កំណប់ទ្រព្យតូច

1.6K 121 7
                                    

Part " 21 "

រំលងបានមួយខែក្រោយមក គ្រប់យ៉ាងក៏បានល្អប្រសើរឡើងវិញហើយ នីគីក៏ដើរបានធម្មតានិងទៅធ្វើកាងារដែរគេស្រលាញ់បានវិញហើយ តែរឿងមួយដែរគេមិនអស់ចិត្តនោះគឺគេចង់ដឹងតើនរណាជាអ្នកផ្តល់ឈាមអោយខ្លួនទៅ?

« នីគី.....នីគី.......ជនសុីម៉ូរ៉ា រីគី!!»ដោយសាតែហៅហើយនីគីគេមិនឆ្លើយតប ជុងវ៉ុនក៏ស្រែកហៅឈ្មោះពេញរបស់គេយ៉ាងខ្លាំងធ្វើអោយនីគីភ្ងាក់បះដៃបះជើង

« ចុមយក្ស ធ្លាក់ទឹក!!» នីគីភ្ងាក់ឡើងបិះធ្លាក់ពីលើកៅអី តែដល់គេងាកទៅឃើញថាជាជុងវ៉ុនសោះហៅគេ

« ហួយយ!!បងវ៉ុន ខ្ញុំលួសព្រលឹងហោះសុីប្រលិតអស់ហើយ!!» នីគីនិយាយទាំងយកដៃរឹតទ្រូងតិច

« ព្រលឹងឯងមិនហោះទៅណាទេ មកពីឯងបងហៅមិនលឺធ្វើអី? តើកំពុងអង្គុយគិតស្អីបានភ្លឹកដល់ថ្នាក់នេះហា» ជុងវ៉ុនក៏ចូលអង្គុយទល់និងនីគីទៅ

« ក៏គ្មានគិតអ្វីច្រើនទេ ខ្ញុំគ្រាន់តែអង្គុយគិតតែផ្តេសតែផ្តាស!!» នីគីនិយាយទាំងដាក់ដៃច្រតចង្កាអង្គុយសម្លឹងទៅក្រៅហាង តែស្រាប់តែងាកឃើញនីគីនៅជាមួយនរណាមិនដឹងនិយាយគ្នាជិតស្និតហើយបុរសម្នាក់នោះក៏ហុតប្រអប់មួយអោយទៅសូនូទៀត

« ហឺយ....!!»ឃើញបែបនេះភ្លាមនីគីក្តៅចិត្តឆេវក៏ស្ទុះចេញទៅក្រៅហាងយ៉ាងលឿន

« អេ នែនិគីឯងចង់ទៅណានិង?»ជុងវ៉ុនក៏តាមសម្លឹងគេដល់ក្រៅទើបឃើញថាគេសម្តៅទៅកន្លែងសូនូទើបជុងវ៉ុនប្រញ៉ាប់ចេញទៅតាមដូចគ្នា

« អរគុណហើយណា!!» សូនូនិយាយអរគុណទៅបុរសម្នាក់នោះទាំងញញឹមគេក៏ញញឹមមកវិញ

« អឺមបើអញ្ចឹងសុំលេខទូរស័ព្ទមួយមក» សូនូមិនចាំយូក៏ទាញទូរស័ព្ទហុតទៅអោយគេទៅ គេក៏យកវាមកចុចមើលលេខរបស់សូនូ

« នែ.....ឯងធ្វើស្អិនិង?» សម្លេងរាងក្រាស់របស់នីគីក៏បានបំភ្លឺឡើង ធ្វើអោយអ្នកទាំងពីរនោះងាកទៅ

« នីគី!!» សូនូក៏ហៅឈ្មោះរាងក្រាស់ទាំងភ្ងាក់ផ្អើល

« អោយមកនេះ!!» នីគីក៏ឆក់ទូរស័ព្ទពីប្រុសម្នាក់នោះមកវិញ ធ្វើអោយគេម្នាក់នោះឡើងញ័រពេលឃើញមុខរាងក្រាស់សម្លក់មកគេបែបនេះ

កំណប់ទ្រព្យតូចWhere stories live. Discover now