Chapter 24: ខ្ញុំចូលចិត្តពេលលោកញញឹម

1K 121 13
                                    

   ងឺត!
  សម្លេងចាប់ហ្វ្រាំងត្រូវបានបន្លឺមុននិងតួឡានទាំងមូលឈប់ងក់ក្នុងធ្លាផ្ទះធំទូលាយ។ បុរសរូបល្អស្មារបើកទូលាយបើកទ្វារឡានចុះជាមួយរឹកពារមាំទាំនិងអង់អាច។ នាយសង្ហារបោះជំហានចូលផ្ទះបណ្តើរភ្នែករំពៃបណ្តើរហាក់កំពុងស្វែងរកនូវវត្តមានរបស់នរណាម្នាក់។
  “ជេហ្វី!” នាយបង្ហើរសម្តីហៅឈ្មោះមនុស្សស្រីតែម្នាក់ដែលនៅក្នុងផ្ទះនេះ ភ្លើងបើកនៅឡើយតែបែរជាស្ងាត់ជ្រងំដូចជាគ្មានមនុស្សនៅទៅវិញ។ ដោយមើលទៅដូចជាគ្មានតម្រុយថាគ្មានអ្នកណានៅទីនេះឡើយទើបស៊ុងហ៊ុនសម្រេចនាំអាត្ម័នខ្លួនទៅជាន់ឡៅតឿតែម្តង។
ក្រាក!
  សម្លេងទ្វារបើកឡើងដោយសារស្នាដៃរបស់នាយមាឌមាំ នាយមិនបានបើកទ្វារបន្ទប់ខ្លួនឯងនោះទេ តែនាយបានបើកទ្វារបន្ទប់របស់ជេហ្វីដ្បិតអ្វីចិត្តថ្លៃហាក់អន្ទះអន្ទែងចង់ឃើញមុខក្មេងម្នាក់នោះខ្លាំងណាស់។ ដូចចិត្តដែលបានគិតទុកពិតមែន ក្មេងជើងល្អម្នាក់នេះបែរជាដេកសំដិលលេងទូរស័ព្ទតែបែរជាមិនព្រមចុះទៅទទួលគេទៅវិញ។
“ហេមៗ” ស៊ុងហ៊ុន ក្រហឹមក្រហែមទាមទារចំណាប់អារម្មណ៍ ជេហ្វីងាកមើលមុខនាយតែបន្តិចហើយក៏បែរទៅលេងទូរស័ព្ទវិញចាត់ទុកវត្តមានគេត្រឹមតែជាស្រមោលតែប៉ុណ្ណោះ។
“...” មិនមានប្រតិកម្មអ្វីពីអ្នកម្ខាងទៀតនោះឡើយ វាបានធ្វើឲភាពអង់អាចនិងសម្លេងរឹងកំព្រឹសមុននេះបានរសាត់បាត់អស់ ផ្ទៃមុខដែលធ្លាប់តែបំពាក់នូវភាពមុនមាំពេលនេះត្រូវបានជំនួសដោយទឹកមុខរាងភ័យៗយ៉ាងម៉េចក៏មិនដឹង ស៊ុងហ៊ុន ទាញក្រវាត់កបន្ធូរបន្តិចសឹមដើរទៅជិតគូដណ្តឹងជាមួយនិងជំហានវែងៗ។
  “ខ្ញុំមកវិញហើយ ម៉េចក៏មិនទៅទទួលខ្ញុំផង”
  “...” ចម្លែក ពិតជាចម្លែកខ្លាំងណាស់ ជេហ្វីនេះជាមនុស្សនិយាយច្រើនគួរឲរំខានបំផុតហើយ ជារៀងរាល់ថ្ងៃនាងតែងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍ដោយបើកសម្លេងឮៗដល់បរិវេណខាងក្រៅផ្ទះឯណោះ បើទោះបីជាស៊ុងហ៊ុនហាមប្រាមយ៉ាងណាក៏នាងនៅតែផ្គើនយ៉ាងគឃ្លើន ក្នុងមួយថ្ងៃហោចណាស់ក៏នាងត្រូវតែរករឿងឲស៊ុងហ៊ុនបានស្តីឲគេបានម្តងដែរ ចុះហេតុអីថ្ងៃនេះមិនស្តីមិនអើរពើរនិងនាយទៅវិញ។
  “ជេហ្វី នាងជួយដោះក្រវ៉ាត់កឲខ្ញុំបន្តិចបានទេ?” នាយបន្តនិយាយប្រយោគផ្សេងៗគ្នាដ្បិតចង់ឲក្មេងម្នាក់នេះខ្វល់និងខ្លួនខ្លះ តែមិនបានផលនោះទេ នាងបែរមកសម្លក់គេបន្តិចហើយក៏ប្រាស់ខ្លួនបែរទៅម្ខាងទៀតបាត់។
  “ជេហ្វី~”
  “វាថីលោក ខ្លាចភ្លេចឈ្មោះខ្ញុំមែនទេ?” ទីបំផុតក៏ព្រមឆ្លើយហើយ តែការឆ្លើយនេះដូចជាគម្រោះគម្រើយពេកហើយ មិនសមជាពាក្យដែលចេញពីមាត់ជេហ្វីនោះទេ។
  “នេះកើតថីហ្នឹង?”
