Part: 06

17 4 0
                                    


•ព្រឹកថ្ងៃថ្មី☀️

រាងតូចកំពុងតែគេងសុបិន្តឃើញទេវបុត្រជិះសេះសរដែលពេលនេះនាងកំពុងតែគ្រងឈុតព្រះនាងពណ៌សរក្បុសដើរកាត់សួនច្បារចម្រុះពណ៌គឺ ពិតជាស្រស់ស្អាតណាស់ ទើបធ្វើឲ្យនាងគេងញញឹមមិនឈប់នាងដើរកាន់តែជិតទៅៗនិងទេវបុត្រនោះដោយឈរបែរខ្នងដាក់នាងគ្រាន់តែរូបរាងក្រោយក៏អាចទាយបានថាគេពិតជាស្រស់សង្ហាកម្រឹតណាដែរគេដឹងថានាងនៅពីក្រោយ ទើបគេបែរមកុខមកចំនាងតែទេវបុត្រនោះគឺជា Min yunki បិសាចឆ្មាផើមដែលនាងស្អប់។

"ល្មមភ្ញាក់បានហើយស្រីត្រមួក!" Yunki និយាយដោយមុខកាចទាំងក្រៅនិងក្នុងសុបិន្ត ដោយទឹកមុខងាប់សម្លឹងទៅរាងតូច នាងក៏ភ្ញាក់បើកហាមាត់ធំៗ

"អា៎....បិសាច! ឆ្មាផើម" Jimin ស្រែកភ្លាត់សម្លេងដល់ខាងក្រៅក៏ស្ទុះក្រោកមកអង្គុយក៏ប៉ះចំនិងខ្សែភ្នែកមួយគូដែលអង្គុយចងចិញ្ចើមមុខងាប់ដាក់នាងទាំងព្រឹក

"អ្នកណា? បិសាច ឆ្មា...ឆ្មាអី? មិញនាងថាឆ្មាអីមិញនិង?" Yunki និយាយសម្លេងរឹងៗដាក់អ្នកដែលទើបនិងក្រោកមិញនិងទាំងមុខងាប់

"លោក....លោកភ្ញាក់យូរហើយហ្ហេស?" Jimin សួរបន្លប់ទាំងសើចមិនសូវសម

"គួរនិយាយយ៉ាងមិចទៅ? អរ..គួរតែនិយាយថាមិនបានគេងពេញមួយយប់ទើបសម" Yunki

"ហាស់? លោកនិងហ្ហេសមិនបានគេងពេញមួយយប់?" Jimin ធ្វើមុខភ្ញាក់ផ្អើលឆ្ងល់

"ហើយមិចលោកមិនគេង?" រាងតូចសួរទាំងឆ្ងល់ធ្វើមុខភ្លឹសៗ

"នៅមានមុខមកសួរខ្ញុំទៀតហ្ហេស? នាងសួរខ្លួនឯងវិញទៅថាយប់មិញនាងគេងយ៉ាងមិច?" Yunki
និយាយដោយទឹកមុខខឹងសម្លឹងនាងចំ

"លោកនិយាយស្អី ខ្ញុំគេងត្រឹមត្រូវណាស់កុំមកចោទខ្ញុំណា៎" Jimin ញញឹមអៀនៗខ្មាសនិងសម្តីរាងក្រាស

"ហឹស! ច្ញុំនិងហ្ហេសចោទនាង នាងដឹងទេនាងគេងរើជាងជ្រូកដែលចាក់ទឹកក្តៅត្រូវទៅទៀត និងមធ្យមទេនៅគេងស្ពឹកជាងគេចាក់ថ្នាំឲ្យសន្លប់ទៅទៀតសុំសរសើរ" Yunki និយាយដោយលើកមេដៃឲ្យរាងតូចទាំងញញឹមចុងមាត់ឌឺ

🦋វិថីស្នេហ៍ចំណងបេះដូង🦋Where stories live. Discover now