ភាគទី ៨៣ : យើងអោយនាងចេញ ! នាងយល់ទេស្រីចិត្តខ្មៅ

372 22 0
                                    

" យ៉ុនជុន កូនប៉ា !!! " យ៉ុនហ្គីស្រែកខ្លាំងៗហើយបន្ទាប់មកក៏រត់ទៅត្រកងបីរាងកាយតូចរបស់កូនប្រុសភ្លាមៗ ដេវីតបានដោះអាវក្រៅយកទៅទប់ឈាមក្បាលអោយអ្នកប្រុសតូចព្រោះនេះជាវិធីរក្សាសុវត្ថិភាពតែមួយ ។ ស្ថានភាពយ៉ុនជុននៅពេលដែលធ្លាក់ចុះមកក្រោមគឺសន្លប់ស្តូកលែងដឹងខ្លួនបាត់ទៅហើយមិនដឹងរស់រឺមួយក៏ស្លាប់ !

" យ៉ុនជុន ! យ៉ុនជុនកូនប៉ាឆាប់ដឹងខ្លួនឡើងសិនកូន " អ្នកជាឪពុកទឹកភ្នែកឡើងរហាមកាលបើឃើញកូនក្នុងសភាពបែបនោះ យ៉ុនហ្គីស្ទើរតែវិកលចរិកឆ្កួតអោយបាត់ៗហេតុអ្វីក៏កម្មជាន់លើកម្មយ៉ាងនេះ ?

" ចៅហ្វាយយកអ្នកប្រុសតូចទៅមន្ទីរពេទ្យសិនទៅកូន " ដេវីត
" យក...យកកូនយើងទៅពេទ្យ " យ៉ុនហ្គីចង់លើកកូនបីឡើងដោយផ្ទាល់ដៃតែថាយ៉ុនហ្គីញ័រទន់ជង្គង់ខ្លាំងពេកនេះសូម្បីតែក្រោកឈរឡើងក៏ស្ទើរតែក្រោកលែងរួចផង ដៃជើងស្ពឹកអស់រលីង កម្លាំងកំហែងដូចរត់ចេញពីខ្លួនអស់ ក្នុងតួខ្លួននៅសល់តែវិញ្ញាណដែលល្វើយខ្សោះ

" ទុកអោយខ្ញុំវិញចៅហ្វាយ " ដេវីតនៅមានសតិគ្រប់គ្រាន់ហើយកម្លាំងក៏មាំមួនផងដែលទើបបំពេញតួនាទីមួយនេះជំនួស យ៉ុនហ្គីមួយរយះមកនេះជួបប្រទះបញ្ហាច្រើនពេកហើយ មួយរឿងៗវីសតែនឹងធ្វើអោយគាំងបេះដូងស្លាប់ នេះមនុស្សមានជីវិតណាមិនមេនទេវតាជួបបញ្ហាធំពេកក៏អាចភ្លាត់ខ្សោះខ្សោយតាមនោះផងដែល ។

" អ្នកណា ! អ្នកណាធ្វើអោយកូនយើងក្លាយទៅជាបែបនេះ ? នាង...រឺមួយក៏ជានាង ? " យ៉ុនហ្គីលើកដៃចង្អុលនឹងចោទសួរស្រីទាំងពីរអ្នកដែលចុះមកដំណាលគ្នា កូនគេរមាលធ្លាក់ចុះពីលើមក ទាំងពីរអ្នកនេះក៏ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ទាំងមូល អញ្ចឹងក្នុងចំណោមមនុស្សស្រីពីរអ្នកគឺមានតែម្នាក់នោះទេដែលធ្វើ ក្នុងគោលគំនិតរបស់យ៉ុនហ្គីស្រីពីរអ្នកនេះគឺអាក្រក់ទាំងពីរអ្នក ម្នាក់ក៏តិរច្ឆានហើយម្នាក់ទៀតក៏ចិត្តខ្មៅ ស្មើរគ្នាយ៉ាងនេះពិបាកអោយយ៉ុនហ្គីបែងចែកថាជាអ្នកណាអ្នកធ្វើ ។

" វា...គឺវាណាយ៉ុនហ្គី ហុឺៗៗ វារុញកូនយើងទម្លាក់កាំជណ្តើរអូនឃើញផ្ទាល់ភ្នែក ហុឺៗៗៗ " ខេលលីយំផងស្រែកផងលើកដៃចង្អុលស្ទើរតែធ្លុះក្បាលរបស់ជីអុីន នាងនេះសាហាវព្រៃផ្សៃខ្លាំងជាទីបំផុត ជាម្តាយតែទះកូនទាល់តែធ្លាក់ពីលើជណ្តើរយ៉ាងព្រៃផ្សៃហើយក៏ថែមទាំងទម្លាប់កំហុសអោយអ្នកដទៃទទួលទោសជំនួសនាងទៀតផង ។

♡ ផ្ចាញ់ស្នេហ៍លោកអ៊ុំ ♡ ( រដូវកាលទី ២ ) Complete ☑️Место, где живут истории. Откройте их для себя