណាស់ចុះនេះស្អី?
"ក៏ច្បាស់លាស់ហើយ បងស្រលាញ់ឯង"
"ប្រុសចង្រៃ!" អាល្អិតជុងវ៉ុនគក់ទ្រូងនាយឌឹបដោយខឹងសម្បារ ប្រុសឆ្គួតម្នាក់នេះបែរជាចេះលេងសើចនិងផ្លូវអារម្មណ៍របស់នាយដូច្នេះពិតជាគួរឲខឹងមែន។
"មិនចង់ឲឯងចាំយូរតទៅទៀតនោះអី យើងមកទាក់ទងគ្នាទៅហ្នរ៎" នាយទាញកាយតូចមកឱបជាប់ទ្រូងឯជុងវ៉ុនងក់ក្បាលញាប់ស្មេរទាំងអណ្តើតអណ្តក នាយរងចាំពាក្យនេះស្ទើរតែពាក់កណ្តាលជីវិតទៅហើយ បេសកកម្មប្រមាញ់បេះដូងប្រុសម្នាក់នេះទីបំផុតក៏អាចជោគជ័យហើយ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now