Part 10 : ប៉ាមិនដែរខ្វល់ពីខ្ងុំទេ

5.7K 393 1
                                    

"ផ្ញើរទុកសិនចុះ ជួបលើកក្រោយឯងនឹងបានស្គាល់យើងហើយ"សុងហានងើបឈរបោសខោអាវខ្លួនបន្តិច រួចលើកដៃចង្អុលទៅកាន់ជុងហ្គុក រួចដៀងភ្នែកមើលថេយ៉ុងដែរកំពុងតែពួនក្រោយខ្នងរបស់ជុងហ្គុកបន្តិចហើយក៏ដើរចេញទៅខាងក្រៅសម្តៅមកកាន់ឡានរបស់ខ្លួនវិញ

"ឯងលើកដៃចង្អុលនរណាអាចង្រៃ!!"តាំងពីណាពីណីមកមិនដែរមាននរណាហ៊ានលើកដៃចង្អុលគេទេអាចង្រៃនេះជានរណា?ចង់ដាច់ដៃមែនទេ?ជុងហ្គុកប្រុងស្ទុះចូលទៅចាប់សុងហានទៅហើយប៉ុន្តែក៏ត្រូវថេយ៉ុងអោបដៃគេជាប់

"ជុងហ្គុក!បានហើយ កុំបង្ករឿងទីនេះអី"

"ប៉ុន្តែវា-"ជុងហ្គុកជ្រើសឈរស្ងៀមរង្ងាប់
អារម្មណ៏វិញគេវិះនឹងភ្លេចថាថេយ៉ុងក៏នៅទីនេះទៅហើយ

"បានហើយ..យើងទៅវិញទៅ"ថេយ៉ុងអូសជុងហ្គុកចេញសម្តៅមកឡានវិញ មុននេះមានលាន់លឺសម្លេងកាំភ្លើងបែបនេះមិនយូរទេ
ប៉ូលីសច្បាស់ជាមកជាមិនខាន ទើបជុងហ្គុកទាក់ទងទៅហេនរីអោយមកដោះស្រាយនៅទីនេះដោយ ខ្លួនគេគឺចេញមកតាមថេយ៉ុង
------
"លើកក្រោយខ្ងុំមិនបណ្តោយអោយទៅណាមកណាម្នាក់ឯងទៀតទេខ្លាចកើតរឿងដូចលើកនេះទៀត "ជុងហ្គុកនិយាយបណ្តើរទាញខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពមកពាក់អោយថេយ៉ុងបណ្តើរ

"មិនអីទេ លើកក្រោយនឹងមកជាមួយជីមីនហើយ"សម្តីរបស់គេធ្វើអោយជុងហ្គុកដែរ
រៀបនឹងកាច់សោរបញ្ឆេះទៅហើយ ក៏ប្រែជាឈប់ទៅវិញហើយងាកមកមើលគេ

"ខ្ងុំចង់បានន័យថាលើកក្រោយខ្ងុំនឹងចុះទៅជាមួយថេយ៏ មិនមែនអោយមកជាមួយមិត្តរបស់ថេយ៏ទេ"

"....."

"ថេយ៏ខឹងខ្ងុំមែនទេ?"

"ជុង...គ្រួសាររបស់សុងហានមិនមែនជាគ្រួសារធម្មតាដូចដែរលោកគិតនោះទេ គេអាចនឹងរករឿងលោកក៏ថាបានបើលោកទៅបាញ់គេស្លាប់នោះ"ថេយ៉ុងបែរមកសម្លឹងមើលមុខរបស់ជុងហ្គុក គេបារម្ភខ្លាចថាសុងហាននឹងមករករឿងជុងហ្គុកធ្វើអោយនាយមានបញ្ហា គេមិនចង់អោយជុងហ្គុកមកកើតរឿងអ្វីអាក្រក់ៗព្រោះគេទេ

"ថេយ៏បារម្ភពីខ្ងុំហ្ហេស?"

"នៅមានមុខមកសួរទៀតហ្ហេស?បើលោកទៅវ៉ៃគេធម្មតាខ្ងុំក៏មិនថាតែនេះលេងសុតតែកាំភ្លើងហើយនៅទីសាធារណៈទៀត លោកមិនខ្លាចទេហ្ហេស??"សម្តីរបស់គេធ្វើអោយជុងហ្គុកសើចឡើងមកតិចសម្លឹងមើលអ្នកដែរអង្គុយស្តីអោយនាយប៉ាច់ៗ មនុស្សគេមិនចូលចិត្តអោយនរណាមកស្តីអោយឬប្រាប់នេះប្រាប់នោះមកកាន់នោះទេព្រោះវារំខាន ប៉ុន្តែសម្រាប់ថេយ៉ុងគេបែរជាយល់ថាគួរអោយស្រលាញ់ទៅវិញនៅពេលដែរឃើញនាយតូចខឹងនិងបារម្ភពីគេបែបនេះ

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Kde žijí příběhy. Začni objevovat