កំណប់ទ្រព្យតូច

1.8K 139 4
                                    

Part " 16 "

             នៅពេលដែរទទួលបានកាអង្វរក៏ពីក្មេងទាំងពីរបន្ថែមទៀត អ្នកស្រីយ៉ាងនិងលោកយ៉ាងក៏ព្រមអោយពួកគេរស់នៅជាមួយគ្នាបន្តទៀត.....តែថាគាត់សុំចៅទាំងពីរអោយនៅជាមួយគាត់សិន ព្រោះតែស្រលាញ់ក្មេងៗទាំងពីនេះខ្លាំងណាស់

៚home jay(ពេលយប់

« វ៉ុននី.......បងគិតចង់នាំអូនទៅដើរលេងតើអូនចង់ទៅលេងកន្លែងណាទៅ?» ជេយសួប្រពន្ធសំណព្វចិត្តរបស់ខ្លួនទាំងឈរអោយជុងវ៉ុនពីក្រោយនៅមុខវេរង់ដាមុខផ្ទះ

« បងចង់នាំអូនទៅកន្លែងណា?»ជុងវ៉ុនក៏សួទៅវិញ

« បងសម្រេចលើអូន....អូនចង់ទៅណាក៏បាន!!»ជេយ

« អញ្ចឹងពួកយើងទៅលេងនៅសមុទ្រទៅ ហើយទៅស្នាក់នៅសណ្ថាគារបស់លោកពូអូន » ជុងវ៉ុន

« អឺម.....ចឹងបានតើ...បងគិតថាចង់បបួលសុងហុននិងស៊ូអាទៅជាមួយផងដែរ»ជេយ និយាយបែបនេះធ្វើអោយជុងវ៉ុនដាច់អារម្មណ៍អស់ស្មានបានទៅធ្វើគូស្នេហ៍ស្វីតពីរអ្នកហើយតើ

« បងចង់ហៅនរណាទៅក៏ហៅទៅ!!» ជុងវ៉ុនក៏និយាយទាំងងក់កងរហើយដើរចូលក្នុងបាត់ធ្វើអយជេយឆ្ងល់ជាខ្លាំង

« វ៉ុន......អូនកើតអីនិងហា?» ជេយកចូលទៅសួនាំប្រពន្ធហើយលួងគេ

« មិនបានកើតអីទេ.....» ជុងវ៉ុននិយាយដោយមុខស្ងួតហើយក៏ឡើងទៅលើគ្រេគេងបែខ្នងដាក់ជេយ

« នេះបងនិយាយអីខុសហេស?.....ប្រពន្ធសម្លាញ់មកនិយាយគ្នាតិចមើស!!»ជេយក៏ឡើងទៅលើគ្រេហើយចូលគេងអោបចង្កេះជុងវ៉ុនពីក្រោយ

« ឆើស!!» ជុងវ៉ុនធ្វើមិនខ្វល់ហើយក៏បឹតភ្នែកគេង

« បងខុសហើយប្រពន្ធសម្លាញ់......អញ្ចឹងពួកយើងទៅតែពីរអ្នកបានហើយ!!» ជេយនិយាយហើយក៏អោនថើបថ្ពាល់រាងតូចមួយសឺតមុននិងគេងអោបជុងវ៉ុនពីក្រោយ

__________________

៚morning

ថ្ងៃនេះសុងហុនត្រូវមកធ្វើកាតាំងពីប្រលឹមព្រោះតែជេយបានទៅដើរលេងជាមួយពន្ធគេបាត់ចឹងហើយមានតែគេនេះឯងមកធ្វើកាជំនួសអ្នកជាបងប្រុសនោះ

កំណប់ទ្រព្យតូចWhere stories live. Discover now