Chapter 6:New home

1.2K 139 1
                                    

ថ្ងៃថ្មីសម្រាប់មនុស្សសារ វាគ្មានអ្វីខុសធម្មតានោះទេ ពួកគេចេញបំពេញការតាមតែកាតព្វកិច្ចរៀងៗខ្លួន។ ប៉ុន្តែសម្រាប់អ្នកកម្លោះស៊ុងហ៊ុនមានការផ្លាស់ប្តូរបន្តិចហើយ ដ្បិតថ្ងៃនេះនាយត្រូវរើឥវ៉ាន់ទៅនៅផ្ទះថ្មី។

ស៊ុងហ៊ុន រៀបវ៉ាលីសដាក់ក្នុងគូទឡានតាមដោយជេគដែលឈរពីក្រោយម៉ង់ៗព្រោះមិនដឹងត្រូវធ្វើអ្វី។

" រួចរាល់ឬនៅកូន? " ឡូរ៉េនចេញមកសួរនាំកូនប្រុស ក៏ដូចជាចេញមកចាំជូនដំណើរផងដែរ ជួនជាស៊ុងហ៊ុនក៏រួចរាល់ល្មម នាយបិទគូទឡានវិញសឹមតបម្តាយ។

" រួចហើយបាទ "

" អឹម.. ធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយ៉ែងណា៎ " គាត់ទាញមាឌក្រាស់ឱបមុនទើបទាញរាងតូចមកឱបតាមក្រោយ

" កុំឲថ្លោះថ្លោយឮទេ " ឡូរ៉េន ឱនខ្សឹបជិតត្រចៀកជេហ្វី នាងងកក្បាលទទួលដឹងឮ មនុស្សស្រលាញ់លុយដូចជាជេហ្វនេះច្បាស់ណាស់ថានិងមិនឲភ្លាត់ក្នុងការងារណាមួយនោះទេ និយាយឲស្រួលស្តាប់ទៅឲតែមានលុយស្អីក៏ជេហ្វធ្វើបានដែរ។ ( ដូចម៉ែដែរកូន😙 )

" ហ៊ានធានាចាស៎! " ជេហ្វលើកដៃជាសញ្ញាអូខេ ភ្នែកស្អាតក៏ដៀងមើលប្រុសខ្ពស់ក្បែរខ្លួន។ ស៊ុងហ៊ុន កាលបើឃើញនែបនេះនាយក៏ឆ្ងល់ដែរតែសុខចិត្តជ្រើសមិនសួរនោះទេ។

" ម៉ាក់មានអ្វីក៏និយាយឲអស់ទៅ ខ្ញុំទៅចាំក្នុងឡានមុន " ឃើញអនាគតម៉ែក្មេកនិងកូនប្រសារត្រូវគ្រឿងត្រូវគន្លាក់គ្នាពេក ស៊ុងហ៊ុនក៏ផ្តល់អទិភាពឲអ្នកទាំងពីរបាននិយាយគ្នាឲឆ្អែតសិន អ្នកស្រីឡូរ៉េនសម្លក់នាយថ្មែរ ឈ្លើយខ្លាំងណាស់សូម្បីតែម្តាយខ្លួនឯងសោះក៏ចង់ដេញជើងដែរ។

" អឺ បើថាប្រញាប់ណាស់ក៏ទៅៗ " ឡូរ៉េន រុញស៊ុងហ៊ុនឲចូលក្នុងឡាន មិនដឹងជារហ័នរហ័សស្អីណាស់ណាទេទើបតឿនខ្លាំងបែបនេះ។ ជេគ សម្លឹងមើលទៅគ្រួសារមួយនេះយ៉ាងមានក្តីសុខ ថ្វីបើគេទាំងពីរឧស្សាហ៍ឈ្លោះគ្នា តែទំនាក់ទំនងម្តាយកូនរបស់ពួកគេគឺពិតជាគួរឲស្រលាញ់ខ្លាំងណាស់។ អ្នកស្រីឡូរ៉េនជាស្រ្តីម៉េម៉ាយមែនពិតតែគាត់ទំនុកបម្រុងកូនបានយ៉ាងល្អ នាយក៏ចង់បានបែបនេះដែរ...

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now