Part: 01

53 4 0
                                    


បុរសសង្ហាដែលមានកម្ពស់សមនិងមុខមាត់សស្លេកកែវភ្នែកមុតមាំបានបញ្ឈប់ឡាននៅកន្លែងចតក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយដែលមានសួនច្បារជាជួរៗអមសងខាងពពេញទៅដោយផ្ការចម្រុះពណ៍ផ្សេងៗគ្នាដែលកំពុងតែរីកបង្អួតសម្រស់គ្នាគួរឲ្យចង់ គយគន់រាងក្រាសបានចេញពីក្នុងឡានរួចក៏ដើរសម្តៅ
ទៅក្នុងភូមិគ្រឹះរបស់ខ្លួនដោយទឹកមុខស្មើរៗធម្មតាស្មានមិនត្រូវ។

"អរ...អ្នកស្រីអ្នកប្រុសមកដល់ល្មម" ម៉ែដោះ ពេលដែលឃើញរាងក្រាសបោះជំហានចូលមកដល់បន្ទប់ ទទួលភ្ញៀវខណ:ពេលដែលអ្នកស្រី Min និងម៉ែដោះចាំមើលផ្លូវស្រាប់។

"អរ! Yoongi កូនមកពីធ្វើការវិញហើយហ្ហេស? មិន អង្គុយសិនមិន ម៉ាក់មានរឿងចង់និយាយជាមួយកូនតិច" អ្នកស្រីMin និយាយទាំងញញឹមញញែមដាក់ កូនប្រុស។

"ម៉ាក់មានរឿងអី? តែតាមមើលទឹកមុខម៉ាក់ដូចជាសប្បាយចិត្តដល់ហើយ ម៉ាក់ត្រូវឆ្នោតជាតិអារង្វាន់ធំមែនទេ?" Yoongi និយាយផងដាក់គូទអង្គុយផងទាំងទឹកមុខឆ្ងល់សម្លឹងទៅមុខម៉ាក់ដែលអង្គុយទល់ មុខខ្លួន។

"គឺម៉ាក់សប្បាយចិត្តដែលឃើញមុខឯងនិងហើយណា៎" អ្នកស្រីMin និយាយចប់រាងក្រាសធ្វើមុខភ្លឹសៗសម្លឹងមើលទៅម៉ាក់សញ្ញា???ក៏ហោះជុំវិញក្បាលឆ្ងល់និងសម្តីរបស់គាត់ទាំងដែលគេមកគេងផ្ទះ រាល់ថ្ងៃសោះមិនដែលខានសូម្បីមួយថ្ងៃ។

"មិចដែរម្សិលមិញទៅការ Jin hyung សប្បាយអត់?" អ្នកស្រីMin

"បាទ សប្បាយតើម៉ាក់ ជួបជុំមិត្តៗច្រើនហើយក៏មានពិធីរាំរែកសប្បាយខ្លាំងណាស់" Yoongi សើចញឹមៗ

"ហៃយ៉ា! គួរឲ្យច្រណែនអ្នកស្រី Kim ដល់ហើយបានកូនប្រសារមុនឯងបាត់ថែមទាំងជិតក្លាយជាយាយរបស់គេទៀតម៉ាក់រំភើបជំនួសគាត់ណាស់
ហ៊ឺយ..មិនដឹងថានិងមានថ្ងៃនិងដូចអ្នកស្រី Kim
ដែររឺអត់ទេនៀក បើមួយថ្ងៃៗឯងរវល់តែធ្វើការចឹង?"
និយាយដល់រឿងចៅអ្នកស្រីMinក៏ប្តូរទឹកមុខកម្សត់ វិញដាក់Yoongiឃើញម៉ាក់ធ្វើមុខចឹងរាងក្រាស់ក៏ ប្តូរមុខសើចលេងសម...

"ម៉ាក់! កុំនិយាយចឹងអីមួយរយះនេះខ្ញុំរវល់ខ្លាំងណាស់ទើបមិនសូវបានគិតពីរឿងនិងណាមួយខ្ញុំមិន ទាន់ជួបមនុស្សស្រីដែលស្រឡាញ់ខ្ញុំគឺជាខ្ញុំមិនមែន សម្លឹងឃើញទ្រព្យខ្ញុំជាគោល" Yoongi និយាយមុខស្មើរដូចជាចង់និយាយដល់ពីនរណាម្នាក់ដែលធ្វើឲ្យគេចាំទុកម៉ែដោះឈរក្បែរនិងដែរមិនហ៊ាននិយាយអីបន្តិចព្រោះតែដឹងគ្រប់រឿង។

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now