Part 1 : យើងចង់បានគេ

19K 682 4
                                    

ទីក្រុងរ៉ូម ប្រទេសអុីតាលី

ង៉ឺត!!!

សន្ធឹកកង់ឡានដែរបានកកិតនឹងខ្នល់បើកមកឈប់នៅពីមុខភូមិគ្រិះដ៏ធំស្កឹមស្កៃមួយកន្លែង កូនចៅដែរចាំនៅមាត់ទ្វារក៏ចុះមកបើកទ្វារអោយអ្នកដែរជាម្ចាស់នៅទីនោះ

“ជុងហ្គុកនៅឯណា?”ក្រោយពេលដែរឈានជើងចុះពីលើឡាន គាត់ក៏បែរមកសួរអង្គរក្សដែរយាមមាត់ទ្វារពីវត្តមានកូនប្រុសរបស់ខ្លួន

“ម្ចាស់តូចនៅក្នុងបន្ទប់សៀវភៅទាន”ក្រោយទទួលបានចម្លើយគាត់ក៏ងក់ក្បាលទទួលដឹងមុននឹងបោះជំហានជើងដើរចូលទៅបន្ទប់សៀវភៅសម្តៅទៅរកកូនប្រុស

ក្រាក

ទ្វារបើកឡើងបង្ហាញអោយបានឃើញអ្នកកម្លោះកូនកាត់ អាយុប្រហែល25ឆ្នាំកំពុងតែអង្គុយក្រេបតែក្តៅមើលសៀវភៅនៅលើសាឡុង ក្រសែរភ្នែក
ពណ៏ត្នោតដុតដែរកាត់ទៅខាងម្តាយបែរសម្លឹងមើលមកទ្វារព្រោះតែចង់ដឹងថាអ្នកដែរចូលមកគឺជាអ្នកណារួចក៏ប្រញាប់បិតសៀវភៅងើបឈរឡើងពេលដែរឃើញវត្តមានអ្នកដែរដើរចូលមក

“លោកប៉ា”

“អង្គុយចុះទៅប៉ាមានរឿងនិយាយជាឯង”អ្នកកម្លោះងក់ក្បាលមុននឹងដាក់ខ្លួនអង្គុយតាមសម្តីឪពុកវិញ

“លោកប៉ាចង់និយាយជាមួយខ្ងុំរឿងអី?”

“ម៉េចក៏ថ្ងៃនេះនៅផ្ទះមិនទៅមើលក្រុមហ៊ុនទេហេស?”លោកលូវីសដាក់ខ្លួនអង្គុយលើសាឡុងទល់មុខកូនប្រុសចោទសួរមកកាន់កូនប្រុសតែម្នាក់របស់គាត់ ថ្វីត្បិតតែជាឪពុកកូននិងគ្នាពិតមែនប៉ុន្តែជុងហ្គុកក៏មានក្រុមហ៊ុនគ្រប់គ្រងរបស់នាយផ្ទាល់ គ្រាន់តែពេលខ្លះនាយឆ្លៀតមកជួយការងារឪពុកខ្លះតែប៉ុណ្ណោះមុននឹងក្រោយការងារទាំងនេះក៏គង់តែនាយជាអ្នកគ្រប់គ្រងដដែលនឹង

“ខ្ងុំក៏..ចង់មានពេលសម្រាកខ្លះតែប៉ុណ្ណោះ ចុះលោកប៉ាម៉េចក៏ត្រលប់មកលឿនយ៉ាងនេះ?”
ជុងហ្គុកហុចតែដែរទើបនឹងចាក់អោយឪពុក លោកលូវីសក៏ទទួលពែងតែមកក្រេបមុននឹងដាក់ចុះទៅវិញ

“ទំនិញដែរនៅកំពង់ផែមានបញ្ហា អតិថិជនរបស់យើងប្រាប់ថាទំនិញដែរបញ្ចូនទៅសុទ្ធតែជាទំនិញដែរមិនមានគុណភាព ខ្លះទៀតក៏ក្លែងក្លាយ”
ជុងហ្គុកបិតសៀវភៅចុះងាកមកសម្លឹងមើលមកកាន់គាត់

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Where stories live. Discover now