Part 19 : សប្បាយសិនទៅ

5.1K 320 2
                                    

ពេលនេះក្នុងអូហ្វីសធ្វើការរបស់លោកគីមមានសភាពស្ងប់ស្ងាត់មិនមាននរណាហ៊ានមាត់នោះឡើយ ហាណានិងថេយ៉ុងអង្គុយត្រង់ខ្លួនភ្លឹង សម្លឹងមើលលោកប៉ានិងជុងហ្គុកដែរគិតតែពីអង្គុយសម្លឹងមើលមុខគ្នា

"សម្រេចថា...លោកប៉ានឹងព្រមទទួលសំណើររបស់បងប្រុសជុងហ្គុកដែរទេ?"ហាណាដែរទ្រាំស្ងៀមជាយូរក៏ដាច់ចិត្តនិយាយឡើង លោកគីមសម្លឹងមើលអ្នកដែរអង្គុយក្បែរថេយ៉ុងលើកចិញ្ចើមមកកាន់គាត់ ហើយដំណើរដែរគេនិយាយជាមួយលោកគីមមុននោះគឺជុងហ្គុកនិងណែនាំអ្នកបើកក្រុមហ៊ុនគ្រឿងសង្ហាររឹម ម្នាក់ដែរជាមិត្តរបស់គេអោយមករួមហ៊ុននឹងលោកគីម ហើយចំពោះការបើកបង្ហាញ នូវគ្រឿងសង្ហារឹមប្រភេទថ្មីដែរនៅត្រូវចេញបង្ហាញនៅប៉ុន្មានខែទៀតជុងហ្គុកគេស្នើរជាអ្នកធ្វើ ជាមួយនឹងថេយ៉ុង

"ឯងនឹងធ្វើបានឬក៏អត់? ការបញ្ចេញនូវទំនិញប៉ុន្មានខែក្រោយនេះគឺជាអនាគតក្រុមហ៊ុននេះទាំងមូល បើសិនជាចាញ់គ្រប់យ៉ាងនឹងខ្ទេច"លោកគីមហាក់មិនទុកចិត្ត នឹងប្រគល់ការងារនេះអោយជុងហ្គុកសោះ

"ក៏វាសុីសងលើលោកអ៊ំគិត..បើមិនទុកចិត្តខ្ងុំក៏មិនអាចជួយអ្វីទៀតបានដែរ"លើកនេះគេនិយាយពិតមែនមិនបានឌឺអោយគាត់ទៀតនោះទេ ប្រសិនបើលោកគីមនៅតែមាន:មិនព្រមទទួលយកជំនួយពីអ្នកដទៃ គេក៏គ្មានសមត្ថភាពអីលូកដៃចូលជួយឡើយ

"ប៉ាមិនបាច់បារម្ភទេ..ចេះចុះល្អទេខ្ងុំជាអ្នកធ្វើការងារនេះ ចំណែកជុងហ្គុកគេអាចជួយខ្ងុំតាមពីក្រោយបានប៉ាគិតយ៉ាងម៉េចដែរ?"ថេយ៉ុងដឹងថាប៉ាគនៅស្ទាក់ស្ទើរទើបគេសម្រេចប្តូរមកជាគេជាអ្នកធ្វើវិញ បែបនេះសង្ឃឹមថាគាត់នឹងយល់ព្រមទៅចុះ

"......"

"ណាលោកប៉ា..ចាត់ទុកថាជួយក្រុមហ៊ុនទៅចុះណា"ហាណាអោបដៃលោកគីមនិយាយបំណងអោយគាត់ទន់ចិត្ត

"ណ្ហើយ...ចង់ធ្វើអីក៏ធ្វើទៅ តែត្រូវចាំថាបើមិនបានសម្រេច មិនបាច់មកអោយយើងឃើញមុខទេ"លោកគីមសម្លឹងមុខជុងហ្គុកឆ្លាស់គ្នានឹងថេយ៉ុងមុននឹងបោះជំហានដើរចេញទៅ

"មុននេះណាខ្ងុំបុកពោះខ្លាំងណាស់ ស្មានតែគាត់មិនព្រមហើយតើ"ហាណា

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Where stories live. Discover now