Chapter 11 : មិនមែនហួងហែង តែមើលមកមិនសម

1.1K 132 3
                                    

" ជេហ្វ!! " សម្លេងដូចសិង្ហកងរំពងពេញផ្ទះ ជេគដែលត្រូវដើរតួជាជេហ្វីក៏ស្ទុះមកបើកទ្វារភ្លាម មិនដឹងជាធ្វើឲប្រុសម្នាក់នោះឃ្នើសចិត្តអ្វីទៀតហើយទេទើបត្រូវគេបើកភ្នែកបើកក្រពះកាត់ព្រឹក។

" យ៉ាងម៉េច- អេហ៍!លោកចូលបន្ទប់ខ្ញុំធ្វើស្អី " ជេគ ឈរកាក់មុខអ្នកម្ខាងខណៈដែលគេព្យាយាមចង់ចូលបន្ទប់ខ្លួនដោយគ្មានការអនុញ្ញាត យ៉ាងម៉េចចេះគាត់នេះធ្វើខ្លួនចម្លែកទាំក្បាលព្រលឹម

" ឯណាវ៉ាលិស និងខោអាវនាង? " មិនបកស្រាយចម្ងល់បែរជាបន្ថែមចាក់ស្មុគឲកាន់តែខ្លាំង ទោះបីជាជេហ្វីខំប្រឹងឃាំងយ៉ាងណាក៏មិនជាប់ប្រុសមាឌឌាំងនេះដែរ

" ខោអាវប្រាកដជានៅក្នុងទូរវាហើយ យ៉ាងម៉េចនិងលោកធ្វើរឹកប្លែកៗ! " ស្រីតូចឈរអេះក្បាលខ្វោកៗព្រោះតែមិនយល់តែក្នុងពេលតែមួយក៏ចង់សើចដែរនៅពេលឃើញ ស៊ុងហ៊ុន សារសន់ឆ្លេឆ្លាដូចរត់គេចពីសង្រ្គាមដូច្នេះ។

" លោកតា! លោកតាខ្ញុំមកដល់ឥឡូវហើយឆាប់រើឥវ៉ាន់នាងទៅបន្ទប់ខ្ញុំភ្លាមទៅ! " និយាយផងប្រឹងសារខោអាវមួយប្រនូកធំរបស់ជេហ្វីទៅដាក់ក្នុងបន្ទប់ខ្លួនបណ្តើរ ឯជេហ្វីបានត្រឹមតែឡេងឡង់ឈរមើលដ្បិតកាត់ន័យមិនយល់ទេ គ្រាន់តែលោកតាគេមកសោះវាពាក់ព័ន្ធអីត្រូវរើបន្ទប់ដែរ។

" លោកតាលោកមក? គាត់មកៗទៅ ចាំបាច់ឲខ្ញុំរើបន្ទប់ធ្វើអី? " ជេហ្វី នៅតែសួរបណ្តាលឲអ្នកកម្លោះជិនជាមួយយ៉ាងខ្លាំង ស៊ុងហ៊ុន ហុចគ្រឿងសម្អាងរបស់ជេហ្វឲនាងកាន់ឯខ្លួនយករបស់ផ្សេងៗទៀត ហើយបោយដៃឲនាងដើរតាម ជេហ្វី ទោះជាមិនទាន់បានចម្លើយត្រឹមត្រូវក៏គង់និងដើរតាមគេតត្រុកមិនចឹងត្រូវ ស៊ុងហ៊ុន ស្តីឲទៀតពុំខាន។

" ពួកយើងចុះអេតាសុីវិលហើយត្រូវទេ? " ជេហ្វី ងកក្បាល

" ចឹងពួកយើងត្រូវជាប្តីប្រពន្ធហើយ "

" ហើយ...? "

" សាកគិតមើលទៅបើលោកតាខ្ញុំគាត់ដឹងថាយើងនៅបន្ទប់ផ្សេងគ្នាគាត់គិតយ៉ាងម៉េច? "

" គាត់គិតយ៉ាងម៉េចគិតទៅរឿងគាត់ ក្រែងលោកជាអ្នកនិយាយខ្លួនឯងមិនចឹងថាពួកយើងត្រូវនៅបន្ទប់ផ្សេងគ្នា " ស៊ុងហ៊ុន ក្រពុលមុខនិងស្រីចចេសផុតលេខគ្មានពីរ ហៀបនិងហារមាត់ប្រកែកទៅហើយស្រាប់តែឮសម្លេងឡានបត់ចូលទ្វារផ្ទះ ស៊ុងហ៊ុន រត់ទៅបើកវាំងននមើលឃើញថាពិតជាឡានរបស់លោកតានាយពិតមែន គាត់នេះរហ័សណាស់ទើបតែខលមកប្រាប់ដប់នាទីមុនសោះឥឡូវមកដល់មុខផ្ទះបាត់ទៅហើយ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now