Part 41:ធ្វើល្អម្តងមិនបានឬ?

3.8K 241 2
                                    

"ឯងមកទៀតហើយហ្ហេស??"សុងហានចោទសួរឡើងខណ:ពេលដែលកំពុងអង្គុយត្របោមក្បាលជង្គង់ ងើបមុខមកមើលហេនរីដែលដើរចូលមក ហេនរីថានឹងនាំម្ចាស់តូចណាក៏មិនដឹងមកជួបគេប៉ុន្តែយប់ស្មាននេះហើយទើបតែឃើញមក

"ម្ចាស់តូចមកដល់ហើយ"ហេនរីនិយាយរួចថយខ្លួនទៅម្ខាងបើផ្លូវអោយអ្នកដែរជាចាហ្វាយដើរចូលមក ធ្វើអោយសុងហានបើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលតាមពិតជាអាម្នាក់ដែលបាញ់គម្រាមគេកាលពីលើកមុនមែនទេ??

"ជាឯងហ្ហេស??"សុងហានឧទានឡើងដោយភាពភ្ញាក់ផ្អើល ផ្ទុយពីជុងហ្គុកដែលស៊កដៃចូលហោប៉ៅលើកចិញ្ចើមញញឹមឡកឡើយមកកាន់គេ

"អ៊ៅ...ជួបគ្នាទៀតហើយសួស្តី"ជុងហ្គុកលើកដៃសួស្តីប៉ុន្តែសុងហានបែរជាមកចាប់ក្របួចកអាវគេទៅវិញ

"ឯងមានល្បិចស្អីហ្ហាស??ឯងចាប់យើងមកទីនេះមានបំណងអី"

"ជុជុ!!យើងឧស្សាហ៍បញ្ជាកូនចៅអោយទៅជួយឯងអោយរួចពីការស្លាប់ហើយនេះជាអ្វីដែលឯងសងយើងវិញមែនទេ??"ជុងហ្គុកបេះដៃដែលចាប់កអាវគេចេញហើយរុញសុងហានទៅម្ខាង

"លឺហេនរីប្រាប់ថាឯងចង់ជួបយើងមែនដែរទេ...ចង់សំណូមពរអ្វីក៏និយាយមក"ជុងហ្គុកដាក់ខ្លួនអង្គុយលើកៅអីទល់មុខនោះញាក់ចិញ្ចើមដាក់សុងហានដែលកំពុងចោលភ្នែកសម្លក់មកកាន់គេដូចគ្នា

"យើងមិនត្រូវការជំនួយពីពួកឯងទេ!!"

"មាត់ខ្លាំងណាស់ ក្រែងដែលមុននេះនិយាយប្រាប់ហេនរីកោកៗថាចង់បានជំនួយទៅកម្ចាត់ពួកអាល់ដូមិនចឹងហ្ហេស?"

"......"

"យើងអាចជួយឯងបាន"ជុងហ្គុកខិតកៅអីមកជិតសុងហានបោះដៃមកអោយគេចាប់ដោយមានសុងហាននៅសម្លឹងមុខគេបែបមិនយល់

"ហេតុអីក៏ឯងចង់ជួយយើង?ក្រែងឯងស្អប់យើងមិនចឹងហ្ហេស ដែលយើងស្រលាញ់ថេយ៉ុង ក្រែងជាឯងមិនចឹងហ្ហេសដែលទៅបំផ្ទុះឃ្លាំងយើងរហូតដល់យើងជាប់គុកនោះ ឯងស្មានតែយើងល្ងង់មែនទេ??"

"អូហ៏...ដឹងដែរឬ??"ជុងហ្គុកសើចហាក់ដូចជាមិនភ័យខ្កាចសោះដែលដឹងថាសុងហានដឹងរឿងដែលគេទៅបំផ្ទុះឃ្លាំងនោះ

អាថ៏កំបាំងស្នេហ៏ [COMPLETE ✔️]Where stories live. Discover now