កំណប់ទ្រព្យតូច

1.9K 143 3
                                    

Part " 15 "

ដោយសាតែជីមីនលិចវត្តមានចេញមកទើបជុងគុកមិនអាចនាំយកជុងវ៉ុនទៅបានឯពេលនេះក៏មិនដឹង
ថាជេយនាំជុងវ៉ុនទៅដល់ណាហើយទេ

៚ក្នុងឡាន

« វ៉ុននី!.....អូនមិនដែរប្រាប់បងនោះទេថាអូនគឺជាកូនអ្នកស្រីយ៉ាង!!»ជេយ និយាយទាំងដៃកំពុងអោបរាងតូចជាប់និងខ្លួនគេ ឯអ្នកបើកឡានអោយពួកគេគឺសុងហុន(ទ្រាំមើលគេស្វិតសិនទៅ

« អូន....មិនចង់លាក់បាំងទេ...ក៏ប៉ុន្តែអូនបានចាកចេញពីផ្ទះយូពេកហើយ អូនមឹចនិងហ៊ានបញ្ចេញពីអត្តសញ្ញាតរបស់ខ្លួនឯងទៅ» ជុងវ៉ុននិយាយទាំងទឹកមុខសោកសៅ

« ហេតុអ្វី? ហេតុអីពេលនោះអូនចាកចេញពីផ្ទះ?» ជេយ
«ក៏ព្រោះតែរឿង......»ជុងវ៉ុនក៏រៀបរាប់ប្រាប់ជេយពីរឿងដែរគេចាកចេញពីផ្ទះទៅជេយទាំងអស់ ជេយស្តាប់ហើយក៏អាណិតជុងវ៉ុនជាខ្លាំងត្រូវរត់ចេញពីផ្ទះទាំងក្មេងនៅមានកូនរបស់គេទៀត តើជុងវ៉ុនលំបាកយ៉ាងណាទៅដែរត្រូវមើលថែកូនតែម្នាក់ឯងនោះ

« បងសុំទោសវ៉ុននី!! បងសន្យាបងមិនអោយអូនលំបាកទៀតទេ!!» ជេយនិយាយហើយក៏ថើបថ្ងាសរបស់ជុងវ៉ុនមួយខ្សឺត

« វាមិនមែនជាកំហុសរបស់បងទេ......មកពីពេលនោះអូនខ្លាចហើយរត់គេចដោយមិនប្រាប់កាពឹតទៅនរណាម្នាក់ទើបរឿងវាបែបនេះ!!»ជុងវ៉ុន

« មិនអីទេ......អូនមិនខុសទេ....សុងហុនឯងជូនបងទៅផ្ទះរបស់បងទៅ!!»ជេយនិយាយជាមួយជុងវ៉ុនហើយក៏ងាកទៅប្រាប់សុងហុន

« បាត.....ខ្ញុំដឹងហើយ!»សុងហុនក៏បើកឡានយ៉ាងលឿនទៅផ្ទះរបស់ជេយ

________________

សុងហុនក៏ជូនជេយនិងជុងវ៉ុនមកផ្ទះបានសម្រេចរួចគេក៏បើកឡានទៅវិញ ព្រោះនេះជាឡានរបស់ជីមីននោះទេដែរបានបើកមកជួយពួកគេ

« អូនសម្រាកសិនទៅ!!» ជេយក៏អោយជុងវ៉ុនគេងលើពូកថ្នមៗ គេរៀបនិងដើរចេញទៅហើយតែជុងវ៉ុនក៏ចាប់ដៃគេជាប់

« ជេយ....នៅទីនេះជាមួយអូនហើយ!!»ជុងវ៉ុនក៏អោបដៃជេយជាប់

« បាត.....បងមិនទៅណាទេ យប់ហើយអូនគេងទៅ!!» ជេយក៏ចូលខ្លួនទៅគេងអោបរាងតូចយ៉ងណែនគេពឹតជាខ្លាចថាជុងវ៉ុននិងត្រូវចាក់ចេញពីគេខ្លាំងណាស់

កំណប់ទ្រព្យតូចWhere stories live. Discover now