Part: 07

17 4 0
                                    


“ហាស់!! ហាស់ហា៎!!! ក្មួយនេះចំជាគួរឲ្យអស់សំណើចមែន!!” អ្នកស្រីMin ផ្ទុះសំណើចឡើងមកនៅពេលដែលលឺថារាងតូចគេងរើរញ៉េរញ៉ៃ មានទាំងគងថែមទាំងដណ្តើមភួយគេងពី Yunki អស់ រហូតមិនបានគេងពេញម៉ាយប់ ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ព្រោះវាជាលើកទីមួយហើយដែលនាងមានដង្ហើមមកដល់ព្រឹកនេះ ហើយគ្រប់គ្នានៅទីនោះក៏នាំគ្នាសើចបិទមាត់មិនជិតរឿងរាងតូច ធ្វើឲ្យJimin កាន់តែអៀននិងគ្រប់គ្នាដែលនាំគ្នាសើចមិនឈប់
ដោយឈរអោនមុខចុះមិនហ៊ានសម្លឹងមុខគ្រប់គ្នា..

“មោះ! នៅឈរដល់ណាទៀតមកអង្គុយត្រង់នេះមក ក្មួយមិនញ៉ាំបាយទេរឺយ៉ាងមិច?” អ្នកស្រីMin ក៏បញ្ឈប់ការសើច រាងតូចក៏មកអង្គុយនៅតុអាហារតាមអ្នកស្រីMinបញ្ជាអ្នកបម្រើក៏ដួសបាយដាក់ចានឲ្យរាងតូចដោយញញឹមស្រស់ដាក់ Jiminក៏ញញឹមតប

“ក្មួយដឹងទេ Yunkiគេជាមនុស្សដែលគួរឲ្យខ្លាច! អ្នកបម្រើនៅទីនេះមិនហ៊ានចូលបន្ទប់ផងពេលដែលគេកំពុងតែគេង គឺគេហាមគ្រប់គ្នាមិនឲ្យចូលទៅរញ៉េរញ៉ៃនៅបន្ទប់គេពេលកំពុងតែគេងលក់នោះទេណាព្រោះគេរវល់និងការងារណាស់ ទើបមិនសូវបានគេងចឹងហើយពេលគេគេងកុំរំខាន គឺគេចង់មានក្តីសុខនិងការគេង បើហ៊ានតែទាស់ចិត្តគេបន្តិចគេនិងដេញចេញពីផ្ទះនេះភ្លាម” អ្នកស្រីMin និយាយទាំងសម្លឹងមុខរាងតូចដោយញញឹមញញែមដូចកំពុងតែគិតអ្វី ឯរាងតូចវិញខំស្តាប់គាត់និយាយទាំងក្នុងចិត្តក៏នឹកដល់រូបភាពកាលពីយប់មិញ ចុះទម្រាំនាងល្អហើយដែលគេមិនទាញជើងនាងទម្លាក់ពីលើគ្រែគ្រាន់តែស្តីឲ្យបន្តិចបន្តួច និងនាងមិនដឹងថាធាក់គេឲ្យធ្លាក់ពីលើគ្រែផង ព្រោះរាងក្រាសមិនបានប្រាប់ ព្រោះថាបើប្រាប់នាង គេនិងអន់ពេកចិត្តត្រជាក់មិនហ៊ានធ្វើបាបនាងវិញ..

“អ្នកប្រុស Yunki គេកាចខ្លងណាស់មែនទេ?”
Jimin សួរធ្វើភ្នែកភ្លឹសៗសម្លឹងទៅអ្នកស្រីMinដែលអង្គុយទល់មុខគេ

“កាច! តែចិត្តល្អទេ” អ្នកស្រីMin តប...

“ហើយហេតុអីគេចូលចិត្តធ្វើមុខងាប់គ្រប់ពេលចឹង?”
Jimin សួរភ្លេចគិត ថានាងកំពុងតែជេរកូនប្រុសគេក៏សើចញឹមៗដាក់អ្នកស្រីMin

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now