Part: 05

20 4 0
                                    


“តែយ៉ាងមិច?” Jimin ខំស្តាប់ដោយសម្លឹងមុខចំៗ

“1. ហាមនាងសម្លឹងមុខខ្ញុំចំៗ” រាងតូចក៏ភ្ញាក់ដកខ្សែភ្នែកលែងសម្លឹងគេទៀត អៀននិងសម្តីគេដែលរាងក្រាសហាមនាងមិនឲ្យសម្លឹងមុខគេចំៗព្ថោះខ្លាចថានិងទ្រាំមិនបានយូរនិងភាពដ៏ស្រស់ស្អាតនិងមុខគួរឲ្យទាក់ទាញ

“2. ហាមគេងរញ៉េរញ៉ៃ”

“3. ហាមនាងលូកលាន់រាងកាយខ្ញុំ” ខទី3ធ្វើឲ្យ
Jimin ងាកមុខទៅរកគេទាំងមុខភ្ញាក់ផ្អើលបើកភ្នែកធំៗលាយឡំនិងការគ្រឺត ចង់តែធាក់ឲ្យធ្លាក់ពីលើគ្រែ
តែក៏មានចិត្ត ប្រុងនិងហាមាត់តប តែ...

“4. ហាមតមាត់” Yunki និយាយទាំងបិទភ្នែកដោយមិនខ្វល់ថាអ្នកដែលអង្គុយកំពុងតែសម្លក់មុខគេចង់ ស៊ីសាច់ហុតឈាមទាំងរស់ទៅហើយ ក្នាញ់សម្តីគេពេកដោយមិនអាចធ្វើអីគេបាន ក៏អៀៗដាក់ជើងចុះពីលើគ្រែប្រុងនិងក្រោក តែក៏មានដៃមួយគូមកក្រសោបអោបចង្កេះរាងតូចជាប់

“នាងចង់ទៅណា?” Yunki ស្ទុះងើបមកអោបចង្កេះរាងតូចជាប់ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងហាស្តីអ្វីមិនចេញភ័យពេក..

“គឺ....គឺ!” Jimin ឆ្លើយទាំងញ័រខ្លួនទទ្រើតបេះដូងនាងក៏ចាប់ផ្តើមលោតញាប់ខុសពីធម្មតា..Yunkiដឹង ថាខ្លួនដូចជាលើសក៏ប្រញ៉ាប់ប្រលែងខ្លួនរាងតូចវិញ

“ខ្ញុំទៅបន្ទប់ទឹក!” Jimin និយាយរួចក៏ប្រញ៉ាប់ក្រោករត់ទៅបន្ទប់ទឹកបាត់

«ក្រឹប»

“ហ៉ើយ!! ឯងកើតអី?” Jimin និយាយដោយយកដៃស្ទាបបេះដូងខ្លួនឯងដែលនៅតែបន្តលោតឌុកដាក់ៗ
ពេញក្នុងទ្រូងខាងឆ្វេងរបស់នាង

“ហា៎...ខួរក្បាលឯងកំពុងគិតអីនិង? ចាំទុកថាឯងស្អប់នាង..ស្អប់ៗ...ទន្ទិញទុកទៅ” Yunki ខំនិយាយបន្លំខ្លួនឯងកុំឲ្យលង់និងសម្រស់រាងតូច ក៏លឺសម្លេងបើកទ្វារបស់រាងតូចរាងក្រាសក៏ធ្វើពុតជាគេងលក់វិញ រាងតូចដើរមកថ្នមៗយឺតៗចូលមកបន្ទប់វិញទាំងមុខភ័យៗ ពេលឃើញរាងក្រាសគេងចឹង ក៏ដកដង្ហើមវែងបន្ធូរចេញមកក្រៅ បែបធូរចិត្ត

“គេគេងហើយហ៎...ហ៉ើយ...ធូរទ្រូងតិច” Jimin ឈរសម្លឹងមើលទៅមុខរាងក្រាសដែលគេងធ្វើមិនដឹងរួចក៏ទាញកែវទឹកដោះគោផឹកមុននិងចូលទៅគេងក្បែរអ្នកកម្លោះថ្នមៗខ្លាចថាគេដឹងខ្លួន ដោយគេងបែរខ្នងដាក់មិនហ៊ានសម្លឹងមុខគេទេខ្លាចបេះដូងនាង
លោតខុសចង្វាក់ទៀតតែក៏លួចរអ៊ូតិចៗម្នាក់ឯង

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now