កំណប់ទ្រព្យតូច

1.7K 144 7
                                    

Part " 20"

« អាឡូ តើមានកាអ្វីមែនទេ?» អង្គុយធ្វើការសុខៗក៏ស្រាប់តែមានអ្នកខលមកគេក៏លើកទទួលព្រោះនោះជាលេខលេខារបស់គេនេះឯង

« លោកប្រធាន គឺថាពេលនេះនែ ក្នុងបន្ទប់លោកប្រធានរងមានរឿងហើយ»នាងនិយាយពីសុងហុន

« ហឹម? តើមានរឿងអ្វីទៅ?» jay ក៏សួបញ្ជាក់នាងម្តងទៀត

« គឺថាលោកប្រធានឆាប់មកមើលខ្លួនឯងទៅ »នាងនិយាយទាំងរហេរហន់ ជេយដាក់ទូរស័ព្ទចុះហើយក៏ដើរចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ ឯលោកកូនទាំងពីរវិញងាកមើលអ្នកជាពុកដើរចេញទៅហើយក៏ងាកមកអានសៀវភៅគេបន្តធ្វើមិនដឹង (អត់ខ្វល់)

៚officia sunghoon

           ជេយដើរមកដល់មុខបន្ទប់ក៏លឺសម្លេងរញ៉េរញ៉ៃនៅខាងក្នុងមិនដឹងថាមានរឿងអ្វីទៀតហើយ គេក៏បើកទ្វាចូលទៅគ្រាន់តែបើកប៉ាច់ ខ្នើយក៏ហោះមករកគេតែម្តងតែសំណាងហើយគេគេចទាន់

« នែ.....ពួកឯងធ្វើស្អីនិង?»ជេយក៏ស្រែកសួទៅកំពូលប្អូនទាំងពីរដែរពេលនេះ កំពុងតែវ៉ៃគ្នាដោយស៊ូអាចាប់បោចសក់សុងហុនជាប់

« បងប្រុស ជួយយ.....ជួយយយផង....អួយយយឈឺ បងស្រីលែងទៅ!!» សុងហុនក៏ហៅអោយជេយជួយ

« ហើស.....ឯងទៅធ្វើស្អីអោយស៊ូអាខឹងទៀតហើយ?» ជេយមិនបានចូលជួយទេឈរអោបដៃសួតែម្តង

« ខ្ញុំមិនបានធ្វើស្អីគាត់ទេ.....»សុងហុនក៏ប្រកែកថាអត់

« យើស!!! នៅថាអត់ទៀតអាប្អូនកំហូច អ្នកណាអោយឯងយករបស់កង្វក់នោះទុកក្នងបន្ទប់បងហា?»ស៊ូអា

« បងចង់និយាយពីអីខ្ញុំមិនដឹងទេ....អួយយយ អួយយឈឺ!!»សុងហុនស្រែកចាចពេលស៊ូអាចាំមូលត្រចៀកគេថែមទៀត

« នៅថាអត់ទៀតហេស ចុះប្រអប់នៅក្នុងបន្ទប់នោះជាស្អី?» ស៊ូអា

« អូ......ឯងចង់និយាយពីប្រអប់កាដូពណ័ខ្មៅនោះមែនទេ?»ជេយ ក៏នឹកឃើញព្រោះម្សិលមិញគេឃើញសុងហុនកានដែរ

« បងស្រីគួអរគុណខ្ញុំបានត្រូវ មឹចមកវ៉ៃខ្ញុំទៅវិញ!!» សុងហុន

« អរគុណហេស? ឯងទិញដើមទ្រូងក្លែងក្លាយអោយបង ឯងចង់អោយបងអរគុណហេស? ឯងចង់មើលងាយយើងថារបស់យើងវាសំបែតថ្នល់ជាតិហេស?»ស៊ូអា

កំណប់ទ្រព្យតូចWhere stories live. Discover now