Part 13: បងប្រាប់អោយស្ងៀម!!

6.2K 429 2
                                    

ហេតុអីបានជាសុងហានត្រូវជុងហ្គុកចាប់បាន?

ត្រលប់ទៅកាលពីយប់ដែរថេយ៉ុងយំដល់សន្លប់ បន្ទាប់ពីបីគេទៅក្នុងបន្ទប់លាបរបួសអោយគេរួចរាល់ ជុងហ្គុកឡើងមកលើពូកអង្គុយក្បែរថេយ៉ុងរួចទាញទូរស័ព្ទទាក់ទងទៅហេនរី

(ម្ចាស់តូច)

"ចាត់ការអាចង្រៃសុងហាននោះមកអោយយើង ចាប់វាយកទៅទុកនៅកន្លែងរបស់យើងហើយប្រដៅវាទៅ អោយវាសមនឹងតម្លៃដែរវាទៅធ្វើអោយមនុស្សរបស់យើងឈឺ"

(សម្លាប់ចោលទេម្ចាស់់តូច?)

"ទេ...វាត្រូវតែនៅរស់ទទួលយកការឈឺចាប់ដែរវាធ្វើមកកាន់ថេយ៉ុងទ្វេរដង...កុំបន្ធូរដៃអោយសោះស្តាប់បានទេ?"ជុងហ្គុកនិយាយបណ្តើរលូកដៃអង្អែលក្បាលរបស់ថេយ៉ុងពោរពេញទៅដោយការស្រលាញ់និងថ្នាក់ថ្នម

(ខ្ងុំនឹងចាត់ចែងជូនម្ចាស់តូច) ជុងហ្គុកចុចបិតទូរស័ព្ទរួចបែរមកមើលអ្នកដែរកំពុងតែលង់លក់ក្នុងដំណេកនោះ

"ខ្ងុំមិនបណ្តោយអ្នកដែរធ្វើបែបនេះដាក់ថេយ៏ វារស់នៅបានសុខស្រួលទេថេយ៏ត្រូវប៉ុណ្ណាវានឹងសងវិញទ្វេរគុណ...ហើយខ្ងុំនឹងបង្ហាញអោយថេយ៏ឃើញថាខ្ងុំជានរណាអោយប្រាកដ"ជុងហ្គុកទាញថេយ៉ុងមកអោបជាប់ទើបសង្ងំគេងរហូតដល់លក់ទៅតាមគេដែរ ស្របពេលដែលគេកំពុងតែគេងលក់ស្រួលដោយបានអោបមនុស្សជាទីស្រឡាញ់ក្នុងរង្វង់ដៃ សុងហានក៏កំពុងត្រូវកូនចៅរបស់នាយចាត់ការបានបាត់ទៅហើយ

ត្រលប់មកវិញបន្ទាប់ពីថេយ៉ុងបានដឹងការពិតពីសមាសធាតុពិតរបស់ជុងហ្គុកថាគេជានរណា

"នេះភ័យដល់ថ្នាក់សន្លប់ហ្ហេស?ចុះទម្រាំតែទៅឃើញស្រស់ៗទៀតអូនមិនគាំងបេះដូងទេហ្ហេស?"ជុងហ្គុកចោទសួរដោយមានសំណើចដើមកមកបន្តិចៗដែរបែបនេះហើយទើបគេមិនចង់ប្រាប់ ព្រោះបើប្រាប់ ថេយ៉ុងក៏នឹងខ្លាចដល់ថ្នាក់សន្លប់បែបនេះឯង

"ភ្ញាក់មកវិញកុំខឹងបងអោយសោះ..អូនស្តាប់បានដែរទេ?"ជុងហ្គុកអោនទៅថើបថ្ងាសដែរសន្លប់មិនដឹងខ្លួននោះមួយខ្សឺត រួចដើរមកពិនិត្យឯកសារដែរដាក់លើតុវិញ ឯកសារទាំងនេះហេនរីបញ្ជូនមកយូរហើយ ទើបតែបានយកមកមើលពេលនេះប៉ុណ្ណោះមើលបានមួយសន្ទុះធំគេក៏បានលឺសម្លេងគោះទ្វារបន្លឺឡើង

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]حيث تعيش القصص. اكتشف الآن