Chapter 9: ពងទាសម្បូរជាតិវីតាមីន

1.2K 127 0
                                    

ថ្ងៃនេះជេគ ងើបតាំងពីព្រលឹមធ្វើខ្លួនជានារីគ្រប់លក្ខណ៍ បំពេញតួនាទីជាឧត្តមភរិយាយ៉ាងខ្ជាប់ខ្ជួន សម្លេងតិបតុបនៅក្នុងចង្រ្កានបាយតិចលោថានាងធ្វើអ្វីពិសេសទៅ គឺអត់ទេគ្រាន់តែឆុងមីមួយកញ្ចប់និងពងទាចៀនមួយគ្រាប់ប៉ុណ្ណោះ។

" ឆ្អិនល្មម ហិហិ " នាយលើកចានពងទាមកមើលព្រមទាំងសើច ទោះបីត្រឹមពងចៀនមួយគ្រាប់តែមោទនៈភាពជាមួយខ្លួនឯងណាស់ ព្រោះនេះជាមុខម្ហូបតែមួយមុខគត់ដែលស្ទាត់ជំនាញជាងគេ។ រាងល្អិត រៀបចំតម្រៀបចានដួសបាយយ៉ាងរៀបរយ ជួនជាពេលនោះ ស៊ុងហ៊ុន ចុះមកល្មម នាយសង្ហារភ្ញាក់ព្រើតពេលឃើញ ជេហ្វងើបបានមុននាយហើយថែមទាំងធ្វើម្ហូបទៀតផង។

" អូហ៌! ស៊ុងហ៊ុន ភ្ញាក់ហើយហេស៎ មកញុាំបាយសិនមក ខ្ញុំរៀបចំរួចអស់ហើយថ្ងៃនេះខ្ញុំអត់មានធ្វើឲឆេះខ្ទះទៀតទេ យ៉ាងម៉េចពូកែទេ សមជាប្រពន្ធលោកទេ អាហិហិ! " ជេហ្វី សើចកាច់ក លើកសរសើរខ្លួនឯងកប់មាត់ មនុស្សយើងធ្វើអីក៏ដោយត្រូវតែមានភាពជឿជាក់ ដូចជេគចឹងទោះគ្មានជំនាញតែមានជំនឿជាក់ក៏ធ្វើវាចេញដោយងាយ ទោះជាលទ្ធផលពុំសូវល្អប៉ុន្មានក្តី។ រាងតូចរៀបនិងអូសដៃ ស៊ុងហ៊ុន មកទៅហើយតែនាយម្នាក់នោះរហ័សគេចហាក់បីដូច ជេហ្វ ជារងើកភ្លើងប៉ះមិនបានរលាកក្រហល់ក្រហាយចឹង។

" ខ្ញុំមិនចូលចិត្តឲមនុស្សស្រីមកប៉ះខ្ញុំទេ ហើយម្ហូបហ្នឹងញុាំខ្លួនឯងទៅ ខ្ញុំប្រញាប់ទៅធ្វើការ " ស៊ុងហ៊ុន ហៀបនិងដើរបង្ហួសទៅហើយ ក៏ត្រូវតៃខ្លីៗរបស់ ជេហ្វ ចាប់ទាញជាយអាវឲនាយដាក់បង្គុយនៅតុបាយឲខានតែបាន។

" ធ្វើការទាំងពោះទទេរចឹងមិនល្អទេ លោកដឹងទេរំលងអាហារពេលព្រឹករាល់ថ្ងៃអាចឲលោកស្លាប់បាន " និយាយទាំងរុញចានបាយនិងពងទារឲស៊ុងហ៊ុន។

" មិនទម្លាប់បាយព្រឹកទេ " ស៊ុងហ៊ុន និយាយតាមការពិត នាយមិនធ្លាប់បាយនៅពេលព្រឹកទេ ភាគច្រើនតែកាហ្វេខ្មៅមួយកែវគឺគ្រប់គ្រាន់ហើយ ជួនកាលនាយមិនទាំងទទួលទានបាយពេញមួយថ្ងៃតែម្តង ព្រោះគិតថាវាអាចនិងខាតពេលក្នុងការធ្វើការងារ។

" ក៏ទម្លាប់ចាប់ពីពេលនេះទៅ ចាំខ្ញុំជាអ្នកឃ្លាំមើលលោក បើលោកមិនបាយព្រឹកនោះលោកនិងមិនអនុញ្ញាតឲចេញទៅធ្វើការជាដាច់ខាត! " ជេហ្វ និយាយម៉ាត់ៗទាំងយកដៃច្រតចង្កេះពើងទ្រូងធ្វើរឹកហានក្លា ស៊ុងហ៊ុន មិនបានយល់ឃើញថាគេគួរឲខ្លាចទេផ្ទុយទៅវិញគឺគួរឲស្រលាញ់ វាពិតជាកំប្លែងនៅពេលកូនឆ្មាប្រឹងបំប៉ោងខ្លួនធ្វើជាមេខ្លាដូច្នេះ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now