កំណប់ទ្រព្យតូច

2.4K 181 1
                                    

Part " 5 "

កន្លះខែក្រោយមកនេះ ជីនហ្គូនិងថេហ្គូគឺបានប្តូទៅរៀននៅសាលារៀនល្អ ដោយមានអ្នកស្រីផាកជាអ្នក
ជូនពួកគេទៅរៀន អញ្ចឹងទេគឺមីងរបស់គេព្រោះជេយរវល់និងកាងាមិនសូវបាននៅក្បែរកូនប៉ុន្មាននោះទេចំណែកឯជុងវ៉ុនទំនេរពីកាងាក៏តែងតែមកលួចមើលកូនប្រុសទាំងពីពេលចេញពីរៀនរហូត

៚ភូមគ្រឹះផាក
« លោកយាយ តើល្ងាចនេះលោកប៉ាមកញាំបាយជុំចៅទេ?» ថេហ្គូ
« អា.....ប៉ាជេយរបស់ចៅរវល់ណាចៅ!!» លោកស្រីផាក
« ប៉ាតូចក៏រវល់ដែរ តែគាត់នៅមានពេលនៅជាមួយពួកខ្ញុំទៀតផង!!» ជីនហ្គូ និយាយជាមួយលោកយាយគេមែន តែភ្នែកនិងដៃកំពុងសម្លឹងធ្វើលំហាត់របស់គេ ព្រោះក្នុងចំណោមក្មេងៗទាំងអស់ជីនហ្គូគឺជាសិស្សពូកែររៀនឆាប់ចេះណាស់

« អា.....ចាំយាយប្រាប់លោកប៉ាចៅអោយមានពេលជាមួយចៅៗណា» គាត់ក៏លួងចៅទាំងពីរ
« បាត!!»ហ្គូហ្គូ ក៏ឆ្លើយព្រមគ្នា តែសម្រាប់ជីនហ្គូគេមិនចាញ់បោកយាយគេទេ ព្រោះជេយមិនបានមកផ្ទះម៉ាណងៃហើយ តែកាពឹតមែនបាត់ទេមកពីមកក្មេងៗមិនដឹង
___________________
រំលងបានកន្លះខែក្រោយទៀត
« ក្មួយ សម្លាញ់ហា!! មីងទៅក្រៅទៅជាមួយមីងទេ?» ស៊ូអាដៃរមករកក្មួយទាំងពីរ
« បាត ទៅ!!» ជីនហ្គូ និងថេហ្គូក៏រត់មករកមីងស៊ូអារបស់គេ
« ចឹងតោះ មីងនាំទៅដើរលេងអោយសប្បាយណា» ស៊ូអា ក៏ដឹកដៃក្មួយទាំងពីចេញទៅក្រៅ តែទៅដល់មុខផ្ទះក៏វ៉ាក់អឺនិងជេយល្មម

« ប៉ាប៉ា!!» ថេហ្គូក៏រត់ទៅអោបជើងប៉ាគេ ខុសតែជីនហ្គូ នៅឈរកាន់ដៃមីងគេជាប់
« អា....នឹកណាស់កូនសម្លាញ់!! អេជីនហ្គូម៉ោះប៉ាអោបមួយ!!» ជេយថើបថ្ពាល់ថេហ្គូហើយក៏លាដៃសុំអោបជីនហ្គូមួយតែជីនហ្គូមិនព្រមអោយអោប

« ហឹម? កូនកើតអីនិង?មិននឹកប៉ាទេហេស?» ជេយ ក៏ធ្វើមុខឆ្ងល់ដាក់កូន
« ប៉ាទើបមកពីណា? បាត់ឡើងកន្លះខែ?» ជីនហ្គូក៏សួ ព្រោះគេមែនក្មេងល្ងង់ទេ គេនៅខឹងរឿងប៉ាជេយកុហុកគេរឿងប៉ាតូចនិងមកលេងមិនទាន់បាត់ផង មួយខែហើយគ្មានឃើញស្រមោលជុងវ៉ុនអីតិច

« អា......គឺប៉ាសុំទោសណាប៉ាជាប់ធូរះ លូវអោយប៉ាធ្វើយ៉ាងមឹចបានកូនបាត់ខឹង?» ជេយក៏ចូលមកលើកពរជីនហ្គូ ដែរធ្វើមុខក្រញ៉ូវដឹងកាត់ទៅរកអ្នកណាទេនៀក

កំណប់ទ្រព្យតូចWhere stories live. Discover now