Part: 15

38 5 1
                                    


“Yunki កូនជាអ្នកធ្វើបាបក្មួយ Min មែនទេ?
ឆ្លើយ!” អ្នកស្រីនិយាយមុខមាំសម្លឹងចង់ដឹងទៅកូនប្រុស លឺម៉ាក់សួរទើបគេប្រើកែវភ្នែកសម្លឹងធ្វើមុខងាប់មើលទៅរាងតូចដែលកំពុងធ្វើទឹកមុខភ័យៗក្តាប់ មាត់ដាក់គេរួចក៏ងាកទៅរកហាមាត់និយាយតបទៅម៉ាក់តែ....

“គឺ! ខ្ញុំមិនប្រយ័ត្នខ្លួនឯង មិនបានមើលទើបដើរបុកទ្វាយប់មិញហើយក៏បែករលាត់ដូចអ្នកស្រីឃើញនិង!!” រាងតុចសើចញឹមៗបែបមិនសូវសមដាក់អ្នកស្រីដែលកំពុងតែសម្លឹងមកនាងចំៗលឺរាងតូចនិយាយចឹងអ្នកកម្លោះក៏មើលទៅមុខនាងបន្តិចហើយក៏មិននិយាយស្តីអីម៉ាម៉ាត់ទឹកមុខស្មើរ

“ពិតមែនហ្ហេស? មិនមែន Yunki ខាំមាត់ក្មួយទេហ្អេ?” អ្នកស្រីនិយាយទឹកមុខដូចមិនសូវជឿរាងតូច ឡើយឯណាបុកទ្វាបែកមាត់គួរតែបែកថ្ងាសទើបសមជាងបើបុកទ្វាមែន

“អ្នកម៉ាក់!!” Yunki ស្រែកបែបមិនពេញចិត្តនិងសម្តី ដែលអ្នកស្រីនិយាយមិញនិងដោយធ្វើមុខងាប់សម្លក់ ទៅអ្នកបម្រើស្រីពីរនាក់ដែលឈរសើចខ្ទប់មាត់អៀន រួចក៏សម្លក់ទៅម៉ែដោះដែលឈរញញឹមអៀនៗនិងគេដែរចុងក្រោយក៏ងាកមុខមកសម្លក់រាងតូចដែលធ្វើមុខម៉ក់ៗថ្ពាល់ឡើងក្រហមអៀននិងសម្តីអ្នកស្រី Min ព្រោះវាក៏ពិតដូចដែលគាត់និយាយមែនត្រូវអ្នកកម្លោះខាំយប់មិញ

“ចាស៎!! មិនមែនទេ!” រាងតូចក្រវីក្បាលតិចៗបដិសេធនិងសម្តីគាត់មុននិង

“ឲ្យតែពិតដូចក្មួយនិយាយទៅ! តោះញ៉ាំបន្តទៀត
ត្រជាក់អស់ហើយ មិនឆ្ងាញ់ទេបើត្រជាក់ពេកនោះ!”
អ្នកស្រីសើចញឹមៗដាក់រាងតូច នាងក៏សើចតបវិញ គួរឲ្យស្រឡាញ់ខ្លាំងណាស់ពេលនាងញញឹមមុខឡើង Cute

“ខ្ញុំឆ្អែតហើយ!! អ្នកម៉ាក់ខ្ញុំទៅក្រុមហ៊ុនសិនហើយ”
Yunki និយាយរួចក៏ក្រោកយកអាវក្រៅធំពីអ្នកបម្រើស្រីដែលឈរក្បែរនិង ដោយអោនគំនាបបន្តិចពេលគេយកអាវពីនាងហើយក៏បោះជំហានដើរចេញទៅដោយមិនខ្វល់ពីរាងតូចដែលតាមសម្លឹងគេពីក្រោយមិនដាក់ភ្នែក

“កុំខ្វល់ពីគេអី តោះឆាប់ញ៉ាំបន្តទៅចរឹកគេតែចឹងហើយ ហ៊ឺយ!!យ៉ាប់ណាស់” អ្នកស្រីឃើញរាងតូចមើលទៅកូនប្រុសទើបនិយាយកុំឲ្យនាងអន់ចិត្តដែលលាតែគាត់ទាំងដែលនាងក៏អង្គុយរួមតុជាមួយគ្នាសោះដោយដកដង្ហើមធំក្រវីក្បាលតិចៗហត់និងចរឹកកូនខ្លួន

You've reached the end of published parts.

⏰ Last updated: Oct 20, 2021 ⏰

Add this story to your Library to get notified about new parts!

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now