Chapter 18 : ជេគមកវិញហើយ!

1.1K 113 10
                                    

‹បើគាត់ស្រលាញ់បងមែនគាត់និងឧស្សាហ៍ខលមកបងពេលនៅឆ្ងាយពីគ្នាបែបនេះ ហើយនេះគឺជាជំហានដំបូង› ព្រោះតែពាក្យអាល្អិតជុងវ៉ុនមួយឃ្លានេះហើយ ទើបអ្នកកម្លោះស៊ុងហ៊ុនអង្គុយយាមទូរស័ព្ទចាំលេខរបស់ជេហ្វីតេមករកខ្លួន នាយជ្រួលច្រាលដូចមាន់ហៀបពង គូទមិនជាប់កៅអី មួយភ្លែតឆែកទូរស័ព្ទមើលពីរបីដង បើនាងមិនតេមកក៏បានសារពីបីបន្ទាត់ដែរឲបានអស់ចិត្ត មួយនាទីៗគឺពិតជាលឿនណាស់តែសម្រាប់អ្នកអង្គុយទន្ទឹងបែបនេះដើរយឺតមហាហើយ នាយប្រើការអត់ធ្មត់ខ្ពស់បំផុតរងចាំនាង តែចាំបាត់ៗគ្មានឮអីមួយអឹកសោះ។
ក្រឺង! ក្រឺង!
ទូរស័ព្ទលោតញ័រ ស៊ុងហ៊ុនខំតែអរស្ទុះយកមកមើលយ៉ាងលឿន ដល់តែឃើញលេខក៏ហេងហាងធ្លាក់ថ្លើមក្តុក នោះមិនមែនជាលេខជេហ្វីទេ តែគឺជាលេខរបស់ជេយ៍ ស៊ុងហ៊ុនចុចបិទទូរស័ព្ទរួចក៏ក្រវាត់វាចូលកប់ជាមួយឯកសាររបស់ខ្លួនបាត់ ពុទ្ធោអើយ តប់ប្រម៉ល់ខ្លាំងណាស់ ហ្នឹងមែនជាអារម្មណ៍ស្រលាញ់?
“ ក្រាក! អាមិត្តជើងល្អ ដាច់ចិត្តចុចបិទលេខយើងទៀត”​ជេយ៍ជ្រែងហោប៉ៅដើរចូលមកទាំងគ្មានការអនុញ្ញាតពីម្ចាស់សមីខ្លួន មែនទែនទៅគេមកដល់មុខអហ្វីសស៊ុងហ៊ុនយូរណាស់ដែរហើយតែមិនព្រមចូលក្នុងសុខចិត្តតេមកទៅវិញ។
“ធ្វើដូចយើងនេះធ្លាប់លើកលេខឯងចឹង”​ស៊ុងហ៊ុនសកទៅវិញ ជេយ៍មិនជ្រាបមិនឈឺក្បាលនិងពាក្យគេទេវាជារឿងធម្មតាប៉ុណ្ណោះក្នុងកិច្ចការសន្ទនារបស់ពួកគេ ស៊ុងហ៊ុនពិតជាមិនធ្លាប់លើកលេខរបស់គេពិតមែនដ្បិតដឹងច្បាស់ថាជេយ៍តេមកតែអត់ប្រយោជន៍ ក៏ឆ្ងល់ណាស់ដែរតើរាប់គ្នាជាក្លើជាសម្លាញ់ជិតស្និទ្ធនិងគ្នារបៀបម៉េចបើកម្រតេហៅរកយ៉ាងនេះ មានការបើមិនមកជួបផ្ទាល់គឺអត់ហើយ។
“អេហ៌! មេឃថ្ងៃនេះដូចក្តៅប្លែក តើវាជាមូលហេតុដែល ផាក ស៊ុងហ៊ុន មួរម៉ៅមែនទេ?”​ជេយ៍សើចដើមបំពង់ក ចម្អកចម្អន់ទៅកាន់មិត្តមុខមិនចេះរីក មិនដឹងអ្នកណាថ្លើមធំហ៊ានមកដុតកម្តៅចិត្ត ផាក ស៊ុងហ៊ុន ឲម៉ូវមុខទាំងព្រឹក មុខគេមិនដែររីកទេ តែបើគេខឹងពិតឬក៏អត់ជេយ៍មើលដឹងច្បាស់ណាស់។
