Part 66:ចុះបើគេខឹងយើងជាងនេះនោះ

3K 217 6
                                    

កន្លងផុតទៅជិតបួនថ្ងៃដែលទំនាក់ទំនងរវាងអ្នកទាំងពីរមានគម្លាតជាងពីមុនមិនមែនទេ គឺឆ្ងាយគ្នាតែម្តង មនុស្សធ្លាប់តែបង្ហាញស្នាមញញឹមដាក់គ្នាទៅវិញទៅមករាល់ពេលជួបមុខ ប្រែទៅជាមានទឹកមុខស្មើររាល់ពេលដែរជួបគ្នាទៅវិញ

"បងសុងហាន ថ្ងៃនេះជួយជូនខ្ងុំទៅមន្ទីរពេទ្យផងខ្ងុំត្រូវទៅមើលលោកប៉ានិងម៉ាក់តូច ហើយក៏ត្រូវឈៀងចូលក្រុមហ៊ុនបន្តិចដែរ"ថេយ៉ុងទាញទូរស័ព្ទមកមើលហើយបែរមកនិយាយជាមួយហេនរីហាក់បីដូចជាមិនចាប់អារម្មណ៏អ្នកដែលនៅអង្គុយទល់មុខទាល់តែសោះ

"អ៏..បានចាំបងត្រៀមឡានអោយ"សុងហានឆ្លើយតបទាំងស្ទាក់ស្ទើរទើបដើរចេញមករៀបឡានអោយ
ថេយ៉ុង ដោយមានកម្លោះតូចនៅដើរតាមពីក្រោយ

"ម្ចាស់តូចថ្ងៃនេះមានប្រជុំណាត់ជួប ហើយក៏សរុបរបាយការណ៏ដែលលោកម្ចាស់បញ្ជូនមកពីអ៉ីតាលីដែរទាន"ហេនរីហុចថេបប្លេតបង្ហាញពីការងារដែរទើបនឹងបញ្ជូនចូលមកអោយអ្នកដែលអង្គុយក្រេប
កាហ្វេរទទួលយកមកមើល ជុងហ្គុកសម្លឹងមើលកិច្ចការដែលរង់ចាំអោយនាយចាត់ចែងទាំងងក់ក្បាលតិចៗហើយបែរមកមើលកូនចៅជំនិតដែលនៅក្បែរដៃវិញ

"ត្រៀមឡានទៅ មួយទៀត...បញ្ជាកូនចៅអោយទៅតាមថេយ៉ុងផងស្តាប់បានទេ?"ហេនរីអោនគោរពបន្តិចក្នុងន័យទទួលយកបញ្ជា រួចប្រញាប់ដើរចេញទៅធ្វើការងាររបស់ខ្លួន ទុកអោយជុងហ្គុកដែលឈរដកដង្ហើមធំដោយភាពហត់នឿយ ពីរថ្ងៃហើយដែលនាយនិងថេយ៉ុងស្ទើរតែមិនបានជួបមុខគ្នាសោះ មានតែពេលញ៉ាំអាហារប៉ុណ្ណោះទើបបានជួបមុខគ្នាតែថាជួបបានន័យអ្វីទៅបើជួបគ្នាហើយមិននិយាយគ្នាដដែល ខ្លួនគេផ្ទាល់បើទោះបីជាអន់ចិត្តនឹងថេយ៉ុងចំពោះពាក្យសម្តីកាលពីលើកមុនតែគេក៏នៅតែស្រលាញ់ហើយបារម្ភពីសុវត្ថិភាពថេយ៉ុងដដែលមិនបានផ្លាស់ប្តូរទៅណាឡើយ

"ម្ចាស់តូចឡានត្រៀមរួចរាល់ហើយ"ជុងហ្គុកមិនមាត់ បោះជំហានឡើងឡានដែលបើកទ្វារអោយរួចស្រេចមុននឹងឡានសន្សឹមរំកិលខ្លួនចេញពីផុតពីភូមិគ្រិះមួយនេះ
---
"អេឡេនណានេះក៏មិនធម្មតាណា..អាចធ្វើអោយពួកវាមើលមុខគ្នាលែងចំបែបនេះ ហ៊ឹសមិនគួរអោយជឿសោះ"អេនតូនីបិតលេបថបដែលបានបញ្ចាំងនូវរូបភាពចេញពីខាងក្នុងកាម៉េរ៉ាបង្កប់នៅក្នុងភូមិគ្រិះជុងហ្គុកឃើញពួកវាមើលមុខគ្នាមិនចំបែបនេះ សមចិត្តគេខ្លាំងណាស់

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Where stories live. Discover now