Part 40:កូនអុកថ្មី

3.9K 262 1
                                    

"ជីមីន..."យ៉ុងហ្គីរត់ចូលមកតាមដោយ
ជុងហ្គុកនៅតាមមកពីខាងក្រោយ ធ្វើអោយអ្នកដែរកំពុងសង្ងំយំក្នុងដៃរបស់ថេយ៉ុងងើបមុខមកមើលគេ

"ស្តាប់បងសិន-"

"មកធ្វើអី?"មិនចាំអោយយ៉ុងហ្គីនិយាយចប់ទាន់ទេ ជីមីនស្ទុះងើបមកសួរគេតែម្តង

"ជីមីន..យើងថាឯងនិយាយជាមួយគាត់តាមសម្រួលសិនក៏បានដែរ"ថេយ៉ុងងើបឈរពីក្រោយខ្នងជីមីនទាញដៃអាវគេតិចៗព្រោះចង់អោយដោះស្រាយនិយាយគ្នាសិន យ៉ាងណាៗយ៉ុងហ្គីក៏មកតាមដល់ទីនេះទៅហើយ

"មែនហើយស្តាប់បងតែបន្តិចក៏បានដែរ"

"រឿងអីខ្ងុំត្រូវស្តាប់លោក?ឆាប់ចេញទៅ!!"

"កុំបែបនេះអីបានទេ"

"ខ្ងុំប្រាប់អោយលោកចេញ!!ខ្ងុំមិនត្រូវការជួបមុខលោកនោះទេ!!"

"ជីមីន...."ឃើញស្ថានការណ៍កាន់តែតឹងតែងទើបជុងហ្គុកប្រញាប់មកទាញថេយ៉ុងមកក្បែរគេ

"ជុង..បងធ្វើអី"

"និយាយដោះស្រាយគ្នាអោយស្រួលទៅ យើងនិងថេយ៉ុងមិនរំខានទេ"ជុងហ្គុកនិយាយចប់ក៏អូសថេយ៉ុងចេញមកវិញបាត់ទុកអោយពីរនាក់នេះផ្សះផ្សារគ្នា
---------
"ជុងហ្គុក...បងអូសអូនទៅណាជីមីនកំពុងតែពិបាកចិត្តណា"ថេយ៉ុងប្រលេះដៃចេញពីការចាប់របស់ជុងហ្គុក

"ឬុមួយអូនចង់នៅអោយទើសទាល់ពួកគេតើមែនដែរទេ??"លឺសម្តីរបស់ជុងហ្គុកទើបធ្វើអោយថេយ៉ុងស្ងាត់បន្តិច ត្រូវហើយរឿងបែបនេះគួរតែអោយពីរនាក់នោះគេដោះស្រាយគ្នាខ្លួនឯង ចំណែកគេអ្នកដែលមិនពាក់ព័ន្ធក៏ត្រូវថយខ្លួនចេញមកសិន

"រឿងរបស់ពួកគេ អោយគេដោះស្រាយទៅមកខ្វល់រឿងរបស់យើងវិញ ក្រែងមុននេះអូនថាឃ្លានមិនចឹងហ្ហេស?ចាំបងនាំអូនទៅ"ជុងហ្គុកនិយាយព្រទាំងអូសដៃគេអោយដើរមកតាមខ្លួនប៉ុន្តែនាយតូចបែរជាគ្រវីក្បាលទៅវិញ

"អូនលែងឃ្លានហើយហ្ហេស??"

"អូនអាណិតជីមីន...បើអូនជាគេអូនក៏ទទួលយកមិនបានដូចគ្នា"ថេយ៉ុងសម្លឹងមុខជុងហ្គុកដែរឈរដកដង្ហើមធំសម្លឹងមើលមកគេ ព្រោះបើសិនជាកាលនោះជុងហ្គុកនិងជ្រើសធ្វើដូចយ៉ុងហ្គី គេប្រហែលជាមិនអាចទទួលយកបានពិតមែន

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Donde viven las historias. Descúbrelo ahora