"..." ចម្លែក.. ពិតជាចម្លែកណាស់ នេះមិនមែនជា ផាក ស៊ុងហ៊ុន ដែលនាយជេយ៍ធ្លាប់ស្គាល់នោះទេ ជាធម្មតាកាលបើបានពាក្យស៊កសៀតបញ្ឆិតបញ្ឆៀងពីខ្លួនហើយ មុខតែស៊ុងហ៊ុនត្បកតបមកវិញពុំខាន ចម្លែកអីតែលើកនេះមិនឃើញតបតអ្វី អង្គុយតែសម្លក់សម្លឹងឡើកទូរស័ព្ទមកមើលមួយភ្លែតបួនដបដង។
“ក្រឺងៗ“ ជេយ៍ កាន់តែឆ្ងល់និងរឹកពារចម្លែកខុសធម្មតារបស់ស៊ុងហ៊ុន គ្រាន់តែទូរស័ព្ទរោទ៍តែមួយក្រឺងប៉ុណ្ណោះស៊ុងហ៊ុនចុចទទួលស្ទើរធ្លុះអេក្រង់ដូចជារងចាំលេខនេះយូរណាស់មកហើយចឹង ដោយក្តីចម្ងល់នាយក៏ត្រង់ត្រចៀកផ្ទៀងស្តាប់សម្លេងពីក្នុងទូរស័ព្ទដូចគ្នា។
"ហាឡូ ស៊ុងហ៊ុន! “ ជេយ៍ស្វាងចែសអស់ចម្ងល់ក្នុងខួរក្បាលខណៈបានឮសម្លេងស្រួយខ្ញោកបន្លឺតាមប្រព័ន្ធអេឡិចត្រូនិច តាមពិតទៅជាជេហ្វីស្រីជើងល្អដែលប្រមាញ់បានបេះដូងកម្លោះសោះកក្រោះនេះសោះ។
"​មានការអី" កំពុងពោលពាក្យគម្រោះគម្រើយកំហកកំហើយមែនពិតតែការដែលប្រឹងទប់ស្នាមញញឹមនោះគឺច្បាស់ណាស់មិនអាចគេចផុតពីភ្នែកត្រចៀករបស់មនុស្សចូលចិត្តចេះដឹងរឿងគេដូចជាជេយ៍នោះទេ។
"គ្រាន់តែចង់ប្រាប់ថាខ្ញុំមកដល់ផ្ទះហើយ"​
"អ្នកណាសួរ!"​ក្នុងចិត្តរំភើបស្ទើរហោះគ្រាន់តែឃើញការខលចូលរបស់គេ តែស៊ុងហ៊ុនជាស៊ុងហ៊ុននៅតែមាត់រឹងដូចដើម។
"មិនប្រាប់ក៏ថាមិនចេះឲដំណឹង លោតែប្រាប់ក៏ថាមិនបានសួរ មនុស្សស្អីក្រឡេកក្រឡុចបាតដៃខ្នងពូថៅ"​ជេយ៍ ព្យាយាមបៀមសំណើចដែរប្រុងតែនិងផ្ទុះនៅពេលឃើញពីទឹកមុខឡេឡឺរបស់ស៊ុងហ៊ុន គួរសរសើរជេហ្វីមែន សម្បកក្រៅជាក្មេងស្រីធម្មតាសោះតែបានបង្រ្កាបខ្លាកំណាចមួយឲបាក់ចង្កូមលែងហ៊ានតមាត់តកជាមួយ។
"​វាចាំទូរស័ព្ទនាងមួយថ្ងៃហើយជេហ្វ!" ដោយឃើញថាស៊ុងហ៊ុនអស់ពាក្យនិយាយទៅហើយទើបជេយ៍សុខចិត្តឆ្លើយជំនួស។ ស៊ុងហ៊ុនចង់តែហក់ទៅដាប់ក្បាលអាមិត្តមាត់រអិលនេះទេ ពូកែខាងអារកាត់បញ្ចេញបញ្ចូលជំនួសមហា ចង់បិទទូរស័ព្ទកុំឲជេហ្វីនាងឮដែរ តែក្តីនឹករឮកបានហាមឃាត់វិញ។
