Chapter 21 : មុខដូចប្រពន្ធលោកពីក្រមុំ?

1K 120 20
                                    

  រាងខ្ពស់សង្ហារកំពុងត្របាញ់ជើងញាប់ស្មេរហាក់ដូចជាប្រញាប់ប្រញាលណាស់ ដៃកាន់ទិន្នន័យចំណែកឯទូរស័ព្ទកំពុងកៀបចន្លោះកឆ្លើយឆ្លងសន្ទនាគ្នាជាភាសាអង់គ្លេស។
  «Yeahh, sure. We're happy to work with you» សំនៀងនិងការបញ្ចេញតុងរបស់គេគឺពិតជាស្ទាត់ជំនាញខ្លាំងណាស់ប្រៀបដូចជាជនជាតិដើមពិតៗអ៊ិចឹង តែថាគេនេះគឺពិតជាជនជាតិអាមេរិកពិតមែនគ្រាន់តែមកធ្វើការជំនួសមាដែលនៅកូរ៉េប៉ុណ្ណោះ ខិខិខិ។
  ជេយ៍ បិទទូរស័ព្ទស៊កចូលក្នុងហោប៉ៅ ហើយក៏បើកទ្វារចូលអហ្វីសដើម្បីធ្វើការតែក៏ត្រូវភ្ញាក់ព្រឺតនិងវត្តមានភ្ញៀវដែលមិនបានអញ្ជើញហើយរឹតតែមិនចង់ជួបទៀតផង។
  « surpriseeeee!»
  « ឯងមកធ្វើអីក្នុងអហ្វីសយើងនេះ?» សម្លេងសួរនេះណាគ្រាន់តែស្តាប់ក៏ដឹងដែរ ថាគេគ្មានបានស្វាគមន៍ម្នាក់នោះអីបន្តិចណាឡើយ តែមើលទៅម្នាក់នោះឫកក្រអឺតមិនខ្វល់សោះឡើយ។
  «នេះបងត្រូវទៅប្រជុំនៅអាមេរិកនាអាទិត្យក្រោយមែនទេ?» ជុងវ៉ុន កំពូលក្មេងឌឺមិនខ្វល់ពីភាពធុញទ្រាន់របស់ជេយ៍ អង្គុយគង់អន្ទាក់ខ្លាលើកក្រដាសកិច្ចការរបស់ជេយ៍មកមើលយ៉ាងអុាំងហ៊ើយ។
  «រឿងរបស់យើងឯងចេះស្អីដែរ?»
  «ន៎ែ!បងអនាគតសង្សារ និយាយចឹងដឹងអូនអន់ចិត្តទេ?» ជុងវ៉ុន ទម្លាក់ក្រដាសនោះចុះ សម្លឹងមុខជេយ៍ចំៗ។ រាងខ្ពស់ឈ្លីចន្លោះចិញ្ចើមដ្បិតថាក្រពុលមុខនិងក្មេងមិនទាន់គ្រប់ម្ភៃម្នាក់នេះ អនាគតសង្សារស្អីក៏ចេះតែប្រសព្វរកនឹកហើយ។
  «ឆាប់ចេញទៅជុងវ៉ុន ក្រែងម៉ោងថ្មើរជាម៉ោងរៀនមែនទេ?»
  «ឱ! ក៏ខំគេចម៉ោងរៀនមករកបង ចង់ជួបបង មិនទាន់ជាសង្សារផងខ្ញុំលះបង់ប៉ុណ្ណឹងហើយ បងសាកគិតមើល៍ បើបានជាសង្សារវិញណា ខ្ញុំលើកបងពរបញ្ជុកបាយបញ្ជុកទឹកទៀតផង!» រកទំនុកខឹងលែងចេញ បែរទៅជាហួសចិត្តទៅវិញ ក្មេងនេះសម្តីចច្រេចឲគេរកពាក្យតបតមិនកើត។
  «ទៅៗ!កុំបូរបាច់រៀបរាប់ច្រើន នេះកាតាបឆាប់ទៅរៀនភ្លាមទៅ» ជេយ៍ ចាប់លើកជុងវ៉ុនឲឈរពេញកម្ពស់ហើយបោះកាតាបទៅឲគេ តែថាជុងវ៉ុននណាមិនត្រឹមតែបុិនសម្តីទេ តែនៅរឹងរូសទៀតផង។
  «នេះដេញផងអ្ហរ៎? អូយ៎!បេះដូងអនាគតសង្សារបងត្រូវបានប្រេះបែកដោយសារបងហើយ!» នាយល្អិតយកដៃខ្ទប់ទ្រូងធ្វើដូចមែនទែន អត់មិនបានជេយ៍ក៏ចាប់រុញគេចេញតែម្តង មិនចឹងទេ ការងារក៏មិនហើយក្មេងនេះរ៉ានឆាវមិនឈប់សោះឡើយ។
  «បើមិនទៅប្រាប់ម៉ាក់ប៉ា ប្រាប់លោកតា ប្រាប់ស៊ុងហ៊ុន ប្រាប់-»
  «បានៗៗ! ខ្ញុំទៅ បងកុំគិតថាទៅពិតទូលពួកគាត់ហើយខ្ញុំនិងឈប់ទៀតនោះ មនុស្សខ្ញុំនេះណាបើចង់បានអីហើយក៏ត្រូវតែបានហ្នឹង! ខ្ញុំនិងតាមបងដូចជាស្រមោល ថ្មម្ម៉េះនៅត្រូវសឹកព្រះទឹកស្រក់លើរិចរិលបាន ខ្ញុំមិនជឿថាខ្ញុំយកឈ្នះចិត្តបងមិនបាននោះទេ!» អាល្អិតពោលខ្លាំងៗពីមុខអហ្វីសរបស់ជេយ៍ មិនមែនគេមុខក្រាស់ទេ តែគេមានការអត់ធន់ខ្ពស់ ស្រលាញ់ប្រុសម្នាក់និងពីក្មេង តាមគេឥតល្ហែស្ទើរតែរាល់ថ្ងៃ ជួនត្រូវគេគម្រោះគម្រើយដាក់ ជួនត្រូវគេស្តីតែក៏មិនព្រមបង់ ភាគរយមានមិនច្រើនទេ តែគេនៅតែសង្ឃឹមថាថ្ងៃណាមួយគេនិងអាចយកឈ្នះចិត្តលោកនាយកវ័យកណ្តាលនេះជាក់ជាមិនខាន។
បន្ទាប់ពីជុងវ៉ុនចេញទៅបាត់ ជេយ៍ក៏ក្រវីក្បាលទាំងញញឹមហួសចិត្តបន្តិចផង សម្តីប៉ប៉ោចចាក់ទឹកមិនលេចបែបនេះតើក្មេងដូចជាគេចេះមកពីណា ហើយក៏ចង់ដឹងដែរថាគេនិងធ្វើអ្វីបន្ទាប់ដើម្បីយកឈ្នះចិត្តដ៏សែនរឹងមួយនេះ!

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now