Part: 11

16 2 0
                                    


“អ្នកនាងPark Jimin ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ មុនបងទៅ! ខាងនេះចបងជាអ្នកចាត់ការឲ្យ!”
Sunmi និយាយនៅពេលដែលអ្នកកាសែតចោមរោម
សុំសម្ភាសន៍ Jimin ដោយឈរបាំងផ្លូវមិនឲ្យដល់ខ្លួនរាងតូចឡើយ

“ចាស៎!!” និយាយរួចរាងតូចក៏ប្រមូលកន្ទុយរ៉ូបខ្លួនឲ្យខ្លីទើបដើរចេញទៅទាំងប្រញ៉ាប់

“អ្នកនាង!! អ្នកនាង!! កុំទាន់ទៅអីសុំសម្ភាសន៍បន្តិចសិនអ្នកនាង!!” អ្នកយកព័ត៌បានស្រែកហៅនៅពេលដែលរាងតូចដើរគេចទៅ

“សុំទោស!! សុំទោស!! មិនអាចចូលបានទេ” Sunmi ឈរឃាត់ជាមួយក្រុមការងារប្រុស2/3នាក់
ឃាត់អ្នកកាសែតហាមចូលក្នុង តែពេលSunmiងាកម្តងទៀតក៏ឃើញCEOខ្លួនលេចចេញពីផ្លូវមួយទៀតដើរចូលទៅ

“លោកប្រធាន???” Sunmi និយាយតិចៗទាំងឆ្ងល់

  ® ROOM

“ទឺត.....ទឺត.....អេ....មោរោទិ៍អីពេលនិង? សុំទោសណាបងសុំទៅទទួលទូរស័ព្ទមួយភ្លេត!” មេជាង

“ចាស៎! មិនអីទេខ្ញុំចាំបានតាមសប្បាយចុះ” Jimin សើចញឹមៗរួចមេជាងក៏ចេញបាត់ទៅ ទុកឲ្យរាងតូចឈរផ្អៀងផ្អងទឹកមុខញញឹមញញែមនៅមុខកញ្ចក់ម្នាក់ឯង

“ស្អាតខ្លាំងណាស់ នេះជាខ្ញុំពិតទេនៀក?” រាងតូចនិយាយទាំងយកដៃទះមុខខ្លួនឯងញញឹមជាប់

“ខ្ញុំមែនតើ! ហា៎....ដូចព្រះនាងចឹង អេ! តាមពិតទៅក៏ដូចជាសុបិន្តយប់មិញ! ពិតហើយ! រ៉ូបស្អាតបែបនេះហើយដែលយើងបានជួបទេវបុត្រជិះសេះស” កំពុងញញឹមស្រាប់តែនឹកដល់ទេវបុត្រនោះ

“មិនអាចទេ! ទេវបុត្រដែលឃើញគឺជាបិសាចឆ្មាផើមតើហ៊ឺយ!! អត់ទេមិនយកទេ” រាងតូចនិយាយដោយក្រញែងខ្លួនខ្លាចបែបខ្ពើម ដោយមិនបានដឹងថាមានខ្សែភ្នែកមួយគូកំពុងតែសម្លឹងទៅនាងឥតព្រិចទាំងញញឹមមិនឈប់អស់សំណើចដែរលនាងឈរនិយាយម្នាក់ឯងមុខកញ្ចក់

« ក្រឹប » សម្លេងបិទទ្វាក៏បន្លឺឡើងទើបធ្វើឲ្យរាងតូចភ្ញាក់ខ្លួនវិញរួចក៏បែរសម្លឹងទៅទ្វាដែលមានមនុស្ស ចូលមកទើបឃើញមុខអ្នកដែលឈរនៅមុខទ្វាច្បាស់

“លោក!!” Jimin ភ្ញាក់បន្តិចនៅពេលដែលឃើញរាងក្រាសចូលមកបន្ទប់ផ្លាស់សម្លៀកបំពាក់មនុស្សស្រីចឹង

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now