Part 29:ពួកយើងបែកគ្នាទៅ

4.4K 295 1
                                    

"ថាម៉េច?នេះវាមានរឿងដល់ថ្នាក់នេះហ្ហេស?លោកលូវីសងើបឈរឡើងពីសាឡុងដោយទឹកមុខមិនសូវស្រស់ ហាក់មិនពេញចិត្តជាខ្លាំងនឹងអ្វីដែរគាត់បានលឺ

"មែនហើយលោកអ៊ំ...លោកអ៊ំគិតមើលទៅបើក្មេងនោះគេត្រឹមត្រូវមែន មិនមែនគេសុខចិត្តលាក់រឿងពីគូដណ្តឹងហើយមកទាក់ទងលួចលាក់ជាមួយបងជុងទេ..ហ្ហឹក..ពេលនេះបងជុងលង់នឹងវារហូតដល់និយាយការពិតក៏មិនស្តាប់ដែរ"អេឡេនណានិយាយថែមទាំងលើកដៃមកជូតទឹកភ្នែកបន្តិច បន្ទាប់ពីនិយាយបង្កាច់បង្ខូចថេយ៉ុងអោយលោក
លូវីសស្តាប់រហូតដល់គាត់ខឹងនឹងថេយ៉ុងបានពិតមែន

"ហុឹស...បែបនេះបណ្តោយមិនបានទេ"

"មែនហើយអ៊ំប្រុសបណ្តោយមិនបានទេ មិនចឹងទេនឹងត្រូវគេយកទៅនិយាយបានថាបងជុងហ្គុក ទាយាទតែម្នាក់របស់
សេនដឺហ្វ្រាន់សុីស បែរជាមកលួចលាក់ដណ្តើមគូដណ្តឹងអ្នកដទៃ អ៊ំប្រុសគិតថាមនុស្សក្នុងសង្គមគេនឹងថាយ៉ាងម៉េច?"

"អេឡេនចេញទៅសិនចុះ រឿងនេះអ៊ំនឹងចាត់ការដោយខ្លួនឯង"

"ប៉ុន្តែអ៊ំ-"

"អាដាម..ជូនដំណើរភ្ញៀវ"ឃើញថាលោកលូវីសចាប់ផ្តើមខឹងហើយទើបអេឡេនណាមិននិយាយបន្តសម្រេចចិត្តងើបទាញកាបូបមកកាន់ហើយបោះជំហានចេញទៅដោយស្នាមញញឹម

"លោកម្ចាស់...នេះលោកម្ចាស់ជឿសម្តីអ្នកនាងអេឡេនណាពិតមែនហ្ហេស??"អាដាមប្រញាប់ចូលមកក្បែរអ្នកដែរអង្គុយឈ្លីក្បាលដោយការធុញថប់ គេហាក់មិនជឿសោះថាជុងហ្គុកម្ចាស់តូចរបស់គេនឹងទាក់ទងមនុស្សដែរមានចរឹតអាក្រក់ដូចដែរអេឡេនណានិយាយនោះ

"ស៊ើបមើលទៅថាក្មេងដែរជុងហ្គុកទាក់ទងជានរណា បើគេមានគូដណ្តឹងមែនហេតុអីក៏មកទាក់ទងនឹងកូនប្រុសយើងបាន"

"បាទ.."

"ត្រូវដឹងអោយលម្អិតដឹងដែរទេ??"

"បាទ!!"អាដាមអោនគោរពរួចដើរចេញទៅ ទុកអោយលោកលូវីសសញ្ជឹងគិតបន្តិចមុននឹងងើបឈរឡើងមក

"ត្រៀមឡាន!!យើងនឹងចេញទៅខាងក្រៅ"

"បាទលោកម្ចាស់"

"យើងត្រូវតែដឹងអោយបានថាអ្វីដែរ
អេឡេនណានិយាយឬអ្វីដែរកូនប្រុសយើងប្រាប់នរណាជាអ្នកនិយាយការពិត"
-------
ភូមិគ្រឹះគីម

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Where stories live. Discover now