ភាគទី ៦២ : ចង់ដឹងមេនទេ ? អឹមម អេនដ្រូគេផ្ញើរផ្កាមកអោយ

403 22 0
                                    

យ៉ុនហ្គីសំងំស្ងៀមលែងចេះនិយាយអី ឆ្ងល់ណាស់ដែលនាងអីក៏រឹងខ្លាំងម្លេះនៅទារលែងលះនាំតែហត់ដល់ណា កាលបើដឹងស្រាប់ហើយថាប្តីនាងមុខក្រាស់ខ្លាំងណាស់កាប់បីពូថៅទៀតក៏មិនព្រមលែងលះដែល ស្រលាញ់អូនបងស៊ូមុខក្រាស់ព្រោះមិនចង់បាត់បង់ ...។

" នៅស្ងៀមធ្វើអី ? ក្រែងនិយាយថានឹងរកមកអោយគ្រប់យ៉ាងមិនថាអញ្ចឹង ? ទៅឆាប់ទៅ ទៅសុីញ្ញេសំបុត្រលែងលះមក " ជីអុីនតឿនយ៉ុនហ្គីបន្ថែម តែថាយ៉ុនហ្គីក៏អង្គុយស្ងៀមៗក្បែរនាងដោយមិនមានប្រតិកម្មអ្វីទាល់តែសោះ ! ពូកែដេញណាស់តើមេនទេ ? មិនអីទេទុកអោយបងផ្គើនអោយអូនមើលទៅចុះ ។

" អត់ ! បងមិនទៅបងមិនសុីញ្ញេ "
" លោកឯងនេះមុខក្រាស់ណាស់ " នាងស្ទើរតែលើកដៃទៅខ្វាចសាច់មុខរបស់គេអោយដាច់រយៈដោយហេតុស្គេញខ្លាំងពេក រឹងថែមទាំងមុខក្រាស់ហើយក៏វៃចិញ្ចើមញញឹមបញ្ឈឺមកកាន់នាងទៀត

" មុខក្រាស់ព្រោះស្រលាញ់អូន "
" មនុស្សស្រលាញ់គ្នាគេធ្វើដូចលោកបែបនឹង ? ហឹសស " ជីអុីនបែរមុខចេញមនុស្សស្រលាញ់គ្នាឯណាគេធ្វើបែបនឹង ? ត្រូវព្រងើយក៏ព្រងើយស្រែកដាក់ក៏ស្រែកដាក់ដូចអត់ចេះមានហេតុផលសោះ ។

" ចុះបែបណាទើបហៅថាស្រលាញ់ យកកូនមួយទុកជាចំណងដៃរឺអត់ ? អាមីនហើយនឹងស្រីឆេលកូនមួយរួចគេលែងឈ្លោះគ្នាហើយ " យ៉ុនហ្គីកែរប្រែស្ថានការណ៍ពីតានតឹងអោយប្រែមកជាធូរលុងឡើងវិញ បើមិនឆាប់ផ្លាស់ប្តូរដូចច្នោះបែបជាមិនងាយបាននិយាយត្រូវគ្នានោះឡើយ ណាមួយអាអុីនក៏ដាច់ខាតទៅហើយ អ៊ីចឹងមានតែយ៉ុនហ្គីខំប្រឹងក្តោបក្តាប់ឱកាសបន្តិចមុនពេលកាន់តែខកជាងនេះ ។ យ៉ុនហ្គីមិនត្រឹមតែលោមនោះទេ ហើយក៏ថែមទាំងចូលទៅអោបជីអុីនពីក្រោយយ៉ាងណែនទៀតផង តែថា ...៖

" អូយយអុីន បងឈឺ " យ៉ុនហ្គីត្រូវទទួលរងមួយកែងដៃហើយក៏ឆ្អក់នៅផ្នែកពោះយ៉ាងខ្លាំង នេះហើយលទ្ធផលលូកលាន់
" អ្នកណាអោយលោកប៉ះខ្ញុំ ? "
" ប្តីប៉ះប្រពន្ធវាជារឿងធម្មតាទេតើ "
" ប្រពន្ធអី ? ខ្ញុំលែងលោកចោលហើយ ឈប់យលសប្តិទៀតទៅ "
" ហៃយ៉ាអូនមិនគិតថានឹងផ្តល់ឱកាសអោយប្តីបានកែប្រែកំហុសម្តងទៀតទេរឺប្រពន្ធសម្លាញ់ ? " យ៉ុនហ្គីធ្វើទឹកមុខកំសត់ តែថាជីអុីនក៏លែងកំសត់ជាមួយហើយ កាលនោះធ្វើមុខកាចដាក់នាងធ្វើមើលតែចង់សុីសាច់រឿងអីនាងមកចាញ់ចិត្តត្រឹមទឹកមុខប៉ុណ្ណឹងនោះ ?

♡ ផ្ចាញ់ស្នេហ៍លោកអ៊ុំ ♡ ( រដូវកាលទី ២ ) Complete ☑️Onde histórias criam vida. Descubra agora