ភាគទី ២៨ : អត់ទេអ៊ុំ ! អូនស្រលាញ់អ៊ុំ អ៊ុំកុំទៅណាចោលអូន

654 37 0
                                    

យ៉ុនហ្គីមានអារម្មណ៍ថាស្ពឹកហើយភ្នែកក៏ចាប់ផ្តើមស្រវាំងបន្តិចដែល រ៉ាឆេលភ្ញាក់ផ្អើលយកតែមេនទេនតែមិនចំឡែកនោះទេកាលនាងខឹងជីមីនខ្លាំងក៏ធ្លាប់ទាញថូទឹកបោកក្បាលជីមីនដូចគ្នាដែល -,- ។ ឈឺយ៉ាងណាក៏ត្រូវតែទ្រាំយ៉ុនហ្គីលែងប្រើអារម្មណ៍គឺប្តូរមកប្រើបេះដូងតតាំងជាមួយនឹងនាងវិញម្តង ទោះនាងខឹងស្អប់មិនចង់ឃើញមុខ ក៏យ៉ុនហ្គីនៅតែព្យាយាមបង្ហាញចិត្តស្មោះហើយនឹងបេះដូងស្មោះអោយនាងបានឃើញ គេបានសាងកំហុសនាងធ្វើដាក់ដូចច្នោះក៏ត្រឹមត្រូវហើយ មិនខឹងនាងឡើយមានតែប្រឹងញញឹមដាក់នាង

" ចេញអោយឆ្ងាយទៅ អ្ហឹកក ចេញកុំអោយខ្ញុំឃើញមុខ "
" ជាតិនេះខ្ញុំសច្ចារហើយថាខ្ញុំនឹងស្អប់លោក លោកឆាប់ចេញទៅ "
" ឆាប់ចេញទៅអាមនុស្សបោកប្រាស់ អាមនុស្សគ្មានធម៌មេត្តា អ្ហឹកកអ្ហឹកក " ជីអុីនធ្លោយអោយទឹកភ្នែកហូរនៅចំពោះមុខយ៉ុនហ្គីក៏ព្រោះតែនាងទប់លែងជាប់ ឃើញមុខរបស់យ៉ុនហ្គីវាក៏កាន់តែជម្រុញអោយទ្រូងរបស់នាងអួលណែនខ្លាំង នាងឈឺចាប់ឃើញមុខរបស់គេនាងរឹតតែឈឺចាប់នាងមិនត្រូវការជួបមុខគេទៀតនោះឡើយ មិនត្រូវការគេអោយមកបំផ្លាញបេះដូងបរិសុទ្ធរបស់នាងទៀតនោះទេ ។

" អុីនស្តាប់បងសិន " ដំណក់ឈាមស្រក់ប្រណាំងជាមួយនឹងដំណក់ទឹកភ្នែករបស់នាង គេឈឺកាយមិនស្មើរនឹងនាងឈឺចាប់ឈឺខ្ទាំពេញបេះដូង នាងយំកាន់តែខ្លាំងធ្វើអោយយ៉ុនហ្គីឈឺចាប់ទោរម្នេញកាន់តែខ្លាំង គេស្អប់ខ្លួនឯងដែលចិត្តរឹងធ្វើអោយនាងយំ លទ្ធផលចង់បំបាក់នាងចង់អោយនាងចាញ់តែចុងក្រោយអ្នកឈឺចាប់មានវិប្បដិសារីជារូបគេ ។

" អ្ហឹកកអ្ហឹកក ចេញទៅ ! ចេញអោយផុតពីមុខខ្ញុំទៅ " ជីអុីនអង្គុញជង្គង់ចូលគ្នាផ្ទៃមុខអោនចុះជ្រុបនឹងក្បាលជង្គង់ទាំងពីរដៃទាំងសងខាងលើកមកខ្ទប់ត្រចៀក នាងមិនចង់ទទួលស្តាប់ការបកស្រាយ ស្តាប់ពាក្យសំដីកុហករបស់គេទៀតឡើយ ។ រវាងពួកយើងគឺចប់ហើយមេត្តាចាកចេញពីជីវិតរបស់នាងទុកដង្ហើមចុងក្រោយអោយនាងដកផង

" អុីន ! ស្តាប់បងសិន ទុកឱកាសអោយបងបកស្រាយសិន " យ៉ុនហ្គីស្ទើរតែឆ្កួតស្លាប់កុំថាឡើយនាងតឹងទ្រូងម្នាក់ឯងគេឯណេះក៏ស្ទើរតែតឹងទ្រូងចង់ធ្លាយចេញមកក្រៅដែល ឈឺចាប់ប៉ុណ្ណានៅពេលដែលព្យាយាមចង់បកស្រាយតែក៏គ្មានឱកាស នាងស្អប់ហើយ នាងលែងចង់ស្តាប់ពាក្យសំដីរបស់គេទៀតហើយ !!!

♡ ផ្ចាញ់ស្នេហ៍លោកអ៊ុំ ♡ ( រដូវកាលទី ២ ) Complete ☑️Onde histórias criam vida. Descubra agora