  “មិនបានកើតថីនោះទេ!”
  “ព្រឹកមិញនាងមកផ្ទះវិញមួយម៉ាត់ក៏មិនព្រមប្រាប់ខ្ញុំ មិនតែប៉ុណ្ណឹងក៏ទុករបស់នៅត្រឹមចូអានទៀត និយាយថាមិនកើតអីបានយ៉ាងម៉េច?”
  “..” ជេហ្វី ត្រឡប់ជាស្ងាត់វិញដែលជាសញ្ញាថាពិតជាមានរឿងអ្វីមករំខានចិត្តពិតមែន។ នាងតូចឱនមុខចុះខាំបបូរមាត់ខ្លួនឯងតិចៗ រូបភាពកាលពីថ្ងៃនៅច្បាស់ៗនៅឡើយដូចជាគ្មានបំណងនិងរសាត់ទៅណាសោះ ហើយអ្វីដែលកាន់តែធ្វើឲនាងច្របូកច្របល់នោះគឺតើនាងប្រចណ្ឌឬមួយក៏អន់ចិត្ត?
  “មិនដឹងទេ លោកចេញទៅវិញទៅ!” នាងមិនព្រមបកស្រាយហើយក៏ថែមទាំងដេញគេចេញទៀត តែស៊ុងហ៊ុនមិនញិននៅឈរត្រង់នេះហើយឈ្លេញសួរដដែលៗ។
  “បើនាងមិននិយាយខ្ញុំនិងនៅទីនេះរហូត” គេក្លាយជាមនុស្សចង់ឈ្នះមានះបែបនេះតាំងពីពេលណា? នេះបើជាស៊ុងហ៊ុនពីមុនវិញប្រហែលមិនរវល់សូម្បីជាន់បន្ទប់នេះផង!
  “មិនដឹងទេៗ! លោកចេញទៅ ចេញទៅរកស្រីដែលលោកស្និទ្ធស្នាលកាលពីថ្ងៃនោះទៅ!” ជេហ្វី និយាយញាប់ស្មេររួចក៏ទាញភួយក្រលំជិតក្បាល ស៊ុងហ៊ុន ភ្ញាក់និងភាពក្រេវក្រោធរបស់នាងតែបន្ទាប់ពីខួរក្បាលបានជ្រាបនូវមូលហេតុដែលធ្វើឲជេហ្វីង៉ក់ងរនិងគេហើយស្នាមញញឹមបែរជាផុសឡើងពីមុខនាយទាំងមិនបានតាំងចិត្ត។ រាងខ្ពស់ក្រហឹមដើមក ឈរជ្រែងហោប៉ៅបង្ហាញពីរឹកពារហំហាន ពោលពាក្យបន្ទោសបន្សោកទៅកាន់ក្មេងមហាក្បាលរឹង
  “នាង..ប្រចណ្ឌមែនទេ?” ឌឹប! មួយឃ្លានេះមិនខុសអីពីយកដុំថ្មមកគប់ចំកណ្តាលមុខនោះទេ គាំងទាំងប្រដាប់គិត រឹងទាំងអណ្តាត។
  “ខ្ញុំ..ខ្ញុំ...”
