Part 65:បងមានអ្វីខ្លះអោយអូនជឿ?

2.9K 197 3
                                    

"មួយកែវនេះទុកអោយខ្ងុំចេញអោយទៅចុះ"អាន់ឌ្រូកាន់កែវកាហ្វេររប់នាយដែលទើបតែកម្មង់ដើរសម្តៅមកតុរបស់ថេយ៉ុង ស្របជាមួយពាក្យសម្តីយកចិត្ត ចង់ចេញថ្លៃកាហ្វេរអោយនាយតូច ប៉ុន្តែក៏ត្រូវញញឹមលែងសមពេលដែរថេយ៉ុងបដិសេធមិនព្រមទទួលយកទឹកចិត្តមួយនេះ

"អរគុណ ប៉ុន្តែខ្ងុំមិនត្រូវការទេលាសិនហើយ"ថេយ៉ុងដើរគេចចេញមកព្រោះមិនចង់នៅពាក់ព័ន្ធជាមួយនឹងនាយម្នាក់នោះយូរ គេឃើញផ្លាកដែលកឹបជាប់នឹងអាវរបស់អាន់ឌ្រូជាហេតុអោយគេដឹងបានថានាយជាកូនចៅរបស់អាល់ដូ ជាមនុស្សដែលគេគួរតែប្រយ័ត្នទើបខំគេចចេញមកនិងទាក់ទងទៅសុងហានអោយមកទទួលខ្លួនត្រលប់ទៅវិញ

"ឈប់សិនទៅ ខ្ងុំគ្រាន់តែចង់រាប់អានថេយ៉ុងអោយខ្ងុំជូនទៅផ្ទះក៏បាន"

"ខ្ងុំប្រាប់ហើយថាមិនចាំបាច់ទេ ខ្ងុំអាចទៅខ្លួនឯងបាន"ថេយ៉ុងក្រលេកមើលឡានរបស់សុងហានដែលបើកចូលមកដល់ហើយទើបប្រញាប់គេចឡើងឡានអោយតែផុតពីអាន់ឌ្រូ ឡានចាប់រំកិលចេញពីហាងកាហ្វេ រហូតដល់ផុតកន្ទុយភ្នែកទើបអាន់ឌ្រូលើកទូរស័ព្ទមកបើកមើលជាមួយស្នាមញញឹមពេលដែលបានដឹងថាផែនការរបស់គេដំណើរការទៅយ៉ាងរលូន ពេលដែលកូនចៅដែលគេចាត់អោយបង្កប់ក្នុងក្រុមហ៊ុនរបស់ជុងហ្គុករាយការណ៏មកពីរឿងដែលគេចេញពីក្រុមហ៊ុនទាំងអារម្មណ៏ម៉ួម៉ៅ មិនបាច់អោយទាយក៏ដឹងថាមានរឿងអីកើតឡើងដែរ
---
ពេលចេញពីហាងកាហ្វេរមក ថេយ៉ុងក៏មិនបានត្រលប់មកផ្ទះវិញភ្លាមដែរ គេបានទៅរកទិញសៀវភៅខ្លះដើម្បីយកមកទុកអាននៅឯផ្ទះកុំអោយមានការស្ត្រេសខ្លាំងពេក ទម្រាំតែរួចរាល់វាក៏ជិតរសៀលទើបអោយសុងហានជូនមកផ្ទះវិញ ព្រោះមិនចង់រំខានគេច្រើនម្យ៉ាងសុងហានក៏មានការងារដែលត្រូវរៀបចំដូចគ្នា

ពេលមកដល់ថេយ៉ុងដើរឡើងជណ្តើរសម្តៅមកបន្ទប់ដែលគេគេងកាលពីយប់មុន មិនព្រមត្រលប់ទៅបន្ទប់ដែលនៅជាមួយអ្នកកម្លោះដូចរាល់ដង ថេយ៉ុងដកដង្ហើមធំមួលគន្លិះទ្វារដោយអារម្មណ៏នឿយណាយក្នុងចិត្ត មុននឹងភ្ញាក់ព្រើតស្ទើរជ្រុះស្បោងសៀវភៅចេញពីដៃពេលដែរឃើញអ្នកដែលអង្គុយធ្វើមុខមាំនៅលើពូកក្នុងបន្ទប់ សម្លឹងមុខគេមិនសូម្បីតែព្រិចភ្នែកធ្វើអោយថេយ៉ុងភ័យមិនស្ទើរទេមិននេះតែក៏តាំងអារម្មណ៏បានមកវិញអោនរើសស្បោងដែលធ្លាក់មុននេះទុកអោយស្រួលបួលសឹមបែរមកដេញអ្នកដែរអង្គុយមើលមុខគេមិនមាត់សូម្បីមួយម៉ាត់អោយចេញពីបន្ទប់របស់គេ

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Where stories live. Discover now