"អ្នកណាហ្នឹង?"​ពោលស្តីដោយចម្ងល់ មិនធ្លាប់ដឹងសោះថាប្រុសប្លែកសម្លេងនេះជាអ្នកណា ព្រោះ​បើចាំច្បាស់ជេហ្វមិនធ្លាប់បានស្គាល់អ្នកណាក្រៅពី ឡូរ៉េន លោកតា និងបងប្អូនភ្លោះមួយគូនោះទេ។
"គ្មានអីទេ ចឹងសម្រេចថានាងតេមកមានតែប៉ុណ្ណឹងទេមែនទេ?"​ស៊ុងហ៊ុនសម្លក់កន្ទុយភ្នែកបំណង់ដាក់កំហិតជេយ៍ឲបិទមាត់គេទៅ មិនចង់នៅរ៉ានឆៅមិត្តចិត្តក្តៅនេះបន្ត ជេយ៍សម្រេចយោងអាត្មាខ្លួនទៅកាន់សាឡុង យ៉ាងណាក៏នាយនៅចង់រស់ឲបានយូរជាងនេះដែរ ដើរចេញពេលនេះប្រហែលជាល្អ។
"មានតែប៉ុណ្ណឹង ឬលោកមានអ្វីចង់និយាយទៀតមែនទេ? "
"​គ្មានទេ! " ស៊ុងហ៊ុនចង់តែទះខ្លួនឯងដែលនិយាយទៅដោយមិនចេះគិតបែបនេះ អន្ទះអន្ទែងណាស់ ចង់ជួបណាស់ តែគ្រាន់តែពាក្យថានឹកមួយម៉ាត់ក៏មិនអាចខ្ជាក់វាចេញមកបានដែរ។
"បើគ្មានទេខ្ញុំបិទហើយណា៎!"​
"ឈប់សិន!"​ស៊ុងហ៊ុន ដាច់ចិត្តស្រែកបង្អាក់ព្រោះគេចង់ឮសម្លេងរបស់នាងបន្តិចទៀត មិនដឹងតាំងពីពេលណាទេសម្លេងរបស់ជេហ្វីក្លាយទៅជាគ្រឿងសម្រាប់ប្រលោមចិត្តនាយបាត់ទៅហើយ។
"ហឹម?!"
"ថែ.. ខ្លួនផង ហើយបើអផ្សុកក៏.. ក៏គ្រាន់តែចង់ប្រាប់ថាខ្ញុំទំនេរ បើចង់តេក៏តេមក" ន័យនេះចង់យកលេសបាននិយាយជាមួយគេប្រាកដណាស់ តែដូចដឹងស្រាប់នាយនេះចូលចិត្តតែកាច់កុងមិនតម្រង់ឲចំផ្លូវទេ ពោលគឺមិនចង់ចេញមុខថាខ្លួនឯងតែងនឹករឮកគិតដល់គេនោះទេ។
"ហឹម~~ដឹងហើយ ថែខ្លួនផង"​ ស៊ុងហ៊ុនគិតថានាងនិងចម្អកឬចាប់ថ្នាក់ខ្លួនទៅហើយ តែផ្ទុយទៅវិញនាងបែរជាប្រើពាក្យសម្តីយ៉ាងរម្យទមខុសសព្វមួយដងទៅវិញ។ ការសន្ទនាបញ្ចប់ទៅដោយស្នាមញញឹមដាបលើផ្ទៃមុខ បេះដូងរីកមាឌហួសទំហំ យល់ហើយៗស្នេហាស្នេហ៍អីគេនេះពេលមានទៅពិភពលោកឡើងក្រហមក្រម៉ៅតែម្តងហើយ អូហ៌! ច្រឡំ គឺសុីជម្ពូទេខិខិខិ