  “ច្បាស់ហើយ នាងពិតជាប្រចណ្ឌខ្ញុំមែន”
  “ខ្ញុំអត់បានប្រចណ្ឌលោកទេ!” ជេហ្វី ទាញភួយចេញប្រកែកយ៉ាងលឿនដ្បិតមិនចង់ទទួលស្គាល់ការពិតថាខ្លួនពិតជាមានកូនចិត្តលួចប្រចណ្ឌពិតមែន ស៊ុងហ៊ុន ញញឹមបន្តិចក្នុងនាមជាអ្នកមានប្រៀបជាង នាយសង្ហារលោមុខទៅជិតផ្ទៃមុខកំផ្លង់ៗអង្រួនបេះដូងគេឲញាប់ញ័រលើសដើម។
  “ក្មេងនាងនេះក្រៅពីរឹង ឌឺហើយឥឡូវនេះចេះថែមទាំងកុហកទៀតផង” ស្រីតូចងាកទៅម្ខាងគេចពីក្រសែភ្នែកចាប់កំហុស យ៉ាងណាមិញថ្ពាល់ដែលឡើងក្រហមពោរនោះពិតជាមិនអាចលាក់បាំងបានទេថារាល់ពាក្យសម្តីរបស់ស៊ុងហ៊ុនគឺពិតជាត្រឹមត្រូវ។
  “ខ្ញុំអត់បានប្រចណ្ឌអីនោះទេ តែលោកគិតមើលទៅលោកឲខ្ញុំធ្វើបាយសម្លឲ បន្ទាប់មកក៏ឲខ្ញុំអង្គុយចាំរាប់ម៉ោង នៅពេលដែលលោកចេញមកលោកក៏និយាយតែជាមួយគេមិនខ្វល់ពីខ្ញុំដែលដើរតាមលោកតត្រុក លោកថាទៅតើខ្ញុំគួរតែខឹងដែរទេ?” ជេហ្វី ក្រោកឈរអស់កម្ពស់តតាំងនិងគេវិញ នាងនិយាយញាប់ឆ្មេរមាត់វិញក៏ពេបផងអីផង បណ្តាលឲអ្នកម្ខាងក្នាញ់ក្នក់ជាខ្លាំង។
  “អា៎ៗៗ! ចាត់ទុកថាលើកនេះខ្ញុំខុសដែលទុកនាងចោលទៅចុះ ចង់ចេញទៅក្រៅទេ?”
  “ចេញទៅក្រៅអ្ហេស៎ យប់ថ្មើរនេះហើយហ្នឹង?”
  “ក៏ទៅរកអីញុាំហ្នឹងហើយព្រោះអ្នកខ្លះកំពុងតែង៉ក់មិនដាំបាយ មិនធ្វើម្ហូបទុកឲខ្ញុំនោះទេ” ស៊ុងហ៊ុន ច្រត់ដៃសងខាងទៅនិងពូកបង្ខាំងក្មេងទុកក្នុងរង្វង់ដៃ គម្លាតរវាងពួកគេក៏បានកាត់បន្ថយ វាជិតខ្លាំងរហូតជេហ្វីដឹងដល់ពីដំណក់ដង្ហើមចេញចូល ផ្ទៃមុខសង្ហារមួយនេះពេលបានមើលជិតៗក៏អង្រួនចិត្តឲឆ្លេរឆ្លាររកថាមិនត្រូវ ហើយសំនួរដែលត្របាញ់សួរក្នុងខួរក្បាលពេលនេះគឺ តើប្រុសដែលតែងតែពាក់មុខមាំ២៤ម៉ោង ចូលចិត្តប្រើពាក្យសម្តីគម្រោះគម្រើយគ្មានជាតិម្នាក់នេះប្រែក្លាយជាច្រលើមតាំងពីអង្កាល?
  “ទៅផ្លាស់សម្លៀកបំពាក់ទៅ អាវយឺតស្តើងមួយនេះមិនអាចការពារនាងពីភាពរងារបានទេ” គេផ្តល់នូវស្នាមញញឹមមួយរួចក៏ដើរចេញទៅបាត់ចាត់ទុករឿងមុននេះជារឿងធម្មតា តែមានដឹងអត់ថាចំពោះជេគមិនមែនជារឿងធម្មតានោះទេ។
  “អាយយយ! អាប្រុសមុខងាប់អ្ហើយ ប្រុសចង្រៃឯងបានធ្វើស្អីមកលើខ្ញុំហ្នឹង!” ជេគ វាយខ្នើយផូងផាំងហើយក៏យកមកខ្ទប់មុខខ្ទប់សម្លេងកុំឲឮដល់ខាងក្រៅ ភាពប្រែប្រួលរបស់គេមានឥទ្ធិពលមកលើបេះដូងតូចមួយក្តាប់នេះខ្លាំងណាស់ ចុះបើគេពិតជាជ្រុលស្រលាញ់ស៊ុងហ៊ុពិតមែនគិតយ៉ាងម៉េច? អត់ទេៗ! រឿងបែបនោះមិនអាចកើតឡើងបានទេ! នាយមិនអាចស្រលាញ់ស៊ុងហ៊ុនបាននោះទេ។ ប្រុសម្នាក់នេះល្អទាំងកេរ្តិ៍ឈ្មោះ ល្អទាំងវង្សត្រកូល មនុស្សពុតត្បុតល្បិចកលមួយលានជំពូកដូចជាគេមិនសមស្រលាញ់ប្រុសម្នាក់នេះទេ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now