Part: 08

16 5 0
                                    


  ល្ងាចម៉ោង 6:00 pm

           ពេលវេលាក៏ចេះតែខិតទៅៗ សល់តែកន្លះម៉ោងទៀតទេកម្មវិធីនិងត្រូវចាប់ផ្តើមភ្ញៀវធំៗនិងអ្នកចូលភាគហ៊ុនក៏មកអស់រង់ចាំមើលការបើកសម្ភោធឈុតកូនក្រមុំថ្មីៗដែល CEO MIN YUNKI
ជាអ្នកឌីហ្សាយម៉ូតដោយផ្ទាល់ដៃប្រចាំឆ្នាំ2021នេះបញ្ចេញមួយឆ្នាំម្តងៗដែលអង្គុយកៅអីVIPខាងមុខឆាកដើរម៉ូត ដែលមានអ្នកការសែតឈរព្រោព្រាងនិង មានក្មេងៗលើកស្រាក្រហមនំទទួលភ្ញៀវៗក្នុងកម្មវិធី ដោយម្នាក់រង់ចាំទាំងស្នាមញញឹមគ្រប់ៗគ្នាព្រោះគេជឿថាមិនខកបំណងឡើយចំពោះការឆ្នៃម៉ូតរបស់CEOខ្លួន

               OFFICE

“ភាគហ៊ុនតូចធំមកជុំគ្នាអស់ហើយចៅហ្វាយ ចំណែកឯភ្ញៀវVIPដែលមានកាតអញ្ជើញក៏មកអស់
ដែរទាន!” Song Ja និយាយដោយញញឹមមិនឈប់ សម្លឹងទៅរាងក្រាសដែលអង្គុយនៅតុធ្វើការខណ:ដែរ
សារ៉េអាវឲ្យមានរបៀបរៀបរយដោយមុខស្មើរៗ

“ល្អ!! តោះចឹង” Yunki និយាយរួចក៏ក្រោកឡើងដើម្បីទៅសាលកម្មវិធី

« តុក! តួក! »

“សុំអនុញ្ញាតលោកប្រធាន!!” Sunmi ជាអ្នកចាត់ការខាងតារាដើរម៉ូតក្នុងយប់នេះបានចូលមកទាំងទឹកមុខស្លន់ស្លោរ

“មានបញ្ហាអីមែនទេ? អ្នកនាង Sunmi..” Song Ja

“គឺ!! ថាជិតដល់ម៉ោងដើរម៉ូតបង្ហាញឈុតស៊ីនដឺរីឡាហើយតែតារាម៉ូដែលបង្ហាញឈុតចុងក្រោយឈ្មោះ
( ព្រះនាងបរិសុទ្ធ ) ម៉ូដែល Jun Eun Soo
ជាអ្នកទទួលដើរនោះមិនទាន់មកដល់ក្រុមហ៊ុនយើងទេ”

“ហាស់....នៅមិនទាន់មកទេហ្ហេស?” Yunki លឺភ្លាមក្តៅឆេវរួចក៏សម្លឹងទៅ Song Ja ទាំងមុខងាប់

“អូយ!!! កុំមើលមុខខ្ញុំចឹងអីចៅហ្វាយ!!” Song Ja
សើចមិនសូវសមដាក់រាងក្រាស់

“អ្នកនាង Sunmi មិចក៏បណ្តោយឲ្យមានរឿងបែបនេះបាន? អ្នកនាងមើលការយ៉ាងមិច?”
Song Ja បន្ទោសត..មុខខឹងដាក់Sunmi

“សុំទោសៗ!! គឺថាអ្នកនាង Jung Eun Soo មិនដែលមកខកការងារចឹងទេ អ្នកនាងចេញមកតាំងពីម៉ោង5ម្ល៉េះតែផ្លូវវាស្ទះពេកមកមិនបានទើប Call ប្រាប់ថានាងជាប់នៅផ្លូវប្រហែលមួយម៉ោងជាងហើយអ្នកនាងក៏សុំលុបការងារ” Sunmi អោនមុខចុះមិនហ៊ានសម្លឹងមុខCEOទេ

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now