12:00 pmរាងតូចគេងប្រែទៅប្រែមកពេញពូកគេងមិនលក់នៅមិនសុខក្នុងខ្លួនចេះតែនឹកឃើញសម្តីបិសាច
ពេលដែលនៅក្នុងក្រុមហ៊ុន វាហាក់ផុសក្នុងខួរក្បាលនាងគ្រប់វិនាទីដោយភ័យខ្លាចទើបបិទភ្នែកសម្ងំគេងមិនកើតសោះ!“ហ៊ឺយ!! គិតយ៉ាងមិចបើ.....បើ....គេលូកលាន់ខ្លួនប្រាណយើងម្តងទៀតនោះ!!” រាងតូចក៏ស្ទុះក្រោកអង្គុយទឹកមុខភ័យនៅមិនស្ងៀមហើយចិត្តក៏អណ្តែតនឹកឃើញរូបភាពដែលអ្នកកម្លោះចាប់ថើបនិងបឺតជញ្ជក់បបូរមាត់នាងថ្ពាល់ក៏ប្តូរទៅជាស៊ីជម្ពូ
“កាក!” និយាយធ្វើជាខឹងតែដៃយកមកស្ទាប់បបូរមាត់So Cute ខ្លួនឯងនឹកឃើញដល់បបូរមាត់មានមន្តស្នេហ៍អ្នកខ្លះមកប៉ះនិងមាត់នាងបេះដូងក៏ចាប់ផ្តើមលោតខុសចង្វាក់ ឯមុខវិញឡើងក្រហមទៅៗអៀនម្នាក់ឯងដោយក្តាប់មាត់ភ្នែកស្រទន់
“ហ៊ឺយ!! ឯងគិតអីនឹង? អត់ទេណា៎!! កុំអី” ទម្រាំដឹងសតិវិញប្រអប់ដៃតូចៗក៏ផ្អឹបលើទ្រូងខាងឆ្វេងខ្លួនឯង
“វាមិនមែនជាស្នាមថើបដ៏ស្រស់ស្អាត ដែលយើងត្រូវចងចាំទុកទេ!!” និយាយទាំងទឹកមុខកម្សត់សម្លេងរបស់អ្នកកម្លោះក៏លាន់លឺច្បាស់ៗពេញត្រចៀកទាំង សងខាងសាជាថ្មី
“ហើយនាងចង់យ៉ាងមិច?” បូករួមនិងទឹកមុខដ៏ឈ្លើយឥតក្រែងក្បាលអ្នកណាដោយខ្សែភ្នែកមើលងាយ
“ដែលរើបម្រាស់នៀក៎ នាងចង់យ៉ាងមិច? អេរឺក៏ចង់ បានតម្លៃខ្លួនបន្ថែម? ប៉ុន្មាន នាងចង់បានប៉ុន្មាន?”
“ថោកទាប!! សម្តីឆ្កែ គិតថាមានលុយអាចទិញបានអ្វីគ្រប់យ៉ាងចឹងហ្ហេស?” និយាយទាំងក្តាប់ដៃទាំងសងខាងយ៉ាងណែនខឹងនិងសម្តីមើលងាយមើលថោករាងកាយនិងកិត្តយសនាង ទើបនឹកដល់រូបភាពដែលនាយញក់ញីកញ្ចឹងកនិងគល់ទ្រូងរបស់នាងយ៉ាងព្រហើន
“ហ៊ឺយ!!!.... ប្រុសល្មោភតណ្ហា!” និយាយទាំងទឹកមុខខ្ពើមរអើមដោយទាញអាវស្តើងជាប់ខ្លួនស្រាប់ មករុំខ្លួនជិតកុំឲ្យលិចដើមទ្រូងទៀត
“ប្រុសល្មោភកាមម្នាក់និងមែនទេ? ដែលមានឈ្មោះ ជាប៉ារបស់កូនយើងនៅថ្ងៃអនាគត ហ៊ឺយ!! កូនមិនសមមានប៉ាបែបនិងទេ!!” និយាយមុខក្រៀមក្រំគិតដល់ថ្ងៃខាងមុខ សម្លេងសម្រិបជើងដើរក៏បន្លឺឡើងក្នុងត្រចៀករាងតូចទើបនាងភ្ញាក់បន្តិច អារម្មណ៍ក៏ចាប់ផ្តើមភ័យធ្វើអ្វីមិនត្រូវសោះ
YOU ARE READING
🦋វិថីស្នេហ៍ចំណងបេះដូង🦋
Short StoryMin yoongi // Park jimin yoongi: boy // jimin: girl 💜💜💜💜