កំណប់ទ្រព្យតូច

1.6K 143 7
                                    

Part " 19 "
          ពេលដែរសុងហុនរកទៅវ៉ៃហុីសុឺងនោះ ស៊ូអាបងស្រីរបស់គេក៏លិចវត្តមានឡើងមកតែម្តង

« បងស្រី?...»សុងហុន ក៏ហៅអ្នកជាបងខ្លួនពេលដែរឃើញនាងដើរមកកៀកដៃហុីសុឺង

« អូ!! សុងហុនឯងក៏នៅទីនេះដែរ?»នាងក៏សួពេលដែរងាកទៅរកសុងហុនឯហុីសុឺងក៏ងាកទៅដូចគ្នា ឯសុងហុនក៏កំពុងមើលមុខពួកគេឆ្លាសគ្នា យ៉ាងមឹចនិង?នេះបងស្រីគេមិនមែនដើរមករកខ្លួនទេហេស?

« អូ...សុងហុននេះបងណែនាំអោយស្គាល់ លីហុីសុឺងគេជាមិត្តប្រុសរបស់បងណា........អនាគត់បងថ្លៃឯង»នាងបានប្រាប់ទៅសុងហុនដោយឃ្លាចុងក្រោយអោនទៅខ្សឹបដាក់ត្រចៀកនាយ

« ហាស? គេ.....គេជាសង្សាបងហេស?» សុងហុនគ្រាន់តែដឹងភ្លាមចំហ៎មាត់តែម្តងហើយ

« យ៉ាងមឹចភ្ងាក់ផ្អើលហេសដែរឃើញសង្សាបងសង្ហាបែបនេះ?» ស៊ូអា

« គ្មានឃើញសង្ហាអីផង» សុងហុនក៏និយាយតិចៗតែ ហុីសុឺងនៅតែអាចលឺគេក៏សើចបន្តិច

« មិញនេះមិនបានដឹងថាលោកនេះជាប្អូនរបស់ស៊ូ....សួស្តីខ្ញុំលីហុីសុឺង រីករាយណាស់ដែរបានស្គាល់» ហុីសុឺងក៏ធ្វើកាណែនាំខ្លួនទៅសុងហុនដោយហុនដៃទៅចាប់ដើម្បីជាការាក់ទាក់ តែថាសុងហុនមិនចង់ចាប់ទេ តែពេលក្រឡែកឃើញទឹកមុខដ៏កំណាចរបស់ស៊ូអាហើយគេក៏ប្រញ៉ាប់លើកដៃចាប់តបវិញភ្លាម

« សុងហុនបាត!!» សុងហុននិយាយហើយក៏លែងដៃគេវិញ

« ចឹងពួកឯងនៅបន្តចុះពួកបងទៅមុនហើយ ជេយ៉ុនខ្ញុំទៅមុនហើយ!!»ស៊ូអានិយាយហើយក៏អូសហុីសុឺងទៅ ឯហុីសុឺងវិញញញឹមដាក់ពួកគេហើយក៏ដរទៅជាមួយសង្សារបសខ្លួន

« ហឺយ....»គ្រាន់ពួកគេចេញទៅផុតសុងហុនក៏ដកដណ្តើមធំយកដៃទប់ទ្រូង

« ហឺយសំណាងហើយដែរបងស្រីមកទាន់ មិនចង់ស្រមៃរូបភាពទេ ថាពេលវ៉ៃសង្សាគាត់ហើយនោះតើខ្ញុំឬសង្សាគាត់ទៅដែរត្រូវចូលពេទ្យនោះ» សុងហុននិយាយក្នុងចិត្ត

«អ្នកប្រុស!! កើតអីឬអត់?» ជេយ៉ុនក៏ងាកមកសួសុងហុន ព្រោះមិញគេអាចដឹងថាសុងហុនចង់វ៉ៃហុីសុឺងដោយសាតែប្រចាន់ មិនអោយគេដឹងមឹចបើធ្លាប់ប្រចាន់គេនិងហុីសុឺង2ដងហើយ

កំណប់ទ្រព្យតូចWhere stories live. Discover now