ភាគទី ៥៩ : កុំបកស្រាយ ! ខ្ញុំត្រូវការលែងលះតែមួយមុខ

426 26 0
                                    

បន្ទាប់ពីស្តាប់លឺហើយគ្រប់គ្នាក៏ចាប់ផ្តើមស្លុតលើកលែងតែយ៉ុនហ្គីតែប៉ុណ្ណោះដែលមិនស្លុតក៏ព្រោះតែរឿងគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងជីវិតរបស់សេហ្វគឺយ៉ុនហ្គីដឹងលឺទាំងអស់មិនមានចន្លោះ ។ ស្លុតមិនលើកលែងសូម្បីតែរ៉ាឆេលដែលទើបនឹងដើរចូលមក !

" លោកស្រី ! " អ្នកបម្រើឃើញលោកស្រីឆេលស្លុតភាំងៗដល់ថ្នាក់ភ្លេចដកដង្ហើមឥវ៉ាន់ដែលកាន់ក្នុងដៃរបូតធ្លាក់ហើយមិនរើស ទើបអ្នកបម្រើរហ័សហៅថាលោកស្រី បណ្តោយអោយដាច់ដង្ហើមយូជាងនេះខ្លាចថាលោកស្រីនឹងខ្យល់ចាប់

" ប្រពន្ធសម្លាញ់ " ជីមីនចាកចេញពីកាយកៀកកើយរបស់ប្អូន ហើយបន្ទាប់មកក៏ដើរទៅរកប្រពន្ធ នឹងជួយគ្រាហ៍នាងអោយដើរយឿតៗទៅអង្គុយកន្លែងដែលមានសុវត្ថិភាពវៀតផ្លូវអោយគេឈ្លោះគ្នា

" ..... " ជីអុីនស្ងាត់មិនទាន់និយាយអ្វីតែថានាងក៏បែរមុខទៅសម្លឹងសេហ្វីរ៉ាជាមួយនឹងយ៉ុនហ្គីទាំងទឹកភ្នែករហេករហាមដាមជាប់ថ្ពាល់ ធ្វើអោយយ៉ុនហ្គីឈឺចាប់ណែនអួលតាន់តាប់ពេញបេះដូង ចង់ចូលទៅអោបហើយក៏ជួតទឹកភ្នែកអោយអូនតែថាបងមិនអាចធ្វើអ្វីបានក្រៅពីឈរសម្លឹងទៅអូនដោយរក្សាគម្លាតជាមួយនឹងទឹកមុខមនុស្សឈឺចាប់ខ្លាំងដូចគ្នាដែល ។ ធ្លាប់សន្យាហើយថានឹងមិនធ្វើអោយអូនយំទៀត កាលបើឃើញអូនយំហើយក៏យំខ្លាំងបងពិតជាស្អប់ខ្លួនឯងខ្លាំងណាស់

" ខ្ញុំជាប្រុសកែរភេទ ! ប៉ុណ្ណឹងព្រមស្តាប់ការបកស្រាយរបស់យ៉ុនហ្គីបានហើយរឺនៅ " សេហ្វីរ៉ានៅតែបន្តនិយាយទាំងអាម៉ាស់ឡើងរឹងខ្លួន នាងតែងតែបំភ្លេចសារជាតិពិតរបស់ខ្លួនឯងថាជាមនុស្សប្រុស ទម្រាំតែអាចឆ្លងផុតដំណាក់កាលឈឺចាប់បាននឹងរឹងមាំដូចជាពេលនេះហ៊ានចេញមកប្រឈមមុខជាមួយនឹងការពិតក្រោមក្រសែរភ្នែករបស់មនុស្សនៅលើលោកទាំងមូលដោយមានជំនឿចិត្តនាងពិតជាលះបង់នឹងប្រើពេលវេលាដើម្បីព្យាបាលផ្លូវចិត្តខ្លួនឯងយ៉ាងយូខ្លាំងណាស់ ហើយនាងក៏មិនដែលចង់និយាយរឿងកែរភេទមួយនេះប្រាប់ទៅអ្នកណាអោយបានដឹងទៀតឡើយថានាងជាមនុស្សស្រីក្លែងក្លាយតាំងពីកែរភេទរួចមក ក៏ព្រោះតែនាងមិនចង់យកឈើឆ្កិសរុកដំបៅក្នុងបេះដូងខ្លួនឯងអោយឈឺសារជាថ្មី តែថាកំហុសគ្រប់យ៉ាងគឺផ្តើមឡើងដោយសារតែនាង ទើបនាងត្រូវខាំមាត់លែងខ្វាយខ្វល់ពីភាពអាម៉ាស់ហើយក៏បកអាក្រាតរូបរាងសារជាតិពិតរបស់ខ្លួនឯងអោយអ្នកដទៃបានដឹង ។

♡ ផ្ចាញ់ស្នេហ៍លោកអ៊ុំ ♡ ( រដូវកាលទី ២ ) Complete ☑️Onde histórias criam vida. Descubra agora