"អ្នកណាថា 'យើងមិនចូលចិត្តនាងទេ ចរិតរលៀម តមាត់ប៉ប៉ែស កុំតែយល់មុខម៉ាក់យើងទេកុំអីយើងដេញនាងចេញពីផ្ទះយូរហើយ'​ មើលចុះពេលនេះអង្គុយញញឹមគ្រាន់តែគេតេមកធម្មតាសោះ"​ជេយ៍ ធ្វើត្រាបតាមសម្លេងរបស់ស៊ុងហ៊ុនកាលពីគេពិតទូលពីជេហ្វីនៅគ្រាដំបូងថ្ងៃដែលជេហ្វីបានចូលមករស់នៅផ្ទះរបស់គេ មើលចុះមនុស្សប្រុសដែលរិះគន់នាងកាលពីថ្ងៃមុនគឺជាមនុស្សតែមួយនិងប្រុសដែលកំពុងអង្គុយញញឹមតែម្នាក់ឯងដូចមនុស្សមានសតិមិនសូវល្អទៅវិញ។
"​តើយើងធ្លាប់បាននិយាយចឹងឬ? " មិនមែនភ្លេចតែធ្វើជាមិនចាំតែម្តង ស៊ុងហ៊ុនញាក់ស្មាររបៀបជាមិនខ្វល់ គេចង់ប្រាប់ថាទោះគេធ្លាប់និយាយបែបហ្នឹងមែនក៏វាមិនជាបញ្ហាដែរ សំខាន់ពេលនេះបានជ្រុលស្រលាញ់រួចទៅហើយ។
ជេយ៍ដូចជាគាំងនិងមិត្តរបស់គេដែរ នេះបានថា Mr.Right ពិតមែន និយាយយ៉ាងណាឲតែគេបានត្រូវតែម្តង។

ជេគ បន្ធូរអារម្មណ៍ក្រោយបានគេចខ្លួនផុតពីជុនអុី។ នាងច្រម៉ក់នោះល្អិតតែមាឌទេ តែបុិនសង្កេតហួសអង្គុយក្នុងឡានមុននេះក្រោមក្រសែភ្នែករបស់នាង នាយប្រឹងឡើងរឹងខ្លួនអស់ទៅហើយ។ នាយនិងឡូរ៉េនបានរៀបចំល្បិចធ្វើជាចុះពីឡានពាក់កណ្តាលទីដោយយកលេសថាមិនចង់រំខានម្តាយក្មេងព្រោះផ្លូវបំបែកទៅផ្ទះរបស់ខ្លួនវាឆ្ងាយនាំពិបាកធ្វើដំណើរទៅមក ឃើញទេគ្នាគេពីរនាក់នេះបុិនទាំងសម្តែងបានទាំងល្បិច។
ជេគ ដើរសម្តៅទៅផ្ទះទាំងទឹកមុខរីកស្កុះស្កាយមិនមែនមកពីបានមកផ្ទះតែមួយមុខទេ តែគេក៏បាននឹកដល់សម្តីស៊ុងហ៊ុនប៉ុន្មានម៉ាត់មុននេះដែរ ទោះវាមិនបានបញ្ជាក់សេចក្តីច្បាស់លាស់តែនាយអាចស្វែងដឹងពីអន្ថន័យពិតប្រាកដបង្កប់នៅក្នុងនោះ ភ្លាមៗនាយស្រាប់តែមានអារម្មណ៍នឹកដល់គេយ៉ាងចម្លែក បើពេលនេះពួកគេនៅជិតគ្នាបែបកំពុងរអ៊ូរង៉ូវដាក់គ្នាដូចឃ្មុំវង្វេងសម្បុកហើយ។
ជើងតូចទាំងគូរទច់ងក់ដោយមិនឲដំណឹងមុន កែវភ្នែកបញ្ចេញរស្មីខណៈជំពើបទាក់និងហាងទឹកសណ្តែក ទីកន្លែងដើមកំណើតរបស់ខ្លួន ជេគស្រូបយកខ្យល់ចូលពោះយ៉ាងច្រើនសឹមប្រលែងវាចេញមកវិញមួយខឹកជាមួយនិងពាក្យមួយឃ្លាថា....

"ដល់ពេលត្រូវធ្វើជាជេគវិញហើយ!"​

TO BE CONTINUED

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now